តាមទម្លាប់ចាស់ៗខ្មែរ ពេលទារកនៅតូចចូលចិត្តបូតច្រមុះកូន ដើម្បីឲ្យស្រួចស្អាត។ តើការធ្វើបែបនោះទទួលផលដែរ ឬទេ? មានផលប៉ះពាល់ចំពោះច្រមុះដែរ អត់?
តាមទម្លាប់ចាស់ៗខ្មែរ ពេលទារកនៅតូចចូលចិត្តបូតច្រមុះកូន ដើម្បីឲ្យស្រួចស្អាត។ តើការធ្វើបែបនោះទទួលផលដែរ ឬទេ? មានផលប៉ះពាល់ចំពោះច្រមុះដែរ អត់?

ចំពោះចម្ងល់នេះ លោកវេជ្ជបណ្ឌិតទូទៅ លី ឬទ្ធីគុណ បានឲ្យដឹងថា បញ្ហានេះគ្មានការកត់ត្រាក្នុងឯកសារណាមួយឡើយ។ តែលោកបានបញ្ជាក់ថា ការធ្វើបែបនោះពិតជាអាចជួយទាញឲ្យច្រមុះស្រួចបានបន្តិចមែន ព្រោះទីតាំងច្រមុះមានឆ្អឹងខ្ចី និងឆ្អឹងច្រមុះនេះទៀតសោតអាចសំរួមតាមដៃដែលឧស្សាហ៍បូតនោះបាន។
ឆ្អឹងច្រមុះមានសភាពខ្ចី និងអាចលូតលាស់បាន ដូចនេះបើយើងចង់បានច្រមុះកូនស្អាតអាចឧស្សាហ៍ធ្វើនៅពេលព្រឹកបាន។ តែម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមផ្ទះរូបនោះបានបន្តទៀតថា ពេលបូតច្រមុះកូនត្រូវលាងសម្អាតដៃឲ្យស្អាតពីមេរោគ ឬធូលីដី ព្រោះបើដៃមិនស្អាតល្អ អាចកកិតខ្លាំងធ្វើឲ្យច្រមុះកូនរលាកបាន។
មួយវិញទៀតវេជ្ជបណ្ឌិតខាងលើបានណែនាំឲ្យម៉ាក់ៗទាំងអស់កុំប្រើកម្លាំងខ្លាំង តែត្រូវធ្វើដោយថ្នមៗរបៀបដូចម៉ាស្សា ទើបមានសុវត្ថិភាពចំពោះច្រមុះ។ ទាក់ទិននឹងបញ្ហាច្រមុះនេះ លោកក៏បានណែនាំឲ្យម៉ាក់ប៉ាដែលមានកូនតូចហៀរសម្បោរ កុំយកដៃយើងទៅជូត ហើយការប្រើក្រដាសទៀតសោតគួរតែជាក្រដាសសើម យកទៅផ្ដិត ទើបមិនមានការរលាក និងឆ្លងមេរោគ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