backup og meta

ប៉ាម៉ាក់គួរយល់​ដឹងពី​របួសអាចកើតលើប្រដាប់ភេទកូនស្រី

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 11, 2020

    ប៉ាម៉ាក់គួរយល់​ដឹងពី​របួសអាចកើតលើប្រដាប់ភេទកូនស្រី

    Genital trauma គឺ​ជា​ការ​ត្រូវ​របួស​ណា​មួយ​ដែល​កើត​ឡើង​នៅ​តំបន់​ប្រដាប់​ភេទ​របស់​កុមារី​ មនុស្សស្រី ដែល​មាន​នៅ​ប្របេរ (labia) ប្រដាប់​ភេទ​ផ្នែក​ខាង​ក្រៅ (valva) និង​ទ្វារ​មាស។ Genital trauma ច្រើន​កើត​ឡើង​ដោយ​ភាព​ចៃដន្យ។ វា​មាន​លក្ខណៈ​ដូច​ជាជាំ ហើម និង / ឬ​មាន​ការ​ដាច់​តិច​តួច​ដែល​អាច​ជា​សះ​ស្បើយ​បាន​យ៉ាង​លឿន។ ដោយ​សារ​វា​ជា​តំបន់​ដែល​មាន​ការ​រំញោច​ខ្លាំង និង​មាន​ការ​ផ្តល់​ខ្លាំង ដូច​នេះ​ទោះ​បីជា​ការ​ដាច់​រហែក​តិច​តួច​ក៏​អាច​បណ្តាល​ឲ្យ​មាន​ការ​ហូរ​ឈាម​ខ្លាំង​បាន​ដែរ។

    អត្ថបទពាក់ព័ន្ធ៖ 

    ការ​រង​របួស​ទៅ​លើ​ប្រដាប់​ភេទ​របស់​ស្ត្រី​គឺ​កម្រ​មាន​ណាស់។ ប្រភេទ​នៃ​របួស​ដែល​កើត​មាន​ញឹក​ញាប់​មាន៖

    ការ​កាត់ឬដាច់​៖ ការ​កាត់ឬដាច់​នេះ​ជា​រឿយ​ៗ​មាន​សភាព​រាក់​ហើយ​ឆាប់​ជា​សះ​ស្បើយ។

    ស្នាម​ជាំ៖ ស្នាម​ជាំ និង​ហើម​ជា​ធម្មតា​បណ្តាល​មក​ពី​របួស​ដោយ​ការ​អុកឬប៉ះទង្គិច (Straddle injuries)។ របូស​បែប​នេះ​ក៏​ជា​សះ​ស្បើយ​បាន​ឆាប់​រហ័ស​ដែរ។

    មាន​កក​ឈាម៖ ការ​ហូរ​ឈាម​នៅ​ប្រដាប់​ភេទ​ផ្នែក​ខាង​ក្រៅ​អាច​បណ្តាល​ឲ្យ​មាន​ការ​កក​ឈាម​បាន។ កំណក​ឈាម​ដែល​តូច​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​បាន ប៉ុន្តែ​កំណក​ឈាម​ដែល​ធំ​ត្រូវ​ការ​ការ​ព្យាបាល​ខាង​ផ្នែក​វេជ្ជសាស្ត្រ (ការ​ចោះ​បង្ហូរ​កំណក​ឈាម​ចេញ​ជាដើម) ។

    ការ​រហែក​ទ្វារ​មាស៖ ការ​រហែក​ទ្វារ​មាស (ឧទាហរណ៍​ការ​ដាច់ ឬ​រហែក) ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​រង​របួស​ធ្ងន់​ធ្ងរ និង​ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ។ រាល់​ការ​រង​របួស​លើ​ទ្វារ​មាស​ដោយ​ការ​ធ្លាយ​ គឺ​ត្រូវ​តម្រូវ​ឲ្យ​មាន​ការ​ពិនិត្យ ប្រសិន​បើ​មាន​ការ​ឈឺ​ជាប់ និង​មាន​ហូរ​ឈាម។

    របួស​ទៅ​លើ​បំពង់​បង្ហូរ​ទឹក​នោម (Urethral injury)៖ Urethral injury មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​របួស​ផ្នែក​ខាង​ក្រៅ​នៃ​របួស​ប្រដាប់​ភេទ​ឡើយ។ វា​ច្រើន​បណ្តាល​មក​ពី​ការ​បាក់​នៃ​ឆ្អឹង​អាង​ត្រគាក។ Urethral injury ត្រូវ​បាន​គេ​ដឹង​ដោយ​មាន​ឃើញ​ឈាម​នៅ​ក្នុង​ទឹក​នោម និង​មាន​បញ្ហា​ក្នុង​ការ​នោម។

