វ៉ាក់សាំងអុតស្វាយ ជាថ្នាំដែលកុមារតូចៗពិតជាត្រូវការខ្លាំងណាស់ ដូចនេះម៉ាក់ប៉ាមិនគួររំលងវាឡើយ។ តើវាមានភាពចាំបាច់យ៉ាងម៉េច បានជាយើងត្រូវនាំកូនទៅចាក់វ៉ាក់សាំងប្រភេទនេះ?
វ៉ាក់សាំងអុតស្វាយ ជាថ្នាំដែលកុមារតូចៗពិតជាត្រូវការខ្លាំងណាស់ ដូចនេះម៉ាក់ប៉ាមិនគួររំលងវាឡើយ។ តើវាមានភាពចាំបាច់យ៉ាងម៉េច បានជាយើងត្រូវនាំកូនទៅចាក់វ៉ាក់សាំងប្រភេទនេះ?

លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ បានឲ្យដឹងថា បើទោះជាគ្មាននៅក្នុងសៀវភៅលឿងវ៉ាក់សាំងថ្នាក់ជាតិ តែយើងអាចស្វែងរកនៅតាមគ្លីនិកឯកជនបាន ហើយតម្លៃក៏អាចទទួលយកបានដែរ។ សម្រាប់អត្ថប្រយោជន៍នៃវ៉ាក់សាំងអុតស្វាយចំពោះកុមារ ពោលគឺអាចការពាររលាកខួរក្បាល និងស្រោមខួរក្បាល ព្រោះកោសិកាខួរក្បាលតែងប៉ះពាល់ ហើយវាមិនអាចមកដូចដើមបានទេ ក្រៅពីនោះវាបន្សល់ផលលំបាកដូចជា ពិការអវយវៈ ឬបញ្ញាស្មារតី។ វេជ្ជបណ្ឌិត ក៏បានបញ្ជាក់ដែរថា រលាកស្រោមខួរ អាចបណ្ដាលមកពីមេរោគជាច្រើនផ្សេងៗគ្នា វ៉ាក់សាំងដែលយើងយកកូនទៅចាក់តាមការកំណត់របស់រដ្ឋនោះ មិនមែនការពាររលាកស្រោមខួរ គ្រប់មុខនោះទេ។
លោកក៏បានណែនាំទៀតថា ម៉ាក់ប៉ាដែលមិនបានចាក់វ៉ាក់សាំង ហើយដល់ពេលកូនកើតបញ្ហានេះ អាចមានវិប្បដិសារី ដោយអុតស្វាយកើតឡើងសុះសាច់គ្មានចន្លោះ ហើយអាចកើតចំក្នុងច្រមុះ ភ្នែក ត្រចៀក ក្នុងមាត់ ហើយកម្ដៅខ្លួនកូនអាចឡើងរហូតដល់ ទៅ ៤០ អង្សារសេ ឬឈឺរយៈពេលវែងដល់ ១សប្ដាហ៍ ក្រោយជាក៏បន្សល់ស្លាកស្នាមខ្លាំងដល់ស្បែកទៀតផង។ ក្រោយចាក់ បើទោះជាកូនកើតអុតស្វាយទៀតក៏ពិតមែន តែស្ថិតក្នុងដំណាក់កាលស្រាល និងជួយការពារកូនពីជំងឺរើមទៀតផង។
ដូចនេះសូមម៉ាក់ៗកុំប្រហែស ដោយកូនមានអាយុចាប់ពី ១២ ខែឡើងទៅ បើកូនមិនទាន់កើតអុតស្វាយចន្លោះអាយុចាប់ពី ១-៣ ឆ្នាំ បន្ទាប់មកចាក់នៅអាយុ ៤-៦ ឆ្នាំម្ដងទៀត។ តែសម្រាប់ក្មេងអាយុចាប់ពី ៦ ឆ្នាំឡើងទៅ ចាក់ ២ ដងដូចគ្នា តែចាក់លើកទី ២ ក្រោយ ១ ខែបន្ទាប់ពីចាក់លើកទី ១។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
24/04/2020
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