សិង្ហបុរី រកឃើញជំងឺអុតស្វាលើអ្នកធ្វើការលើយន្តហោះ
ក្រសួងសុខាភិបាលប្រទេសសិង្ហបុរីបានចេញសេចក្ដីប្រកាសព័ត៌មានថាបានរកឃើញថាមានអ្នកឆ្លងជំងឺ អុតស្វា មួយករណីថ្មីទៀត ជាបុគ្គលិកបម្រើការលើយន្តហោះ សញ្ជាតិអង់គ្លេស ក្រោយពីបានធ្វើតេស្ដកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ បុរសវ័យ ៤២ឆ្នាំ ជនជាតិអង់គ្លេស ជាបុគ្គលិកបម្រើការលើយន្តហោះ អន្ដរជាតិប្រទេសសិង្ហបុរី បានធ្វើការហោះហើរចេញចូលប្រទេសសិង្ហបុរី ថ្ងៃទី ១៥ ១៧ និង ១៩ កន្លងទៅ ហើយក៏បង្ហាញរោគសញ្ញា ក្អក ក្ដៅខ្លួន ក៏ធ្វើតេស្ដបង្ហាញលទ្ធផល នៅល្ងាចថ្ងៃទី ២០ ខែមិថុនា។ បច្ចុប្បន្នអ្នកជំងឺសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺឆ្លងក្នុងប្រទេសិង្ហបុរី។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! យោងតាមសេចក្ដីប្រកាស ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជំងឺបានបង្ហាញអាការៈក្ដៅខ្លួនតាំងពីថ្ងៃទី ១៤ ហើយក៏ វិវត្ដមានរោគសញ្ញាពងបែកលើស្បែក ក្នុងថ្ងៃទី១៩ ស្ថិតក្នុងករណីសសង្ស័យ ទើបធ្វើតេស្ដតាមបែបវេជ្ជសាស្ដ្រថ្ងៃទី២០ បង្ហាញលទ្ធផលវិជ្ជមាន ជំងឺអុតស្វាតែម្ដង។ បច្ចុប្បន្នក្រសួងសុខាភិបាល កំពុងតែស្រាវជ្រាវ ស្វែងរកបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយអ្នកជំងឺចន្លោះថ្ងៃបង្ហាញរោគសញ្ញា មកទល់ថ្ងៃធ្វើតេស្ដ។ ផ្អែកលើភស្ដុតាង និង ឱកាសនៃការឆ្លងជំងឺនេះ លុះត្រាតែអ្នកជំងឺមានការប្រាស្រ័យទាក់ទងជិតស្និទ្ធរាងកាយជាមួយអ្នកដទៃ ទើបអាចឆ្លងបាន។ លទ្ធផលសរុបអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ មកទល់ថ្ងៃទី ២១ មានចំនួន […]