សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

គ្នាយើងខ្លះជឿងថា ប្រសិនបើយើងឆ្លងមេរោគដោយខ្លួនឯង នោះយើងនឹងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង បើធៀបទៅនឹងការចាក់វ៉ាក់សាំង។ ប៉ុន្តែការឆ្លងមេរោគកញ្ជ្រឹលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជារលាកសួត រលាកខួរក្បាល និងអាចបាត់បង់ជីវិតផងក៏មាន។ ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងផ្តល់នូវសុវត្ថិភាព ជាមួយប្រព័ន្ធភាពស៊ាំរយៈពេលវែង ដោយមិនមានហានិភ័យឡើយ។ ជាក់ស្តែង វ៉ាក់សាំងវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច (MMR) ផ្ទុកមេរោគកម្រិតស្រាល ដែលអាចជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីក័រដោយមិនបង្កជាជំងឺផ្សេងៗ។ [embed-health-tool-vaccination-tool] ចំនួនដូសដែលត្រូវចាក់សម្រាប់កុមារ និងមនុស្សពេញវ័យ? កុមារចាំបាច់ត្រូវចាក់វ៉ាក់សាំង MMRចំនួន២ដូស ដោយដូសទី១ត្រូវចាក់នៅចន្លោះអាយុ១២ ដល់១៥ខែ និងដូសទី២ ចាប់ពីអាអូនអាយុបាន៤ ឆ្នាំ ដល់៦ឆ្នាំ។ ចំពោះក្មេងដែលមានអាយុលើសពី៦ឆ្នាំ ក្មេងជំទង់ និងមនុស្សពេញវ័យត្រូវចាក់វ៉ាក់សាំងនេះចំនួន១ដូស ឬ២ដូស ប្រសិនបើនៅមិនទាន់មានអង់ទីក័រប្រឆាំងនឹងមេរោគនៅឡើយ ហើយដូសនីមួយៗត្រូវចាក់នៅចន្លោះរយៈពេល ២៨ថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍នៃវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំងMMR អាចការពារកុមារពីជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច ដែលជាជំងឺធ្ងន់ធ្ងរ និងបង្កឡើងដោយមេរោគ។ នៅពេលដែលកុមារ និងមនុស្សពេញវ័យបានចាក់វ៉ាក់សាំងគ្រប់ចំនួន នោះនឹងអាចចាក់បន្ថយការរីករាលដាលនៃមេរោគ ក៏ដូចជាការធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត ប្រសិនបើស្ត្រីឆ្លងជំងឺស្អូចអំឡុងពេលពពោះ ក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ឬអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃថែមទៀតផង។ ក្រុមមនុស្សប្រភេទណាដែលមិនគួរចាក់វ៉ាក់សាំងនេះ? អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរចាក់វ៉ាក់សាំងMMR […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

ថ្នាំបង្ការ

ពេលកើតភ្លាម រហូតបាន១ខែកន្លះ ទារកត្រូវចាក់វ៉ាក់សាំងអីខ្លះ?

បើ​តាម​គោលការណ៍​ថ្នាក់​ជាតិ របស់​ក្រសួង​សុខាភិបាល តម្រូវ​ឲ្យ​កូន​តូច​ទើប​នឹង​កើត​ចាក់​ថ្នាំ​បង្ការ ដើម្បី​ការពារ​ជំងឺ​កាច​សាហាវ​ផ្សេងៗ ដែល​វ៉ាក់​សាំង​ទាំងអស់​នោះ​ផ្តល់​ឲ្យ​នៅ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​រដ្ឋ​ទាំង​អស់។ តើ​កូន​តូច​ទើប​នឹង​កើត រហូត​ដល់​អាយុ ៦ សប្តាហ៍ ឬ ១ខែ​កន្លះ ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ប៉ុន្មាន​មុខ? ​ពេល​កើត៖ ក្រោយ​ពី​កើត​ភ្លាម ទារក​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ចំនួន ២មុខ ទី១ វ៉ាក់សាំង​ជំងឺ​របេង ដើម្បី​បង្ការ​ការ​ចម្លង​មេរោគរបេង ( TB )និងទី២ វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម ប្រភេទ បេ ១ដូស្ត​ពេល​កើត ដើម្បី​ប្រឆាំង​នឹង​វីរុស​រលាក​ថ្លើមប្រភេទ បេ។ អាយុ​បាន ១ខែកន្លះ៖ ក្រោយ​ចាក់​វ៉ាក់សាំង​លើក​ដំបូង​ពេល​កើត​រួច អូនតូច​ត្រូវ​បន្ត​ចាក់​វ៉ាក់សាំង​ជា​ច្រើន​មុខ​ទៀត​ជា​លើក​ទី២ នៅ​ពេល​អាយុ​បាន ១ខែ​កន្លះ។ – វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង (បន្តក់) – វ៉ាក់សាំង​ការពារ​ជំងឺ​ក្អកមាន់ ខាន់ស្លាក់ តេតាណុស ជំងឺ​រលាក​ថ្លើម​ប្រភេទបេ រលាកសួត ស្រោមខួរ និងហ៊ីប – វ៉ាក់សាំង​ការពារ​ជំងឺ​រលាកសួត-រលាក​ស្រោមខួរ​ដោយ​ភ្នើម៉ូកូក។ អត្ថបទពាក់ព័ន្ធ៖  ពន្យារ ឬអត់ចាក់វ៉ាក់សាំងឲ្យកូន ដឹងថាប៉ះពាល់អីខ្លះអត់? តិចនិក​ងាយៗ​ជួយ​បន្លប់​កូន​តូច​ពេល​ចាក់​វ៉ាក់សាំង មិន​ឲ្យ​ឈឺចាប់​ស្រែក​យំ​ខ្លាំង តើ​ការ​ចាក់​វ៉ាក់សាំង ឬ​ថ្នាំ​បង្ការ បង្ក​ផល​រំខាន​អ្វីខ្លះ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បាន​ឲ្យ​ដឹង​ថា ការ​ចាក់​វ៉ាក់សាំង​តែង​តែ​បង្ក​ផល​រំខាន​តិច​តួច ដូច្នេះ​បន្ទាប់​ពី​កូន​ចាក់​វ៉ាក់សាំង​រួច បើ​ឃើញ​កូន​មាន​សញ្ញា​ទាំង​នេះ ម៉ាក់ប៉ា​មិនបាច់​បារម្ភ​នោះទេ ព្រោះ​វា​មិន​បង្ក​គ្រោះថ្នាក់​ឡើយ។ – ឡើង​ក្រហម​នៅ​កន្លែង​ចាក់ – […]


