តិចនិកបែងចែកឲ្យដាច់ អាការៈក្ដៅខ្លួនដោយសារគ្រុនឈាម និងកូវីដ-១៩
រដូវវស្សាចូលមកដល់ មានន័យថា ការរីករាលដាលនៃជំងឺគ្រុនចាញ់ និងគ្រុនឈាមក៏កំពុងកើនឡើងដែរ។ ស្របពេលការកើតជំងឺគ្រុនឈាម ឬគ្រុនចាញ់ជាបញ្ហាទូទៅ ប៉ុន្តែស្ថិតក្នុងសម័យកូវីដ-១៩ យើងអាចពិបាកបែងចែករោគសញ្ញានៃជំងឺទាំងពីរឲ្យដាច់ពីគ្នាព្រោះអាការៈខ្លះមានភាពស្រដៀងគ្នាខ្លាំងដូចជា ក្ដៅខ្លួនជាដើម។ ជារៀងរាល់ឆ្នាំនៅរដូវវស្សា យើងឃើញមានការកើនឡើងនូវករណីជំងឺគ្រុនចាញ់ ជំងឺលីពតូស្ពីរ៉ូហ្សី (leptospirosis) ជំងឺខាន់លឿង និងជំងឺគ្រុនឈាម។ ជំងឺទាំងនេះមានរោគសញ្ញាស្រដៀងគ្នាដូចជា គ្រុនក្តៅ រាករូស ក្អក ឈឺក្បាល និងឈឺសន្លាក់។ល។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត Sharat Kolke គ្រូពេទ្យជាន់ខ្ពស់នៃមន្ទីរពេទ្យ Kohinoor ប្រទេសឥណ្ឌា។ ដោយសារតែការកើនឡើងនៃជំងឺឆ្លងក្នុងរដូវវស្សាទាំងនេះ រោគសញ្ញានៃជំងឺនីមួយៗត្រូវមានការពិនិត្យយ៉ាងយកចិត្តទុកដាក់។ ជំងឺគ្រុនឈាមមានរោគសញ្ញាទូទៅ គឺ គ្រុនក្ដៅខ្លាំងភ្លាមៗ ចង្អោរ ក្អួត ឈឺរាងកាយធ្ងន់ធ្ងរ ចំនួនផ្លាកែតទាប និងឡើងកន្ទួល។ ល។ ក្នុងករណី ជំងឺគ្រុនឈីកអាចមានការឈឺសន្លាក់ធ្ងន់ធ្ងរ ឈឺចង្កេះ ឈឺខាងក្រោយភ្នែក និងគ្រុនញាក់។ ទោះជាយ៉ាងណាក៏ដោយ រោគសញ្ញាបន្ថែមដូចជា ក្អក បាត់បង់ក្លិន ឬរសជាតិ ឈឺបំពង់ក អាចជួយក្នុងការធ្វើរោគវិនិច្ឆ័យជំងឺកូវីដ-១៩ បានច្បាស់។ យើងគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតប្រសិនបើអាការៈគ្រុនក្ដៅមិនធូរស្រាលក្នុងរយៈពេល ២-៣ ថ្ងៃ។ ប្រសិនបើយើងក្ដៅខ្លួនផង បូករួមជាមួយនឹងការញាក់ កន្ទួល ឈឺក្បាល […]