home

ជំងឺគ្រុនឈាម

ជំងឺគ្រុនឈាម​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​​​ជំងឺគ្រុនឈាម ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺគ្រុនឈាម

កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​ការ​ផ្ទុះ​ជំងឺ​គ្រុន​ឈីក​ខ្លាំងនៅ​ក្នុង​ខេត្ត​ចំនួន ៤ ក្នុង​នោះ​រួម​មាន​រតនគិរី មណ្ឌលគិរី បាត់ដំបង និង​ក្រចេះ។ ធ្វើ​ម៉េច​ទើប​ដឹង​ថា​មាន​ជំងឺ​គ្រុន​ឈីក? ជំងឺ​នេះ​មាន​រោគ​សញ្ញាគួរកត់ចំណាំ​អី​ខ្លះ? មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត នៃ​ក្រសួង​សុខាភិបាល​បាន​ពន្យល់​ថា គ្រុនឈីកជា​ជំងឺ​​បង្ក​ដោយ​វីរុស​ឈីក បណ្ដាល​មកពី​មូស​ខ្លា​ញី​ខាំ ជាពិសេស​នៅ​ពេលថ្ងៃ ហើយ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ ទាំង​ក្មេង ​ទាំង​ចាស់។ ចំពោះ​រោគ​សញ្ញា​ជំងឺ​គ្រុន​ឈីក​វិញ មាន​គ្រុន​ក្តៅ ៣-៤ ថ្ងៃ ឈឺ​សន្លាក់​ឆ្អឹង​ជា​ច្រើន​កន្លែង មាន​ស្នាម​កន្ទួល ឬ​ក្រហម​លើ​ស្បែក។ ​ជំងឺ​គ្រុនឈីក​នេះ​មិន​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នោះ​ទេ លើក​លែង​តែ​វា​កើត​រួមគ្នា​ជាមួយ​ជំងឺ​ផ្សេងៗ ដូច​ជា​ជំងឺ​គ្រុនឈាម គ្រុនចាញ់ ឬ​ជំងឺ​រលាក​ស្រោមខួរ​ជា​ដើម។ រវាង​ជំងឺ​គ្រុនឈីក និង​គ្រុនឈាម មាន​រោគ​សញ្ញា​ស្រដៀង​គ្នា គ្រាន់​អ្នក​កើត​ជំងឺ​គ្រុន​ឈាម​អាច​នឹង​មាន​រោគ​សញ្ញា​ច្រើន​ជាង​ប៉ុណ្ណោះ ហើយ​ក៏​គ្រោះថ្នាក់​ជាង​ជំងឺ​គ្រុន​ឈីក​ដែរ។ រោគ​សញ្ញា​ជំងឺ​គ្រុន​ឈាម – ក្តៅ​ខ្លួន​ពី ៣៩-៤០ អង្សារសេ – មុខក្រហម – ឈឺក្បាល ឈឺ​ប្រឡង់​ភ្នែក​ចាក់​ទៅ​ក្រោយ – ចង់​ក្អួត ឬក្អួត – ឈឺពោះ – ឈឺសាច់ដុំ និងសន្លាក់ដៃជើង – មានស្នាមអុចៗក្រហមលើស្បែក – ហូរឈាមតាមអញ្ចាញធ្មេញជាដើម។