កង្វះអាហារូបត្ថម្ភ

តាម​ក្បូន​ពេទ្យ គួរ​ឲ្យ​ក្មេង​អាយុ​ក្រោម​១ឆ្នាំ ញ៉ាំ​ស្ករ ឬ​អំបិល​ទេ?

ចម្ងល់​នេះម៉ាក់ៗ​ភាគ​ច្រើនប្រាកដ​ចង់​ដឹង​ហើយ ព្រោះ​នៅ​ពេល​អូន​តូច​អាយុ​បាន​៦​ខែ ច្បាស់​ជា​ត្រូវ​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​កូន​ញ៉ាំ ហើយ​រា​រែក​ចិត្ត​ថា គួរ​ដាក់​គ្រឿង​ទេស​បន្ថែម ដូចជា អំបិល ឬ​ស្ករ​អត់? បើ​ដាក់​ខ្លាច​ប៉ះពាល់​សុខភាព បើ​អត់​ដាក់​បបរ​សាប​សឹង ខ្លាច​កូន​មិន​ព្រម​ញ៉ាំ។ បញ្ហានេះ លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បកស្រាយ​ថា កូន​ក្មេង​ត្រូវ​ការ​បរិមាណ​អំបិល ឬ​ស្ករ​តិចតួច​បំផុត ព្រោះតម្រងនោម​ទារក​នៅ​តូច ហើយ​ខ្ចី កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​លូតលាស់។ ផ្ទុយ​មក​វិញ ការ​ប្រើ​អំបិល ស្ករ និង​ប៊ីចេង បន្ថែម​ទៅ​លើ​របប​អាហារ​កូន​ច្រើន​លើស​កម្រិត នឹង​បង្ក​ផល​ប៉ះពាល់​ចំពោះ​សុខភាព​កូន​ក្មេង​ ដែល​ផល​ប៉ះ​ពាល់​នោះ​អាច​នឹង​បង្ហាញ​ឲ្យ​ភ្លាមៗ និង​ផល​ប៉ះពាល់​យូរ​ទៅ​ថ្ងៃ​ខាង​មុខ។ លោក​វេជ្ជបណ្ឌិត​បញ្ជាក់។ អត្ថបទពាក់ព័ន្ធ៖  ​គ្រប់​អាយុ៦ខែ ម៉ាក់​ៗ​គួរ​ជ្រើសរើស​អាហារ​ទាំង​៣ក្រុម​នេះ​​មកចម្អិន​បបរ​ឲ្យ​ញ៉ាំ​ អូនៗ​អាយុ​បាន៦​ខែ​ហើយ តោះ! រៀន​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​កូន​ញ៉ាំ ផល​វិបាក​ផ្សេងៗ នៅ​ពេល​បន្ថែម អំបិល ស្ករ ក្នុង​ចំណី​អាហារ​កូនច្រើន​លើស​កម្រិត៖ – ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន – ស្រេកទឹកខ្លាំង – ហើមខ្លួន – តម្រង​នោម​ធ្វើការ​ហួស​កម្រិត – បង្ក​ទៅ​ជា​ក្រួស​ក្នុង​តម្រង​នោម – ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ – ឆាប់​ពុក​ឆ្អឹង និង​ធ្មេញ។ របប​អាហារ​ត្រឹម​ត្រូវ​សម្រាប់​ក្មេង​អាយុ​ក្រោម ១ ឆ្នាំ មាន​រសជាតិ​ឡែមៗ​ប៉ុណ្ណោះ ដែល​បរិមាណ​អំបិល​សរុប​ប្រចាំ​ថ្ងៃ​តិច​ជាង ០,៤ ក្រាម។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


រោគសញ្ញាទូទៅ

ហេតុអីកូនតូចងាយក្តៅខ្លួន ហើយក្ដៅកម្រិតណា ទើបត្រូវបារម្ភខ្លាំង?

៣៧ អង្សារសេ ជា​កម្រិត​កម្តៅ​ធម្មតា​នៅ​ក្នុង​ខ្លួន​មនុស្ស​យើង មិន​ថា ចាស់ ឬ​ក្មេង​នោះ​ទេ តែ​កាលណា​កម្តៅ​ក្នុង​ខ្លួន​លើស​ពី ៣៧ អង្សារសេ ចាត់​ទុក​ថា​ក្តៅ​ខ្លួន​ហើយ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​នោះ ក្មេង​តូចៗ​តែង​មាន​អាការៈ​គ្រុន​ក្តៅ​ជា​ញឹកញាប់ តើ​មក​ពី​​មូលហេតុ​អ្វីខ្លះ​ទៅ? តាម​ការ​បក​ស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត កូន​ក្មេង​​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ កាលណា​ខ្លួន​គេ​មាន​ប្រតិកម្ម​អ្វី​មួយ ធ្វើ​ឲ្យ​រាងកាយ​ឡើង​កម្តៅ​ភ្លាមៗ ដែល​ការ​ឡើង​កម្តៅ​នេះ​ជា​សញ្ញា​បញ្ជាក់​ថា កូន​ក្មេង​ច្បាស់​ជា​មាន​ការ​បង្ក​រោគដោយពពួកបាក់តេរី វីរុស ឬការ​រលាក​អ្វី​មួយ។ បញ្ហា​ទាំងនេះ ធ្វើ​​ឲ្យ​​កូន​តូច​​ក្តៅ​ខ្លួន បូក​រួម​​ជាមួយ​​រោគ​​សញ្ញា​​មួយ​​ចំនួន​​ទៀត ហើយ​ម៉ាក់ប៉ា​មិន​ត្រូវបណ្តែត​បណ្តោយ​នោះ​ទេ ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ តិចនិកបញ្ចុះ​កម្តៅ​កូន​តូចៗ​ពេលក្តៅ​ខ្លួន​ខ្លាំង មិន​​​ឲ្យ​​​​​គ្រោះ​ថ្នាក់​ដល់​ជីវិត ករណី​ខ្លះ ក្មេង​​គ្រុន​ក្តៅ​មិនមែន​ជា​អាការៈ​ធ្ងន់ធ្ងរ​នោះ​ទេ វា​កើត​ឡើង​ដោយសារ​តែ​ផល​រំខាន​​ពី​ការ​​ចាក់​វ៉ាក់សាំង ឬ​អាអូន​ដុះ​ធ្មេញ​ជា​ដើម។ បើ​គ្រុនក្តៅ​ដោយ​បញ្ហា​ទាំង​នេះ ម៉ាក់​ប៉ា​គ្រាន់​តែ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ នោះ​អាការៈ​នឹង​ត្រលប់​មក​ធម្មតា​វិញ។ ដើម្បី​ងាយ​ស្រួល​ស្ទង់​កម្តៅ​កូន លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ​ផ្តល់​ជា​ដំបូន្មាន​ឲ្យ​ប៉ាម៉ាក់​ទិញ​ឧបករណ៍​វាស់​ស្ទង់​កម្តៅ​កូន (ទែម៉ូមែ៉ត្រ) ជា​ជាង​ការ​ស្ទាប​កម្តៅ​ឲ្យ​ដៃ ព្រោះ​ពិបាក​ប៉ាន់​ប្រមាណ​កម្តៅ​ពិត​ប្រាកដ ដែល​ករណី​ខ្លះ​កូន​ក្តៅ​ខ្លួន​ខ្លាំង​ម៉ាក់ប៉ា​មិន​ដឹង អាច​កូន​ឈាន​ដល់​ប្រកាច់ និង​សន្លប់​បាត់​ស្មារតី។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


រោគសញ្ញាទូទៅ

វិធី​សង្គ្រោះ​បឋម ពេល​ក្មេង​ត្រូវឆ្កែ​ឆ្មា​​ខាំ

ឆ្កែឆ្មាឥឡូវពិបាក​ទុក​ចិត្ត​ណាស់ ប្រលែងលេង​មិន​ស្រួល ខ្វាចខាំយើង​ភ្លាម ពិសេស​ក្មេងៗ​គួរ​ឲ្យ​បារម្ភ​ជាង​គេ ណា​មួយ​ជំងឺ​ឆ្កែឆ្កួត​ ឆ្មា​ឆ្កួតកំពុង​រាលដាល​ខ្លាំង​ផង នៅ​អាមេរិក ករណី​សត្វ​ចិញ្ចឹម​ខាំក្មេង និង​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ គឺ​មាន​ដល់​ទៅ ៨០០.០០០ ករណី​​ឯណោះ ហេតុនេះ​ត្រូវប្រយ័ត្ន​ផង។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​វិធី​សង្គ្រោះ​​បឋម​ ករណី​ក្មេង ឬ​មនុស្ស​ចាស់​ត្រូវ​ឆ្កែ​ឆ្មា​ខាំ ព្រោះ​បើ​ទុក​យូរ​ អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត។ ១- រឿង​​យើង​​ត្រូវ​ដឹង​ពី​សត្វ​ចិញ្ចឹម​ខាំ ក្មេង​តូច​ ពិសេស​ក្មេង​​អាយុ​តិច​ជាង​ ៥ ឆ្នាំ ជាទូទៅ​ នៅ​មិន​ទាន់​ដឹង​ពី​របៀប​នៅ​ជិតសត្វ​ចិញ្ចឹម​ទាំង​នោះទេ។ ​បើ​ក្មេង​តូច​ទៅ​ជិត​សត្វ​ចិញ្ចឹម ហើយ​ធ្វើឲ្យ​​វា​ផ្អើល នោះ​វា​អាច​នឹង​ខាំក្មេង​មិន​ខាន។ សត្វ​ចិញ្ចឹម អាច​ខាំ​ដោយ​សារ​មូល​ហេតុ​ទូទៅ​មួយ​ចំនួន ដូច​ជា ពេល​​វា​ឈឺ ឬ​ពេល​វា​មាន​របួស។ ឧទាហរណ៍ ​បើ​សត្វ​ឆ្កែ ឃើញ​ក្មេង​ ដូច​ជា​សត្វ​គួរ​ឲ្យប្រមាញ់ ពេល​ក្មេង​នោះ​រត់ វា​នឹង​ភ្ញោច​ឲ្យ​សត្វ​ឆ្កែ​​ខាំ។ សត្វ​ខាំ​ ឬ​ខ្វាច អាច​នឹង​មាន​របួស​តូច ប៉ុន្តែ​ពេល​ខ្លះ ​អាច​នាំ​ឲ្យ​មាន​ផល​វិបាក​ជា​ច្រើន​នៅ​ពេល​ខាង​មុខ។ ២- សញ្ញា ​និង​រោគ​សញ្ញា​​សត្វ​ចិញ្ចឹម​ខាំ សត្វ​ចិញ្ចឹម​ខាំ​ អាច​នាំ​ឲ្យ​​មាន​ការ​បង្ក​រោគ ហើយ​រោគ​សញ្ញា​ទូទៅ​នៃ​ការ​បង្ក​រោគ​ដោយ​សារ​សត្វ​ខាំ​ រួម​មាន ឡើង​ក្រហម ឈឺ ហើម និង​រលាក នៅ​កន្លែង​សត្វ​ខាំ។ […]


ជំងឺស្បែក

បើ​កូន​មាន​ជំងឺ​សើ​ស្បែក Psoriasis ​ប្រញាប់​ព្យាបាល​ភ្លាម

ក្មេង​តូច​ ប្រព័ន្ធ​ការពារ​នៅ​ខ្សោយ អាច​ឈឺ​ច្រើន​បន្តិច ម៉ាក់ប៉ា​ត្រូវ​យក​ចិត្ត​ទុកដាក់​បំផុត។ “Hello គ្រូពេទ្យ” នឹងប្រាប់​ពីជំងឺ​ស្បែក​ម្យ៉ាង​លើ​ក្មេងៗ ហៅថា Psoriasis ព្រម​ទាំងវិធី​ការពារ និងព្យាបាល​ឲ្យ​ប៉ា​ម៉ាក់​បាន​ដឹង។ ១- ទំនាក់​ទំនង​រវាង​ក្មេង និង​​ជំងឺស្បែក Psoriasis ជំងឺ Psoriasis ជា​ស្ថាន​ភាព​សុខភាព​មួយ​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ក្មេង​ឲ្យ​សញ្ញា​ពី​ការ​លូតលាស់​ខ្លាំង​របស់​កោសិកា​ស្បែក។ ជំងឺ Psoriasis ប៉ះពាល់​ទៅ​ដល់​ស្បែក ស្បែក​ក្បាល និង​ក្រចក។ ក្មេង​មាន​​ជំងឺ​នេះ ជាទូទៅ​មាន​ចេញ​ស្រកា​ក្រហមក្រាស់ ឬ​ដំបៅ នៅ​លើ​មុខ គូទ ​និង​ស្បែក​ក្បាល។ ជំងឺ Psoriasis អាច​មាន​ច្រើន​ប្រភេទ ​និង​ទម្រង់​តំណក់​ទឹក ​គេ​ហៅ​ថា​ទម្រង់ ​តំណក់​ភ្លៀង ដែល​ភាគ​​ច្រើន​កើត​នៅ​អំឡុង​វ័យ​កុមារភាព​។ ទម្រង់​តំណក់​ទឹក អាច​ធ្វើ​ឲ្យ​ក្មេង​ចេញចំណុចក្រហមតូចដូច​ស្រកានៅ​លើ​ស្បែក​ រាង​កាយ​ និង​​មាន​ទំ​ហំ​ធំ។ ការ​បង្ក​រោគ​នៅ​បំពង់​ក ជា​ដំណាក់​កាល​ដំបូង​ដែល​នាំ​ឲ្យ​កើត​ជំងឺសើ​ស្បែក​ប្រភេទ​នេះ ខណៈកត្តា​ហ្សែន​ពី​កំណើតក៏​អាច​ជា​មូល​ហេតុ​ដូច​គ្នា។ ២- ជំងឺ​ Psoriasis គ្រោះ​ថ្នាក់​កម្រិត​ណា? ជំងឺ​ Psoriasis ត្រូវ​ការ​ការ​ព្យាបាល​ភ្លាមៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​សារ​វា​ធ្វើ​រាង​កាយ​នៅ​មិន​ស្រួល ដូច​ជា ​រមាស់ និង​បញ្ហា​ផ្លូវ​ចិត្ត​ដូច​ជា បារម្ភ​ ឬខ្វល់​ច្រើន។ កាន់​តែ​អាក្រក់​ទៀត​នោះ Psoriasis អាច​បង្ក​ឲ្យ​មាន​ផល​អវិជ្ជមាន​ទៅ​លើ​​បេះ​ដូងក្មេង។ ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា ជំងឺ Psoriasis […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេង​តូចៗ​រពឹសណាស់ ងាយ​ប៉ះទង្គិច​ក្បាល អ៊ីចឹង​ប៉ាម៉ាក់​ត្រូវ​ដឹង​ធ្វើ​ម៉េច​ហើយ!

ក្មេង​ចេះ​រត់ ចេះដើរ អាយុ​​ចន្លោះ​ពី ២–៣ ឆ្នាំ រពឹស​ណាស់​ចាប់​​មិន​ឈ្នះ​ទេ។ ដួល បុក​ក្បាល ​ប៉ះទង្គិច អាច​ជា​រឿង​ចៀស​មិន​ផុតមែន ពិសេស​ក្មេង​ប្រុស ច្រើន​ជួប​រឿង​​បោក​ក្បាល ​ច្រើន​ជាង​ក្មេង​ស្រី​ដល់​ទៅ​ ៣ ដង។ យ៉ាង​ណា​ ត្រូវ​ប្រយ័ត្ន​ប្រយែង​ឲ្យ​បាន​ច្រើន​បន្តិច ម៉ាក់ប៉ា ​គួរវិធី​ការពារ ដោះស្រាយ​បញ្ហា​នេះ។ ១– បន្ថែមការយកចិត្តទុកដាក់ ដឹង​ថា​កូន​រពឹស និយាយ​អត់​ស្ដាប់ ឬ​ចចេស ត្រូវ​បន្ថែម​ការ​យក​ចិត្ត​ទុកដាក់​វិញ ថា​តើ​បើ​គេ​នៅ​រឹងទទឹង ចង់​លេង​ចឹង គួរ​ធ្វើ​ម៉េច។ កុំ​ភ្លេច​ខ្លួន ឧស្សាហ៍​ក្រឡេក​មើល​កូន ប្រយ័ត្ន​ប៉ះពារ របស់​នៅ​ជិត​កន្លែង​លេង ដូចជា ​ជ្រុង​តុ ឬ​គ្រែ​ជា​ដើម។ ក្មេង​ពេញ​រពឹស ម៉ាក់​ប៉ា រាង​ហត់​នឿយ​ ហើយ​មួម៉ៅ ព្រោះ​និយាយ​អត់​ស្ដាប់ បើ​​ចង់​ចាប់​ ក៏​ចាប់​មិន​ឈ្នះ​ដែរ។ មួយ​ទៀត​ ឧស្សាហ៍​និយាយ​រម្លឹក​កូន​​ឲ្យប្រុង​​ប្រយ័ត្ន។ កាន់​តែ​គ្រោះ​ថ្នាក់​ទៀត បើ​កូន​ទៅ លេង​ឌុយ​ភ្លើង ឬ​លូក​ដៃ ចូល​កង្ហារ​ជា​ដើម។ ប្រយ័ត្ន​ឲ្យ​មែន​ទែន រឿង​មុខ​តំណ ខ្សែ​ភ្លើង​​ក្នុង​ផ្ទះ ក្មេង​អាច​ឈោង​ដល់ ឬ​ប៉ះ​បាន។ ២– បន្ថែមការការពារ កន្លែង​​កូនយើង​ឧស្សាហ៍លេង ​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា​ មាន​សុវត្ថិភាព។ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

បើ​ក្មេងស្លាក់​អី​មួយ​ក្នុង​មាត់ ប៉ា​ម៉ាក់​ត្រូវ​ធ្វើ​ម៉េច?

