មនុស្សឆ្លងបានគឺដោយសារការចូលទៅក្នុងមាត់ផ្ទាល់។នៅពេលណាដែលវាចូលទៅដល់ក្នុងខ្លួនហើយវានឹងញាស់បញ្ចេញកូនដង្កូវព្រូនទាំងនោះនៅក្នុងពោះវៀន ហើយវាអាចធ្វើដំណើរបានគ្រប់ទិសទីក្នុងសារពាង្គកាយយើង។
លើសពីនេះទៀតរាងកាយមនុស្សមិនមែនជាកន្លែងតែមួយដែលពងវាអាចញាស់បាននោះទេវាអាចវិវត្តលើសពីការពងទៅទៀតដូចជាការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

ហានិភ័យ
តើកត្តាប្រឈមអ្វីខ្លះដែលបង្កឲ្យមានជំងឺដង្កូវព្រូនប្រភេទនេះ?
គ្រប់មនុស្សទាំងអស់មិនថាចាស់ឬក្មេងសុទ្ធតែអាចមានឳកាសកើតជំងឺនេះទាំងអស់។ ក្មេងតូចៗនិងអ្នកដែលចិញ្ចឹមសត្វឆ្មានិងឆ្កែ មានហានិភ័យខ្ពស់ជាងគេ។
អត្ថបទពាក់ព័ន្ធ៖
រោគវិនិច្ឆ័យនិងការព្យាបាល
រោគវិនិច្ឆ័យ
ទោះជាការកំណត់រោគវិនិច្ឆ័យធ្វើទៅបានលុះត្រាតែយកជាលិកាទៅពិនិត្យក៏ដោយការច្រឹបយកសាច់វិភាគទៅមើលនៅតែមានការលំបាកតែជាកត្តាចាំបាច់។ ការធ្វើរោគវិនិច្ឆ័យ គឺពឹងផ្អែកលើសញ្ញាគ្លីនិក និងតេស្តឈាម។
ការព្យាបាល
ប្រសិនបើគ្មានសញ្ញា ឬមានសញ្ញាតិចតួចគឺមិនត្រូវការព្យាបាលនោះទេ។ ប៉ុន្តែអ្នកជំងឺត្រូវប្រើថ្នាំ (ទម្លាក់សត្វល្អិត) ព្យាបាលពេលដែលសង្កូវព្រូននោះវាចូលទៅដល់សរីរាង្គ។ Albendazole ដែលគេប្រើជាញឹកញាប់ហើយ Mebendazole គឺជម្រើសបន្ទាប់។
ថ្នាំទាំងនេះគឺមិនសូវបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះទេតែទោះជាយ៉ាងណាក៏ដោយក៏មានអ្នកខ្លះអាចឈឺក្បាលនិងឈឺពោះក្រោយពេលប្រើដែរ។
គួបផ្សំជាមួយថ្នាំទម្លាក់សត្វល្អិតនេះហើយថ្នាំស្តេរ៉ូអ៊ីតគឺត្រូវប្រើផ្គួបគ្នាដើម្បីបន្ថយការរលាកដោយសារការករោគធ្ងន់ធ្ងរ។
ក្នុងករណីដង្កូវព្រូនទៅដល់ភ្នែកថ្នាំស្តេរ៉ូអ៊ីតគឺគេប្រើជំនួសថ្នាំទម្លាក់សត្វល្អិត។ ការវះកាត់អាចជាវិធីព្យាបាលដ៏សមស្របនៅពេលដែលមានការរបើកសរសៃបាតភ្នែក។ អ្នកខ្លះអាចជាសះស្បើយ១០០% និងមិនមានផលវិបាកនោះទេតែក៏នៅមានមួយចំនួនអាចទទួលរងការបាត់គំហើញតែម្ដងនៅពេលដែលភ្នែកតែម្ខាងត្រូវបានប៉ះពាល់។
ចំណេះដឹងបន្ថែម
វិធីសាស្ត្រងាយៗដែលជួយការពារនិងជៀសវាងជំងឺដង្កូវព្រូនតុសូការីយ៉ាស៊ីស
អ្នកអាចយកវិធីងាយៗខាងក្រោមនេះយកទៅអនុវត្តបានដូចជា៖
- យកសត្វចិញ្ចឹមទៅឲ្យពេទ្យសត្វចាក់ថ្នាំឲ្យការពារ និងទម្លាក់សត្វល្អិត។ ក្នុងករណីត្រូវព្យាបាលសូមស្ដាប់តាមការណែនាំរបស់ពេទ្យសត្វ។
- លាងដៃនឹងសាប៊ូឲ្យបានស្អាតក្រោយពេលលេងជាមួយសត្វចិញ្ចឹម ឬសត្វដទៃទៀតដែលអាចមានដង្កូវព្រូនរួមទាំងសកម្មភាពផ្សេងៗជាមួយសត្វនៅក្រៅផ្ទះ និងពិសេសមុនពេលញ៉ាំអាហារ។
- បង្រៀនក្មេងឲ្យយល់ដឹងពីប្រយោជន៍នៃការលាងដៃ និងការបង្ការរោគ
- មិនត្រូវអនុញ្ញាតឲ្យកូនៗទៅលេងនៅកន្លែងណាដែលមានសត្វមានមេរោគនិងដីកខ្វក់នោះទេពិសេសកន្លែងដែលមានលាមកសត្វ។
- សម្អាតកន្លែងដែលសត្វរស់នៅយ៉ាងហោចណាស់ ១អាទិត្យម្ដង។ លាមកសត្វត្រូវយកទៅចោលឲ្យបានត្រឹមត្រូវឬកប់ចោល។ បន្ទាប់មកត្រូវលាងដៃឲ្យបានស្អាត។
- ប្រយ័ត្នបំផុតពេលកុមារបៀមដី(ដាក់ចូលមាត់) ឬបៀមវត្ថុមិនស្អាតក្នុងមាត់នោះទេ។