ស្វែងរក​បន្ថែម​ទៀត ជំងឺគ្រុនឈាម អត្ថបទ

ជំងឺគ្រុនឈាម

ជំងឺ​គ្រុន​ឈាម​អាច​កើត​លើ​មនុស្ស​គ្រប់វ័យ បង្ក​ឡើង​ដោយ​មូស​ខ្លា​ញី​ខាំ​បឺត​ឈាម​ចម្លង​មេរោគ​គ្រុនឈាម​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត។ ខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា​នៃ​ជំងឺ​គ្រុនឈាម ដែល​យើង​ចាំបាច់​ត្រូវ​ដឹង និង​មាន​ការ​ប្រុង​ប្រយ័ត្នខ្ពស់។ ១. រោគ​សញ្ញា​ជំងឺ​គ្រុនឈាម - ក្តៅ​ខ្លួន​ខ្លាំង លើស៣៨ អង្សារសេ - ឈឺ​ក្បាល - ឈឺ​សន្លាក់​ដៃជើង និង​សាច់ដុំ - ស្នាម​អុច​ក្រហម​លើ​ស្បែក - អាច​មាន​ជា​អាការៈ​ចុក​នៅ​ក្នុង​ពោះក្អួត​ចង្អោរ។ បើ​តាម​ប្រភព​ពី​មន្ទីរពេទ្យ​កាល់ម៉ែត ខាង​លើ​នេះគ្រាន់​តែ​ជា​រោគសញ្ញា​ដំបូង​នៃ​ជំងឺ​គ្រុន​ឈាម​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​រយៈពេល​ពី ៣- ៤ថ្ងៃ​បន្ទាប់ អ្នក​ជំងឺ​អាច​ស្តែង​ចេញ​រោគសញ្ញា​ផ្សេងៗ​ដូច​ជា ហូរឈាម​នៅ​ក្នុង​ភ្នែក ហូរ​ឈាម​តាម​ច្រមុះ ស្នាមជាំ​នៅ​លើ​ស្បែក។ ជំងឺ​គ្រុនឈាម​មួយ​ចំនួន​អាច​វិវត្ត​ទៅ​រក​សភាព​ធ្ងន់ធ្ងរ បណ្តាល​មក​ពី​ការ​ហូរឈាម​តាម​សរីរាង្គ​នានា មាន​ប្រព័ន្ធរំលាយ អាហារ ស្បែក និង​ក្នុង​ខួរក្បាល ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត។ ២. ការ​ព្យាបាល​ជំងឺ​គ្រុនឈាម បើ​តាម​ការ​បញ្ជាក់​របស់​មន្ទីរពេទ្យ​កាល់ម៉ែត មក​ទល់​បច្ចុប្បន្ន​នេះ ការ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់ ធ្វើ​ឡើង​ដើម្បី​កាត់​បន្ថយ និង​ទប់ស្កាត់​ជំងឺ​​នេះ កុំ​ឲ្យ​វិវត្តទៅ​រក​សភាព​ធ្ងន់ធ្ងរ ដែល​អាច​ប៉ះពាល់​ដល់​ជីវិត​អ្នក​ជំងឺ។ ការ​ប្រើប្រាស់​ថ្នាំ​ប្រភេទ Aspirine ដើម្បី​បញ្ចុះ​កម្តៅ ត្រូវ​បាន​ហាម​ឃាត់​ព្រោះ​អាច​បណ្តាល​ឲ្យ​ហូរ​ឈាម​ខ្លាំង ក្នុង​ករណី​អ្នក​ជំងឺ​មាន​ផ្ទុក​មេរោគ​គ្រុនឈាម។ ៣. វិធី​បង្ការ​ជំងឺ​គ្រុនឈាម - លុប​បំបាត់​ជម្រក​មូស - ការពារ​ពី​មូសខាំ (ពេល​ព្រឹក និង​ពេល​ព្រលប់) - គេង​ក្នុង​មុង (ទាំងថ្ងៃ ទាំងយប់) - ស្លៀក​សម្លៀក​បំពាក់​ជិតៗ មានពណ៌ចាំង - ចៀស​វាង​នៅ​ក្នុង​ទី​ងងឹត - ប្រើ​ផលិត​ផល​ការពារ​មូស (លាបលើស្បែក)។ តួលេខ​របស់​ក្រសួង​សុខាភិបាល ជំងឺ​គ្រុន​ឈាម​អំឡុង១៩សប្តាហ៍ ដើមឆ្នាំ​២០២០​នេះ […]

ជំងឺគ្រុនឈាម

ជំងឺ​គ្រុន​ឈាម​បង្ក​ឡើង​ដោយ​មូស​ខ្លា​ញី​ខាំ​នៅ​ពេល​ថ្ងៃ និង​អាច​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ មិន​ថា​ក្មេង ឬ​ចាស់​ទេ។ ថ្មីៗ​នេះ​តួ​លេខ​ជំងឺ​គ្រុន​ឈាម​នៅ​ស្រុក​ខ្មែរ​មាន​សន្ទុះ​កើន​ឡើង​ជាង​ឆ្នាំ​កន្លង​ទៅ ស្រប​ពេល​ដែល​ប្រទេស​ជិត​ខាង​យើង​មាន​វៀតណាម និង​ថៃ ក៏​តួ​លេខ​ជំងឺ​គ្រុនឈាម​កើន​ឡើង​យ៉ាង​គំហុក​ដែរ។ជំងឺ​គ្រុន​ឈាម​អាច​កើត​លើ​មនុស្សម្នាក់​ ១-៤ ដង​ឯ​ណោះ ដែល​ការ​កើត​លើក​ទី១ មាន​លក្ខណៈ​ស្រាល ខណៈ​ការ​កើត​លើក​ទី២ ទី៣ កាន់​តែ​ធ្ងន់ធ្ងរ ពិបាក​ព្យាបាល។ អត្ថបទពាក់ព័ន្ធ: លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក (វីដេអូ) ផ្ទុះ​​ជំងឺ​គ្រុនឈាម រាប់​ពាន់​​ករណី ដើមឆ្នាំនេះ គ្រុនឈាមអុកឡុក​ប្រទេស​​អាស៊ាន ឈឺ​ជិត ៧០ម៉ឺន​នាក់ ​ស្លាប់ជិត ២ពាន់នាក់ តួលេខខ្ពស់ជាងគេ អ្នកស្លាប់ដោយជំងឺគ្រុនឈាមនៅហ្វីលីពីន កើនលើស ៦០០នាក់ គ្រុនឈាម នៅហ្វីលីពីន ស្លាប់​ជិត ១០០​នាក់/សប្ដាហ៍ រងគ្រោះខ្លាំងជាងគេនៅអាស៊ី ទៀតហើយ! ស្លាប់ជាង ១០០នាក់ ដោយសារជំងឺគ្រុនឈាម នៅម៉ាឡេស៊ី ចាំបាច់ត្រូវដឹង ក្មេងអាយុក្រោម១ឆ្នាំ កើតគ្រុនឈាមគ្រោះថ្នាក់ខ្លាំង ហេតុអីទៅ? គ្រុនឈាមពេលពពោះ​គ្រោះថ្នាក់ណាស់ ស្រីៗត្រូវប្រយ័ត្នឲ្យមែនទែន! ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group […]

ជំងឺគ្រុនឈាម

ជំងឺ​គ្រុន​ឈាម គឺ​បង្ករ​ឡើង​ដោយ​ប្រភេទ​មូស​ម្យ៉ាង​នៅ​តំបន់​ត្រូពិច​ ធ្លាប់​បាន​បង្ក​មហន្តរាយ​ដល់​ពិភព​លោក​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​ ២ ​ដល់​ទៅជាង ១១០ ប្រទេស។ ដោយសារ​អាកាស​ធាតុ​នៅ​អាស៊ីអំណោម​ផល​ ដល់​សត្វ​មូស ដែលជា​ភ្នាក់​ងារ​ចម្លង​មេរោគ​ ទើប​ជំងឺ​នេះ​ជា​រឿង​គួរឲ្យ​បារម្ភ​ជាង​គេ នាំ​ឲ្យ​បណ្តា​ប្រទេស​នៅ​អាស៊ី បានបន្ត​ធ្វើ​សង្គ្រាម​ប្រឆាំង​ជំងឺ​គ្រុន​ឈាម តាម​រយៈសម្លាប់​ដង្កូវ​ទឹក បាញ់​ថ្នាំ​សម្លាប់មូស ពង្រឹង​ការអប់រំ ហើយ​វិធី​សាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​ជាមូស​ខ្លា ក្រុម​អ្នក​វិទ្យាសាស្ត្រ អនុវត្ត និងកំពុង​បន្ត​ស្រាវ​ជ្រាវ​មាន​ដូចជា៖ ១- វិធី​សាស្ត្រ​ថ្មីប្រើ​ក្នុង​សង្គ្រាម​ប្រឆាំង​ជំងឺគ្រុន​ឈាម - ការ​កែ​សម្រួលហ្សែន​មូស​ដើម្បី​កុំ​ឲ្យ​មាន​កូន៖ វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្ រ​ហៅ​កាត់​ថា (IMR) របស់​ប្រភេទ​ម៉ាឡេស៊ី បាន​បង្កើត​មូស​ខ្លា Aedes Aegypti (OX513A) ឈ្មោល ​ទៅ​ក្នុង​ហ្វូង​មូស​ឈ្មោល​ធម្មតា ដោយ​វិធី​នេះ ក្នុង​ចេតនា​នៅ​ពេល​​មូស​ខ្លាញី ជួប​ជាមួយ​មូស​ឈ្មោល OX513A ​ពេល​វា​បង្ក​កំណើត កូន​មូស​​នឹង​កើត​មក​ងាប់ ដូច​នេះ​ការ​បន្តមូស​ប្រភេទ​នេះ មិនអាច​រីកធំបាន​នោះ​ដែរ។ មូសដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​​បង្កើតនោះ​ ក៏នឹង​ងាប់​ពេល​វា​ដល់​អាយុដូចគ្នា។ នៅ​តំបន់ Bentong រដ្ឋ​ប៉ាហាំង (ប្រទេស​ម៉ាឡេស៊ី) ក្នុង​ឆ្នាំ ២០១០ ធ្លាប់បាន​សាក​ល្បង​វិធី​នេះ​ដំបូង​គេ ប៉ុន្តែ​វិធី​នេះ​មិន​ទាន់​ប្រើ​នៅ​ទូទាំង​ប្រទេស​ម៉ាឡេស៊ី​នៅ​ឡើយ ដោយ​សារ​ការ​ចំណាយ​ប្រាក់ គឺខ្ពស់​ខ្លាំង។ - ថ្នាំ​លាប​បណ្ដេញ​មូស៖ ក្នុង​ឆ្នាំ ២០១៤ ប្រទេស​ម៉ាឡេស៊ី​ ដែល​ជា​សមាជិក​អាស៊ាន​មុន​គេ […]

ជំងឺគ្រុនឈាម

ជំងឺ​គ្រុន​ឈាម​បង្ក​ឡើង​ដោយ​មូស​ខ្លា​ញី​ខាំ​នៅ​ពេល​ថ្ងៃ និង​អាច​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ មិន​ថា​ក្មេង ឬ​ចាស់​នោះ​ទេ។ ថ្មីៗ​នេះ​តួ​លេខ​ជំងឺ​គ្រុន​ឈាម​នៅ​ស្រុក​ខ្មែរ​មាន​សន្ទុះ​កើន​ឡើង​ជាង​ឆ្នាំ​កន្លង​ទៅ ស្រប​ពេល​ដែល​ប្រទេស​ជិត​ខាង​យើង​មាន​វៀតណាម និង​ថៃ ក៏​តួ​លេខ​ជំងឺ​គ្រុនឈាម​កើន​ឡើង​យ៉ាង​គំហុក​ដែរ។ ជំងឺ​គ្រុន​ឈាម​អាច​កើត​លើ​មនុស្សម្នាក់​ ១-៤ ដង​ឯ​ណោះ ដែល​ការ​កើត​លើក​ទី១ មាន​លក្ខណៈ​ស្រាល ខណៈ​ការ​កើត​លើក​ទី២ ទី៣ កាន់​តែ​ធ្ងន់ធ្ងរ ពិបាក​ព្យាបាល។ ហេតុអ្វី​កើត​គ្រុន​ឈាម​លើក​ទី២ ទី៣ គ្រោះ​ថ្នាក់​ជាង​លើក​ទី១? ចម្ងល់​នេះ លោក​វេជ្ជ​បណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ពន្យល់​ថា​ដោយសារ​តែការប្រឈម​ទៅ​នឹង​ការ​ឆ្លង​ជំងឺ​គ្រុន​ឈាម​កម្រិត​ធ្ងន់ធ្ងរ និង​មួយ​វិញ​ទៀត​កោសិកា T Cell ផលិតប្រពន្ធ័​ការពារ​បាន​ត្រឹម​មួយ​ផ្នែក​ដើម្បី​ប្រឆាំង​ការ​ឆ្លង​មេរោគ​ថ្មី។ ទូទៅ​គេ​បែង​ចែក​ជំងឺ​គ្រុន​ឈាម​ជា ៣ កម្រិត គឺ​កម្រិត​ស្រាល មធ្យម និង​ធ្ងន់ធ្ងរ ហើយ​រោគ​សញ្ញា​ក៏​ដូចគ្នា​ខ្លះ និង​ខុស​គ្នា​ខ្លះ​ទៅ​តាម​កម្រិត​នីមួយៗ លោក​​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់។ អត្ថបទពាក់ព័ន្ធ៖ សញ្ញា​ងាយ​កត់​ចំណាំ​បំផុត បើ​កូន​កើត​ជំងឺ​គ្រុនឈាម រោគ​សញ្ញា​ជំងឺ​គ្រុនឈាម​ស្រាល៖ – ក្តៅ​ខ្លូន​ខ្លាំង ពី ៣៨- ៤០ អង្សារសេ – ឈឺ​ក្បាល​ធ្ងន់​ធ្ងរ – ឈឺ​ចាប់​ក្រោយប្រលង់​ភ្នែក – ឈឺ​សន្លាក់ និង​ឈឺ​សាច់​ដុំ – ចង្អោរ និង​ក្អួត – ធុំបាយ – លេច​ស្នាម​កន្ទួល​លើ​ខ្លួន ៣-៤ ថ្ងៃ​ក្រោយ​ក្តៅ​ខ្លួន។ រោគ​សញ្ញា​ជំងឺ​គ្រុនឈាម​មធ្យម៖ ជំងឺ​គ្រុន​ឈាម​កម្រិត​មធ្យម​អាច​បណ្តាល​ឲ្យ​ស្លាប់ ប្រសិន​បើ​យើង​ព្យាបាល​មិន​ទាន់​ពេល […]

ជំងឺគ្រុនឈាម

ជំងឺ​គ្រុន​ឈាម​ភាគ​ច្រើន​កើត​លើ​កូន​ក្មេង តែ​មនុស្ស​ពេញវ័យ ឬ​ចាស់​ក៏​កើត​មាន​ជំងឺ​នេះ​ដែរ។ គ្រុន​ឈាម​លើ​មនុស្ស​ចាស់ និង​កូន​ក្មេង​មិន​ខុស​គ្នា​នោះ​ទេ វា​បង្ក​ឡើង​ដោយ​មូស​ខ្លាញី​ដែល​មាន​មេរោគ​ខាំ​យើង។ អ្វី​ដែល​គួរ​ព្រួយ​បារម្ភ​នោះ ប្រសិន​មនុស្ស​ធំ​កើត​ជំងឺ​គ្រុនឈាម​នោះ​ស្ថានភាព​អាក្រក់​ជាង​ក្មេង​ទៅ​ទៀត។ ចំពោះ​មូលហេតុ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ថា មនុស្ស​ធំ​ដែល​ឆ្លង​ជំងឺ​គ្រុនឈាម​ក្តៅ​ខ្លួន​ខ្លាំង​ជាង​កូន​ក្មេង ឯ​កម្តៅ​នោះ​ទៀត​សោត​មិន​ងាយ​នឹង​ធ្លាក់​ចុះ​នោះ​ទេ ធ្វើ​ឲ្យ​កំហាប់​ឈាម​ឡើង​ខ្ពស់ ងាយ​នឹង​បែក​គ្រាប់​ឈាម ហូរឈាមនៅខាងក្នុងខ្លួន Shock (សម្ពាធ​ឈាម​ធ្លាក់ចុះ ជីពចរ​ខ្សោយ សរីរាង្គ​ខ្លះខូច...) បើ​ព្យាបាល​មិន​ទាន់​ពេល​ទេ នឹង​គ្រោះថ្នាក់​ដល់​ជីវិត។ ចំពោះ​អ្នក​ដែល​ធ្លាប់​កើត​ជំងឺ​គ្រុនឈាម​ពី​មុន​មក ហើយ​កើត​ជំងឺ​គ្រុនឈាម​លើក​ទី២ ទី៣ នោះ​រឹត​តែ​ធ្ងន់ធ្ងរ​ជាង​អ្នក​ដែល​ធ្លាប់​កើត​ពី​មុន​មក។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់។ អត្ថបទពាក់ព័ន្ធ៖​៥ ចំណុចខ្លឹមៗ​ទាក់​ទង​រឿង​គ្រុន​ឈាម គ្រប់​គ្នា​ត្រូវ​ដឹង [caption id="attachment_57622" align="aligncenter" width="1000"] វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ[/caption] ១- រោគ​សញ្ញា​នៃ​ជំងឺ​គ្រុនឈាម មិន​ថា​មនុស្ស​ចាស់ ឬ​កូន​ក្មេង​នោះ​ទេ នៅ​ពេល​មូស​ខ្លា​ញី​ដែល​មាន​ផ្ទុក​មេរោគ​ខាំ នឹងចេញ​រោគ​សញ្ញា​មួយ​ចំនួន​ខាង​ក្រោមនេះ។ - ក្តៅខ្លួន ៣៩-៤០ អង្សារសេ - ឈឺក្បាល ប្រឡង់​ភ្នែក - ចង្អោរ ក្អួត - ឈឺពោះ - ឈឺ​សាច់ដុំ សន្លាក់​ដៃជើង - មុខ​ក្រហម - […]

ជំងឺគ្រុនឈាម

១- អ្វីជា​ការ​ធ្វើ​តេស្ត​ជំងឺ​គ្រុន​ឈាម? គ្រុន​ឈាម ជា​ជំងឺ​កើត​ដោយ​សារ​មូស​ខាំ ច្រើន​កើត​មាន​នៅ​តំបន់​ត្រូពិច និង​តំបន់​ជិត​ត្រូពិច។ បើ​ស្ថាន​ភាព​ជំងឺ​ក្នុង​កម្រិត​ស្រាល នឹង​ធ្វើ​ឲ្យ​មាន​គ្រុន​ក្តៅ​ខ្លាំង រមាស់ និង​ឈឺ​សាច់​ដុំ និង​សន្លាក់។ គ្រុន​ឈាម​ធ្ងន់​ធ្ងរ គេ​ហៅ​ថា​គ្រុន​ឈាម Hemorrhagic អាច​បណ្តាល​ឲ្យ​ហូរ​ឈាម​ធ្ងន់​ធ្ងរ ធ្លាក់​ចុះ​សម្ពាធ​ឈាម និង​ស្លាប់​ភ្លាមៗ​តែ​ម្តង។ ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​គ្រុន​ឈាម អាច​ពិបាក ព្រោះ​រោគ​សញ្ញា​ងាយ​ច្រឡំ​ជា​មួយ​ជំងឺ​ផ្សេងៗ​ទៀត ដូច​ជា​ជំងឺ​គ្រុន​ចាញ់ ជំងឺ​ Leptospirosis (បង្ក​ដោយ​បាក់តេរី Leptospira) និង​ជំងឺ​គ្រុន​ពោះ​វៀន។ ធ្វើ​តេស្ដ​រក​មេរោគ​គ្រុន​ឈាម ត្រូវ​បាន​កំណត់​ដោយ​រោគ​សញ្ញា និង​ការ​ប៉ះ​ពាល់​ថ្មីៗ​ជាមួយ​វីរុស​គ្រុន​ឈាម។ ២- តេស្ត​ជំងឺ​គ្រុនឈាម​ធ្វើ​ឡើង​ដើម្បី​អ្វី? ការ​ធ្វើ​តេស្ត អាច​ធ្វើ​នៅ​ពេល​អ្នក​ជំងឺ​មាន​រោគ​សញ្ញា​ទាក់​ទង​ជំងឺ​គ្រុន​ឈាម ខណៈ​រោគ​សញ្ញា​សំខាន់​ៗ​មួយ​ចំនួន​មាន៖ – ក្តៅ​ខ្លួន​ខ្លាំង​ភ្លាមៗ (៤០ អង្សារសេ) – ឈឺ​ក្បាល​ធ្ងន់​ធ្ងរ ឬ​ឈឺ​ចាប់​នៅ​ក្នុង​ភ្នែក – ឈឺ​សន្លាក់ សាច់​ដុំ ឬ​ឆ្អឹង – ហូរ​ឈាម​តាម​អញ្ចាញ​ធ្មេញ និង​ច្រមុះ – ងាយ​ជាំ – ចំនួន​កោសិកា​ឈាម​ស​ធ្លាក់​ចុះ។ ការ​ធ្វើ​តេស្ត​ម៉ូលេគុល (Molecular testing) នឹង​ត្រូវ​ធ្វើ​អំឡុង​ពេល​មួយ​សប្តាហ៍ ក្រោយ​ចាប់​ផ្តើម​ចេញ​រោគ​សញ្ញា ដើម្បី​រក​មើល​ពី​ការ​ចម្លង​រោគ​ស្រួច​ស្រាល ឯ​ការ​ធ្វើ​តេស្ត​រក​អង់​ទី​ករ​ (antibody testing ) នឹង​ធ្វើ​ក្រោយ​ពី​ចេញរោគ​សញ្ញា​យ៉ាង​តិច​បាន ៤ ថ្ងៃ។ ប្រសិន​ធ្វើ​តេស្ត​អង់ទីករ​រួច​រាល់ […]