ទារក​ និង​កុមារ​តូច​ៗ តែងឆ្ងល់​​ច្រើន​ពីរបស់អ្វី​ក៏​ដោយ​ដែល​បាន​ឃើញ ហើយក្មេង​ភាគ​ច្រើន​​តែង​ដាក់​របស់​តូចៗ ដែល​ឆ្ងល់ដាក់​​ចូល​មាត់ ពិសេស​ក្មេងអាយុ​ក្រោម ​៥ ​ឆ្នាំ។ ករណី​តែងជួប​ប្រទះ​ភាគច្រើន គឺនាំ​ឲ្យក្មេងស្លាក់ និងស្ទះ​បំពង់​ខ្យល់​ ហើយ​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​កូនយើង ព្រោះ​​បណ្តាល​ឲ្យ​ខ្វះ​អុក​ស៊ីហ្សែនទៅចិញ្ចឹមខួរក្បាល។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពីវិធី​សង្គ្រោះ​បឋម ពេល​ប្រទះ​ឃើញ​ក្មេង ឬ​ទារក​តូចៗ​ស្លាក់​អ្វី​មួយ​ក្នុង​មាត់។ ១- អ្វីជា​ការ​ស្លាក់​ចំពោះ​ក្មេងៗ? ការ​ស្លាក់កើត​ឡើង​នៅពេល​វត្ថុ​មួយ ​ដូច​ជា គ្រាប់​ឃ្លី គ្រាប់​ចិញ្ចៀន និងថ្ម​ពិល​តូច (button batteries) ឬ​វត្ថុ​តូចៗ​ផ្សេង​ទៀត ស្ទះ​ជាប់​បំពង់​ក ឬ​បំពង់​ខ្យល់ ជា​ហេតុ​ធ្វើ​ឲ្យ​​ស្ទះ​ចរន្ត​ខ្យល់ មិន​អាច​ដក​ដង្ហើម​បាន។ ២- ស្លាក់​មាន​ចេញ​រោគ​សញ្ញា​អ្វី​ខ្លះ? ក្មេង​ស្លាក់ ​អាច​នឹង​បង្ហាញ​សញ្ញា​ និង​រោគ​សញ្ញា​គ្រោះ​ថ្នាក់​ ដូច​ជា មិន​អាច​ដក​ដង្ហើម​បាន ដង្ហក់ ដក​ដង្ហើម​ឮ​សំឡេង ​មិន​អាច​ស្រែក​ ឬ​ធ្វើ​មាន​សំឡេង​បាន។ មុខ​​ឡើង​ខៀវ ហើយ​ចាប់​កាន់​បំពង់​ក​ និង​គ្រវី​ដៃ មើល​ទៅ​កំពុង​ស្លន់​ស្លោរ និង​បាត់​បង់​ស្មារតី។ អំឡុង​ពេល​​កំពុង​ស្លន់ បង្ហាញ​អាការ​ពិបាក​ក្នុង​ខ្លួន ឬ​មិន​អាច​និយាយ​ចេញ​ជា​ឃ្លាត្រឹម​ត្រូវ​បាន ឬ​មិន​អាច​បញ្ចេញ​សំឡេង​ឲ្យ​ឮ​គ្រប់​គ្រាន់ អាច​នឹង​​ក្អក​ញាប់ និង​ហូរ​ទឹក​ភ្នែក។ អត្ថបទ​ពាក់ព័ន្ធ៖ ​វិធី​ជួយ​សង្គ្រោះ​អ្នក​ត្រូវ​ពស់​ចឹក មិន​​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត បើ​ក្មេង​លង់​ទឹក នេះជា​វិធី​សង្គ្រោះ​បឋម​ជួយ​បាន​ភ្លាមៗ ៣- ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ ពេល​ក្មេង​ស្លាក់? បើ​ក្មេង​នៅ​អាយុ​ក្រោម ​១ […]


ជំងឺឆ្លង

សញ្ញា​ងាយ​កត់​ចំណាំ​បំផុត បើ​កូន​កើត​ជំងឺ​គ្រុនឈាម!

ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម​គឺ​មូសខ្លា​ញី ដើម្បី​ចូល​រួម​ទប់ស្កាត់​ការ​កើត​ជំងឺ​គ្រុន​ឈាម​លើ​មនុស្ស​គ្រប់​វ័យ ពិសេស​កូន​ក្មេង ម៉ាក់ប៉ា​ត្រូវ​ដឹង​ពី​រោគ​សញ្ញា និង​វិធី​បង្ការ​ជំងឺ​នេះ។ រោគ​សញ្ញា​សំខាន់១ ដែល​យើង​ចាំបាច់​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នោះ គឺ​កូន​ក្តៅ​ខ្លួន​លើស​ពី​២ថ្ងៃ ហើយ​ប្រើ​ថ្នាំ​បញ្ចុះ​កម្តៅ​នៅ​តែ​មិន​បាត់ ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ ហើយ​ធ្វើ​តេស្ត​ឈាម​ដើម្បី​រក​ជំងឺ​គ្រុនឈាម ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស ពន្យល់​ថា ការ​ធ្វើ​​រោគ​​វិនិច្ឆ័យ​បាន​​លឿន និង​​ការ​ព្យាបាល​​ត្រឹម​​ត្រូវ ត្រឹម​​តែ​​រយៈពេល ៧-៨ ថ្ងៃ ក្មេង​​ដែល​​កើត​​ជំងឺ​គ្រុនឈាម សឹង​​តែ ១០០ នាក់​​ ជា​ទាំង ១០០ នាក់ ឯ​​អត្រា​​ស្លាប់​​មិន​​ដល់ ១ នាក់​​ផង។ ចំណែក​​ឯ​​មូលហេតុ​ដែល​ក្មេង​កើត​ជំងឺ​គ្រុនឈាម​ឈាន​ទៅ​គ្រោះថ្នាក់​ដល់​ជីវិត​នោះ បណ្តាល​មក​ពី​ការ​បញ្ជូន​កូន​មក​ពេទ្យ​យឺត​យ៉ាវ ឬ​ព្យាបាល​មិន​ត្រឹម​ត្រូវ​តាម​ក្បូន​ពេទ្យ និង​ប្រើ​ថ្នាំ​ផ្សំ​ផ្តេសផ្តាស។ [embed-health-tool-child-growth-chart] វេជ្ជបណ្ឌិត ញឹម អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ ១- រោគសញ្ញាជំងឺគ្រុនឈាម – ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ – មុខក្រហម – ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ – ចង់ក្អួត ឬក្អួត – ឈឺពោះ – ឈឺសាច់ដុំ និងសន្លាក់ដៃជើង – […]


កង្វះអាហារូបត្ថម្ភ

ឲ្យកូនក្មេងញ៉ាំបួស ប៉ះពាល់​សុខភាព​ដែរអត់?

ក្មេង​ត្រូវ​ការ​ជីវជាតិ​ច្រើន ដើម្បី​ការ​លូតលាស់​ធំធាត់។ ចុះ​បើ​ក្មេង​ញ៉ាំ​បួស​តាម​អ្នក​ផ្ទះ មាន​បញ្ហា​អី​អត់? អាច​ធ្វើ​ឲ្យ​ក្មេង​មាន​សុខភាព​ល្អ ឬ​ខ្វះ​អាហារូបត្ថម្ភ​? “Hello គ្រូពេទ្យ” នឹងបកស្រាយល​ម្អិត។ ១- អ្វី​ជា​អាហារ​បួស? អាហារ​បួស ​មាន​ភាព​ខុសៗ​គ្នា​ អាស្រ័យ​លើ​វប្បធម៌ តំបន់ និង​គោល​ការណ៍​ញ៉ាំ​បួស​របស់​យើង​ម្នាក់ៗ ប៉ុន្តែ​អាហារ​បួស ត្រូវ​គេ​ចែក​ចេញ​ជា​ ៣ ប្រភេទ​ធំៗ៖ – អាហារ​បួស​ Lacto-ovo៖ អាហារ​បួស​ប្រភេទ Lacto-ovo សំដៅ​លើ​អាហារ​បួស ដែល​យើង​មិន​ញ៉ាំ​សាច់​សត្វ សាច់​ត្រី និង​សាច់​សត្វ​ស្លាប​ទេ គឺ​ញ៉ាំ​ប្រូតេអ៊ីនបាន​ពី​ទឹក​ដោះ​គោ​ស្រស់ ទឹក​ដោះ​គោ​ជូរ ឬ​ឈីស ស៊ុត សណ្តែក គ្រាប់​ធញ្ញ​ជាតិ និង​បន្លែ។ – អាហារ​បួស​ Lacto៖ អាហារ​បួស​ប្រភេទ Lacto គឺ​មិន​ញ៉ាំ​សាច់ សាច់​ត្រី សាច់​សត្វ​ស្លាប និង​ស៊ុត​ទេ ជំនួស​មក​វិញ​ដោយ​ញ៉ាំ​ប្រូតេអ៊ីន​បាន​ពីទឹក​ដោះ​គោ​ស្រស់ ទឹក​ដោះ​គោ​ជូរ ឬ​ឈីស សណ្តែក គ្រាប់​ធញ្ញ​ជាតិ និង​បន្លែ។ – អាហារ​បួស​ Vegans៖ អាហារ​បួស​ប្រភេទ​នេះ គឺ​មិន​ញ៉ាំ​សាច់​ក្រហម សាច់​សត្វ​ស្លាប សាច់​ត្រី ស៊ុត និង​ផលិត​ផល​ចេញ​ពី​ទឹក​ដោះ​គោ​ទេ គឺ​ត្រូវ​ញ៉ាំ​ប្រូតេអ៊ីន​បាន​ពីសណ្តែក […]


រោគសញ្ញាទូទៅ

ក្មេង​ឈឺ​ល្មមៗ គួរបន្តោងសេរ៉ូម​អត់?​

នៅ​តាម​ខេត្ត ពិសេស​ជនបទ​ឆ្ងាយៗ ការ​បន្តោង​សេរ៉ូម​ពេល​ក្មេង​ឈឺ​ពេញ​និយម​ខ្លាំង​ណាស់ មិន​ថា ឈឺ​ជំងឺ​អ្វី ឈឺ​ល្មម ឬ​ឈឺ​ខ្លាំង​នោះ​ទេ ដឹង​តែ​បន្តោង​សេរ៉ូម​ហើយ។ តើ​ក្មេង​ឈឺ​ល្មមៗ​គួរ​បន្តោង​សេរ៉ូម ឬ​អត់? សេរ៉ូម​ជាល្បាយ​សូលុយស្យុងផលិត​ឡើង​សម្រាប់​បំពេញ​ជាតិ​ទឹក ជាតិ​ស្ករ និង​​បន្ថែម​​​ជីវជាតិ ឬ​​សារធាតុ​​ថ្នាំ​​ដែល​​ចាំបាច់​​ទៅ​​ឲ្យ​​អ្នក​ជំងឺ ដែល​​មិន​​អាច​​ទទួល​​យក​​សារធាតុ​​ទាំង​នោះ​​តាម​រយៈ​​ការ​ញ៉ាំ​​តាម​​មាត់​បាន ដោយ​ចាក់​បញ្ចូល​តាម​សរសៃ។ ដូច្នេះ​ហើយ​យើង​មិន​អាច​យក​សេរ៉ូម​ឲ្យ​ដាក់​អ្នក​ជំងឺ​គ្រប់​ប្រភេទ​នោះ​ទេ ពិសេស​ក្មេងៗ​ដែល​មាន​ជំងឺ​ល្មមៗ នេះ​បើ​តាម​ការ​អះអាង​របស់​ឱសថការី គីម កាណែល។ ការ​ដែល​សេរ៉ូម​ពេញ​និយម​នៅ​តាម​ខេត្ត ឬ​ជនបទ​ឆ្ងាយៗ​នោះ អាច​មក​ពី​កង្វះ​ការ​យល់​ដឹង​របស់​អាណាព្យាបាល ឬ​គ្រូពេទ្យ​មួយ​ចំនួន ហើយ​​ការ​​បន្តោងសេរ៉ូម​ខ្លះត្រូវ​បាន​ចាក់​បញ្ចូល​ថ្នាំ​វីតាមីន​ក្នុង​នោះ។ សេរ៉ូម​​​ចាក់​​មាន​​ច្រើន​​ប្រភេទ​ ប៉ុន្តែ​​ប្រភេទ​​ដែល​​ប្រើ​​ញឹក​ញាប់​​ជាង​​គេ​​មាន​​ដូច​ជា សេរ៉ូម​ប្រៃ (NaCl ០.៩%) សេរ៉ូម​​ផ្អែម (Dextrose ៥%) និង​​សេរ៉ូម​​ឡាក់តាត (Lactate ringer)។ ការ​ប្រើ​​​សេរ៉ូម​​ទាំង​​នេះ គឺ​​តម្រូវ​​តាម​​រោគ​វិនិច្ឆ័យ ស្ថានភាព​​ជំងឺ និង​​ការ​​ព្យាបាល​​របស់​​គ្រូពេទ្យ។ ជា​​ទូទៅ​​ការ​​ចាក់​​សេរ៉ូម គឺ​​តម្រូវ​​ចំពោះ​​អ្នក​​ជំងឺ​​មិន​​អាច​​ញ៉ាំ ឬ​​ពិបាក​ញ៉ាំ​ និង​អ្នក​​ជំងឺ​​ដែល​​មាន​អាការៈ​ធ្ងន់​ធ្ងរ​ប៉ុណ្ណោះ។ ឱសថការី​ដដែលបន្ត ក្នុង​ករណី​ដែល​ក្មេង​​មាន​ជំងឺ​មួយ​ចំនួន​ធ្ងន់ធ្ងរ ញ៉ាំ​អីមិនបាន ខ្វះជាតិទឹកធ្ងន់ធ្ងរ បាត់បង់ឈាម ឬការវះកាត់ នោះ​ទើប​តម្រូវ​ឲ្យ​ចាក់​បញ្ចូល​សេរ៉ូម ដើម្បី​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន​កុំ​ខ្សោះ ក្មេង​មាន​កម្លាំង​កំហែង​ឡើង​វិញ​ខ្លះ។ អត្ថបទពាក់ព័ន្ធ៖ ត្រូវ​ដឹង ក្មេង​ខ្វះជាតិ​ទឹក​មាន​អី​សម្គាល់? លោកថា ការ​​ដែល​​ចាក់​បញ្ចូល​សេរ៉ូម​ក្នុង​ស្ថានភាព​ក្មេង​ឈឺ​ធម្មតា​មិន​ត្រឹម​គ្មាន​ប្រយោជន៍​ ខាតបង់​ពេលវេលា និង​ថវិកា​នោះទេ ថែម​ទាំង​អាច​ប៉ះពាល់​ដល់​សុខភាព​ក្មេង​ថែម​ទៀត […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