    អត្ថបទពាក់ព័ន្ធ៖

    ២- របួសបែបអុកឬប៉ះទង្គិច (Straddle injuries)

    Straddle injuries កើត​មាន​ឡើង​នៅ​ពេល​ដែល​ក្មេង​បាន​ដួល​អុក​លើ​វត្ថុ​អ្វី​មួយ​ត្រង់​ប្រដាប់​ភេទ។ ជា​ទូទៅ​​របួស​បែបអុក ឬប៉ះទង្គិចនេះ គឺ​បណ្តាល​មក​ពី​ឧបករណ៍​ក្នុង​សួន​កុមារ ខ្នង​កង់ ឬ​របង។ របួសបែបអុក ឬប៉ះទង្គិច ជា​ធម្មតា​បណ្តាល​ឲ្យ​មាន​ស្នាម​ជាំ និង​ការ​ដាច់​តិច​តួច​នៅប្របេរខាងក្រៅ។ ​ទ្វារ​មាស និង​បំពង់​បង្ហួរ​ទឹក​នោម​ជា​ធម្មតា​មិន​មាន​របួស​បែប​នេះ​ឡើយ​ដោយ​សារ​តែ​វា​ស្ថិត​នៅ​ខាង​ក្នុងជ្រៅនៃប្របេរ។

    ៣- ពេលដែលត្រូវស្វែងរកការព្យាបាលបន្ទាន់

    បញ្ជូនកូនទៅកាន់មន្ទីរពេទ្យ​ជា​បន្ទាន់​ប្រសិន​បើ​កូន​មាន៖

    – ការ​ហូរ​ឈាម​ខ្លាំង។

    – កូន​អ្នក​ដួល​សន្លប់​ដោយ​សារ​តែ​ការ​បាត់​បង់​ឈាម​ខ្លាំង

    ទៅជួបគ្រូពេទ្យ​​ភ្លាមដែរ​ប្រសិន​បើ៖

    – អ្នក​គិត​ថា​កូន​អ្នក​មាន​របួស​រធ្ងន់​ធ្ងរ

    – កូន​អ្នក​បាន​ហូរ​ឈាម​លើស​ពី ១០ នាទី

    – កូន​អ្នក​មាន​ការ​ហូរ​ឈាម​នៅ​តាម​ទ្វារ​មាស

    – របួស​របស់​កូន​អ្នក​បណ្តាល​មក​ពី​វត្ថុ​មុត​ស្រួត។

    – កូន​របស់​អ្នក​មាន​របួស​ដែល​តម្រូវ​ឲ្យ​មាន​ការ​ដេរ។

    – កូន​អ្នក​ធ្លាប់​មាន​ការ​ហើម និង​ឈឺចាប់​។

    – កូន​អ្នក​មាន​ការ​ឈឺ​នៅ​ពេល​នោម ពិបាក​នោម និង / ឬ​មាន​នោម​មក​មាន​ឈាម។

    – កូន​អ្នក​មាន​ការ​ឈឺចាប់​ខ្លាំង

    – កូន​អ្នក​មាន​អាយុ​តិច​ជាង ១ ឆ្នាំ។

    អត្ថបទពាក់ព័ន្ធ៖

    ៤- ការថែរក្សារបួសស្រាលនៅផ្ទះ

    យើងព្យាបាល​នៅផ្ទះ​លើ​ការ​ហូរ​ឈាម​តិច​តួច​ដោយប្រើ​បង់រុំ​សង្កត់​រយៈពេល ១០ នាទី។ ដើម្បី​សម្អាត​កន្លែង​របួសយើង​ត្រូវ​លាង​សម្អាត​វា​ជាមួយ​នឹង​សាប៊ូ និង​ទឹក​រយៈពេល ៥នាទី។ ដើម្បី​កាត់​បន្ថយ​ការ​ហើម យើង​​ត្រូវ​ស្អំ​ទឹក​កក​រយៈពេល ២០នាទី ឬ​តិច​ជាង​នេះ​អាស្រ័យ​ទៅ​លើ​ស្ថាន​ភាព​កូន​។ សម្រាប់​ថ្នាំ​បំបាត់​ការ​ឈឺចាប់ យើង​​អាច​ប្រើ​ថ្នាំ​ប៉ារ៉ា ឬ​ថ្នាំ​អ៊ីប៊ុយប្រូហ្វេន​ដោយ​ផ្អែក​លើ​ការ​ណែនាំ​ឲ្យ​ប្រើ។

    អត្ថបទពាក់ព័ន្ធ៖ 

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម