ចំណីអាហារកាលណាតែយើងធ្វេសប្រហែស ចម្អិនមិនបានឆ្អិនល្អ ខ្វះអនាម័យ ញ៉ាំទៅអាចឲ្យយើងពុលចំណីអាហារ ទៅជាក្អួតចង្អោរ បាត់បង់ជាតិទឹក គ្រុនក្តៅ ឈឺក្បាល រាករូស ឈឺពេញពោះ វិលមុខ អស់កម្លាំងខ្លាំងឈានទៅបាត់បង់ស្មារតី។
- ចម្អិនអាហារឲ្យបានឆ្អិនល្អ
- ទុកដាក់ចំណីអាហារឲ្យបានល្អ កុំទុកដាក់ច្របូកច្របល់ចូលគ្នា
- កុំទុកចំណីអាហាររយៈពេលយូរ
- ត្រូវមានអនាម័យ និងលាងសម្អាតរបស់ប្រើប្រាស់ឲ្យស្អាតល្អ