ជំងឺគ្រុនឈាម

១- ជំងឺ​គ្រុន​ឈាម​ជា​អ្វី? គ្រុន​ឈាម គឺ​ជា​ជំងឺ​ឆ្លង ភ្នាក់​ងារ​ចម្លង​គឺ​សត្វ​មូស (មូស​ខ្លា) បណ្តាល​មក​ពី​មេរោគ​គ្រុន​ឈាម​ចំនួន ៤ ប្រភេទ។ ជំងឺ​នេះ​ ជា​ភាសា​បច្ចេក​ទេស ហៅ​ថា “Break-bone” ករណី​ខ្លះ​អាច​បណ្តាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង ឈឺ​សាច់​ដុំ និង​មាន​អារម្មណ៍​ដូច​ឆ្អឹង​កំពុង​បាក់។ ជំងឺ​គ្រុន​ឈាម​កម្រិត​មធ្យម បណ្តាល​ឲ្យ​យើង​គ្រុន​ក្តៅ​ខ្លាំង កន្ទួល ឈឺ​សាច់​ដុំ និង​សន្លាក់។ ក្នុង​ករណី​ធ្ងន់​ធ្ងរ ត្រូវ​គេ​ហៅ​ថា​ជំងឺ​គ្រុន​ឈាម Hemorrhagicអាច​បណ្តាល​ឲ្យ​ហូរ​ឈាម​ធ្ងន់​ធ្ងរ សម្ពាធ​ឈាម​ធ្លាក់​ចុះ​ភ្លាមៗ និង​ស្លាប់​ទៀត​ផង។ ២- ​គ្រុន​ឈាម​កើត​ឡើង​ញឹក​ញាប់​ដែរ​ទេ? គ្រុន​ឈាម ជារៀង​រាល់​ឆ្នាំ បាន​កើត​មាន​រាប់​លាន​ករណី​ជុំវិញ​ពិភព​លោក អាច​ប៉ះ​ពាល់​ដល់​មនុស្ស​គ្រប់​វ័យ។ ជំងឺ​គ្រុនឈាម ត្រូវ​បាន​គេ​ឃើញ​កើត​ភាគ​ច្រើន​នៅ​អំឡុង​រដូវ​ភ្លៀង និង​ក្រោយ​រដូវ​ភ្លៀង​ក្នុង​តំបន់​ត្រូពិច ដូចជា៖ – អាហ្វ្រិច – អាស៊ី​ខាង​ត្រូង និង​ ចិន – ប្រទេស​ឥណ្ឌា – មជ្ឈិម​បូព៌ា – តំបន់ខារ៉ាបៀន អាមេរិក​កណ្តាល និង​អាមេរិក​ខាង​ត្បូង – អូស្ត្រាលី ប៉ាស៊ីហ្វិក​ខាង​ត្បូង និង​ប៉ាស៊ីហ្វិក​កណ្តាល។ យើង​អាច​ត្រូវ​បាន​គ្រប់​គ្រង​បាន​ដោយ​កាត់​បន្ថយ​កត្តា​ហានិភ័យ​របស់​វា។ សូម​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​អ្នក​សម្រាប់​ព័ត៌​មាន​បន្ថែម។

ជំងឺគ្រុនឈាម

ដឹង​ស្រាប់​ហើយ មូស​ជា​ចង្រៃ រំខាន​គ្រប់​ពេល​វេលា។ សត្វ​ល្អិត​ប្រភេទ ត្រូវ​ការ​ឈាម​ជា​អាហារ ឲ្យ​តែ​ប្រហែស​តែ​បន្តិច វា​នឹង​ខាំជញ្ជក់​ឈាម​យើង​ភ្លាម មិន​ត្រឹម​តែបង្ក​ឲ្យ​ស្បែក​ឡើង​កន្ទួល​ក្រហម និង​រមាស់​ទេ ថែម​ទាំង​អាច​បង្ក​ជាជំងឺ​គ្រុន​ឈាម និង​ជំងឺ​កាច​សាហាវ​ជាច្រើន​ទៀត។ គួរ​ឲ្យ​បារម្ភ​នោះ គឺ​អូនៗ ព្រោះ​ជំងឺគ្រុន​ឈាម សម្លាប់​ក្មេងៗ​ជាច្រើន​ជុំវិញ​ពិភពលោក ហេតុ​នេះ​ប៉ាម៉ាក់ ត្រូវ​ចេះ​ការពារ​អូនៗ​ផង។ អត្ថបទ "Hello គ្រូពេទ្យ" មួយ​នេះ នឹង​ប្រាប់ហេតុ​ផល ក៏​ដូច​ជា​វិធី​ជ្រើស​រើស​ថ្នាំ​ការពារ​មូស​ខាំ ឲ្យ​ប៉ា​ម៉ាក់​បាន​ដឹង។ ១- មូលហេតុ​ទាក់​ទាញ​មូស មាន​ធ្លាប់​សង្កេត​អត់ ភាគ​ច្រើន​សត្វ​មូស​ក្រវែល​ជិត​មនុស្ស​មួយ​ចំនួន​ប៉ុណ្ណោះ ព្រោះ​មូស​ទទួល​អារម្មណ៍​ដឹង​យើង​កំពុង​នៅ​កន្លែង​ណា តាម​រយៈ​ក្លិន កាបូនឌីអុកស៊ីត ដែល​បញ្ចេញ​តាម​ដង្ហើម​របស់​យើង​មក​ក្រៅ។ ក្រៅ​ពី​ដង្ហើម រាងកាយ​យើង​ក៏​មាន​បញ្ចេញ​កាបូនឌីអុកស៊ីត​យ៉ាងច្រើន​តាមរយៈ​ស្បែក គួប​ផ្សំ​នឹង​សំណើម​លើ​ស្បែក​ផង​នោះ ធ្វើ​ឲ្យ​កាន់​តែ​ទាក់​ទាញ​មូស​មួយ​កម្រិត​ទៀត។ លើសពីនេះ សូម្បី​តែ​សារ​ជាតិ​គីមី​បញ្ចេញ​មក​ជា​មួយ​ញើស ក៏​ធ្វើ​ឲ្យ​មូស​ចាប់​អារម្មណ៍​ខ្លាំង​ដូច​គ្នា។ មាន​ថ្នាំ​ការពារ​មូស​ខាំ​ច្រើន​ប្រភេទ ដែលជា​ទូទៅ​ក្នុង​ចេតនា រារាំង​មិន​ឲ្យ​ជាតិ​គីមី​ទាំង​នោះ ភាយ​ចេញ​ពី​រាងកាយ​ទៅ​ទាក់​ទាញ​មូស។ មាន​រូបមន្ត​សកម្ម​មួយចំនួន គេ​តែង​ប្រើ​ក្នុង​ថ្នាំ​ការពារ​មូសខាំ​។ ហេតុនេះ បើ​យើង ចង់​ទិញ​ថ្នាំ​ការ​ពារ​មូស ត្រូវ​ពិចារណា ថា​តើ​យើង​ត្រូវ​ការ​ថ្នាំ​ការពារ​យូរ​កម្រិត​ណា មាន​ឥទ្ធិពល​អាច​កម្ចាត់​បាន​មូស​តែ​មួយ​ប្រភេទ ឬ​ច្រើន​ប្រភេទ។ អត្ថបទពាក់ព័ន្ធ៖ គ្រោះថ្នាក់! “មូស” តូចមែន តែអាចចម្លងជំងឺកាច​សាហាវ​ជាច្រើន ជំងឺ​គ្រុន​ឈាម​អាច​ផ្ទុះ​ក្នុង​ឆ្នាំ ២០១៩ […]

ជំងឺគ្រុនឈាម

ថ្មីៗ​នេះ​ក្រសួង​សុខាភិបាល​បាន​ក្រើន​រម្លឹក​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ផ្ទុះករណី​គ្រុនឈាម​នៅ​ដើម​ឆ្នាំ ២០១៩ នេះ។ តាម​តួលេខ​ករណី​គ្រុន​ឈាម​នៅ​ទូទាំង​ប្រទេស​ក្នុង​ដើម​ឆ្នាំ២០១៩នេះ មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ ២០១៨ កន្លង​ទៅ​បើ​ប្រៀបធៀប​នឹង​ពេល​វេលា​ដូច​គ្នា។ ជំងឺគ្រុនឈាមមាន​អ្វីសម្គាល់? តើត្រូវបង្ការខ្លួនយើង និងកូនចៅពីជំងឺនេះដោយរបៀបណា? ១- មូលហេតុ ជំងឺ​គ្រុន​ឈាមបណ្តាល​មក​ពី​មូសខ្លាញី​ខាំ ហើយ​មិនមែន​កើត​តែ​លើ​ក្មេងៗ​នោះ​ទេ ជំងឺ​នេះ​អាច​កើត​លើ​មនុស្ស​គ្រប់វ័យ។ វីរុស​ជំងឺ​គ្រុន​ឈាម​ឆ្លងពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀតតាមរយៈមូសខ្លា។ ជំងឺនេះអាច​បង្ក​ឡើង​ដោយ​វីរុស​មួយ ក្នុង​ចំណោម​វីរុស​គ្រុន​ឈាម​ទាំង​៤ ប្រភេទ។ ហេតុ​នេះមនុស្ស​ម្នាក់​អាចកើត​ជំងឺ​គ្រុន​ឈាម​​រហូត​ដល់ ៤ ដង ក្នុង១ជីវិត។ ២- វិធីបង្ការ – បំបាត់​ជម្រក​មូសខ្លា នៅតាម​សំបក​កង់ឡាន-ម៉ូតូ និង​កំប៉ុងចាស់ៗ – កម្ចាត់​ដង្កូវ​ទឹក​នៅ​ក្នុង​ពាង អាង ថូផ្កា ថ្លុក ឬ​វត្ថុ​ដក់​ទឹក​ផ្សេង​ទៀត – គ្រប​ពាង ឬ​អាង​ទឹក​ឲ្យ​ជិត – ដាក់​ថ្នាំ​អាបែត​សម្លាប់​ដង្កូវទឹក ឬ​ចិញ្ចឹម​កូន​ត្រី ៧ ពណ៌ – គ្រប់​គ្រង កប់ ឬ​កម្ទេច វត្ថុ​ដែល​អាច​ដក់​ទឹក បង្កើត​ជា​ជម្រក​មូស​ខ្លា – គេងក្នុងមុង។ ៣- រោគសញ្ញា ក្រោយ​មូសខ្លា​ញី​ខាំ​រយៈពេល ២-៣ ថ្ងៃ អ្នក​ជំងឺ​អាច​មាន​អាការៈដូចជា៖ - ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ - មុខក្រហម - ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ - ឈឺក្បាល - ចង់ក្អួត ឬក្អួត - ឈឺពោះ - ឈឺសាច់ដុំ - […]

ជំងឺគ្រុនឈាម

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ គ្រុន​ឈាម​កាន់​តែ​សាហាវ​ទៅៗ ដោយ​កើត​លើ​មនុស្ស​ធំ ហើយ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​កាន់​តែ​ខ្លាំង បើ​រត់​ទៅ​ពេទ្យ​ព្យាបាល​អត់​ទាន់។ ភាគ​ច្រើន អត់សូវ​ចាប់​អារម្មណ៍ ដោយ​សារ​ឮ​ពាក្យ​នេះ​ថ្នឹក​តាំង​ពី​ក្មេងៗ មិន​ថា​ក្នុង​ភូមិ ក្នុង​សាលា។ តែ​កុំ​ភ្លេច​ថា ឥឡូវ​នេះ ព្យាបាល​អត់​ទាន់​ទេ ជីវិត​ពិបាក​ស្រោចស្រង់​ហើយ។ នេះ​ជា ៥ សំណួរ​ខ្លឹមៗ​ជុំវិញ​រឿង​គ្រុន​ឈាម​ដែល​គេ​ឧស្សាហ៍​សួរ ហើយ "Hello គ្រូពេទ្យ" ថ្ងៃ​នេះ សូម​បក​ស្រាយ៖ ១- គ្រុនឈាមហ្នឹងម៉េច? វា​ជា​ជំងឺ​ចម្លង​ដោយ​សារ​មូស​ខ្លាញី​មាន​ផ្ទុក​វីរុស​គ្រុន​ឈាម​ដែល​មាន ៤ ប្រភេទ DEN1, DEN2, DEN3, និង​ DEN4 ហើយ​តំបន់​ដែល​ទទួល​រង​គ្រោះ​ដោយ​សារ​ជំងឺ​នេះ​ជាង​គេ គឺ​តំបន់​ត្រូពិក ដូចជា ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍ ប្រជុំ​កោះ​ប៉ាស៊ីហ្វិក​ខាង​លិច អាព្រិក និង​ប្រទេស​ជាប់​ឆ្នេរ​សមុទ្រ​ការីប៊ីន។ ២- ចេញរោគសញ្ញាអីខ្លះ? ក្នុង​រយៈ​ពេល ៤ ទៅ ១០ ថ្ងៃ​បន្ទាប់​ពី​មូស​ខ្លា​ខាំ គ្នា​យើង​អាច​លេច​រោគសញ្ញា៖ - គ្រុនក្ដៅ​ដល់ ៤០ ​អង្សារសេ - ឈឺ​ក្បាល​ខ្លាំង - ឈឺ​សន្លាក់ - ចុក​ខាង​ក្រោយ​គ្រាប់​ភ្នែក - ឈឺ​ចាប់​សាច់ដុំ - រោយ​ឆ្អឹង​ឆ្អែង - ចេញ​អុជក្រហម​ៗ​លើ​ស្បែក - ក្អួត ឬ​ចង្អោរ - អស់​កម្លាំង - […]

x