brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ក្រសួងសុខាភិបាល ប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺអុតស្វា

បច្ចុប្បន្នជំងឺអុតស្វា កំពុងតែបន្ដកើតមាននៅបតាមបណ្ដាប្រទេសជាង ១០លើពិភពលោក រីឯក្រសួងសុខាភិបាលកម្ពុជាក៏បានប្រកាសឲ្យមានការប្រុងប្រយ័ត្នជាខ្លាំងទោះជំងឺ​នេះ​មិន​ទាន់​មាន​វត្តមាននៅកម្ពុជាក៏​ដោយ។

ក្រសួងសុខាភិបាល ប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺអុតស្វា

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

លោកជំទាវ ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រ​សួង​សុខាភិបាល កាលពី​ថ្ងៃទី​២២ ខែឧសភា បានចេញសេចក្ដីប្រកាសរួមមួយស្ដីអំពីការវិវត្ដ នៃជំងឺឆ្លងប្រភេទថ្មី អុតស្វា (Monkeypox) ដែលកំពុងតែឆ្លងចូលប្រទេសចំនួន១៦ប្រទេសលើពិភពលោកគិត​ត្រឹម​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២២។ នេះ​បើ​តាម​អ្វី​ដែល​លោក​ជំទាវ​បាន​ដក​ស្រង់​ពី​អង្គការ​សុខភាព​ពិភព​លោក។ ថ្វីត្បិដតែជំងឺចម្លែកនេះ មិនទាន់រាលដាលមកកម្ពុជាក៏ពិតមែន ប៉ុន្ដែលោកជំទាវអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចូលរួមការពារ ជាពិសេសតាមតំបន់ មន្ទីរពេទ្យ សហគមន៍ ទីប្រជុំជន ច្រកចេញចេញចូល អ្នកដំណើរ ដែលធ្លាប់មានប្រវត្ដិមកពីតំបន់ជំងឺ ជាមួយនឹងរោគសញ្ញា ក្ដៅខ្លួន កើតកន្ទួល រមាស់ ពងបែក មានទឹក។

ក្នុងស្ថានភាពសង្ស័យអ្នកដែលមានរោគសញ្ញាដូចជា ក្ដៅខ្លួន ហើមកូនកណ្ដុរ ឈឺក្បាលខ្លាំង ឈឺសាច់ដុំ មានពង​បែក​លើរាងកាយ ត្រូវផ្ដល់ដំណឹងទៅកាន់មន្ទីរពេទ្យជាចាំបាច់ដើម្បីធ្វើរោគវិនិច្ឆ័យ ការពារ និងត្រូវបន្ដដាក់ឲ្យនៅដាច់​ដោយឡែក ជៀសវាងការចម្លងពីមួយទៅមួយបន្ដទៀត។ ករណីដែលអាចចម្លងជំងឺនេះបាន ដូចជា ការប៉ះពាល់​អ្នកជំងឺ ប្រើប្រាស់របស់រួមជាមួយអ្នកជំងឺ ការរួមភេទ នៅគៀកអ្នកជំងឺ និង ជំងឺនេះក៏អាចឆ្លងពីម្ដាយទៅកូនពេល​ក្នុង​ផ្ទៃ និង​ពេល​សម្រាល​បានដែរ។

អត្ថបទគួរអាន៖

តាមសេចក្ដីប្រកាសរបស់អង្គសុខភាពពិភពលោកបានបញ្ជាក់ថា មិនទាន់មានករណីស្លាប់ដោយសារជំងឺនេះនៅ​ឡើយទេ ហើយក៏មិនទាន់មានវាក់សាំងជាផ្លូវការនោះដែរ។ ម្យ៉ាងវិញទៀតជំងឺនេះក៏មិនមានការគំរាមកំហែងអ្វីដល់​អាយុជីវិតដែរ​។ ប៉ុន្ដែវាអាចបង្កការរំខាន់ដល់ជីវភាពប្រចាំថ្ងៃ ដែលអ្នកកើតជំងឺនេះអាចចំណាយពេលព្យាល​បាល ចន្លោះពី ១ទៅ ២សប្ដាហ៍ និង ផលវិបាកបន្ទាប់អាចបង្កឲ្យមានស្នាមជាប់នៅលើស្បែក ប្រសិនព្យាបាលមិនបានល្អ។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ អឿ អ៊ុយ · កែ 23/05/2022