ចំពោះអាការៈក្អួតធ្ងន់ធ្ងរ ក្អួតច្រើនដង ញ៉ាំអ្វីទៅក៏ក្អួត ឬក្អួតដល់ថ្នាក់ចេញពណ៌បៃតង ដែលចាស់ៗចំណាំហៅថា ក្អួតបែកប្រមាត់នោះ ម៉ាក់ប៉ាគួរតែប្រញាប់នាំកូនទៅពេទ្យ។ ចំណែកវិធីជួយតូចពេលជួបអាការៈក្អួតមិនធ្ងន់ធ្ងរនោះ លោកវេជ្ជបណ្ឌិតណែនាំឲ្យធ្វើតាមគន្លឹះមួយចំនួនខាងក្រោមនេះ។
១. ឲ្យកូនញ៉ាំទឹកឲ្យបានច្រើន
កូនក្អួត បាត់បង់ជាតិទឹកដូចរាករូសដែរ ដូចនេះម៉ាក់ប៉ាត្រូវឲ្យកូនញ៉ាំទឹកស្អាត ឬទឹកអូរ៉ាលីតឲ្យបានច្រើន ញ៉ាំបន្តិចម្តងៗតែច្រើនដង ព្រោះកាលណារាងកាយក្មេងខ្សោះជាតិទឹកយូរ អាចបង្កទៅជាផលវិបាកធ្ងន់ធ្ងរផ្សេងទៀត។ បើកូនញ៉ាំទឹក ហើយនៅតែក្អួតមកវិញ ត្រូវនាំកូនទៅជួបគ្រូពេទ្យ គ្រូពេទ្យនឹងព្យាបាលទៅតាមបច្ចេកទេស ដើម្បីបង្ការការបាត់បង់ជាតិទឹកកាន់តែធ្ងន់ធ្ងរ។