កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
លោកវេជ្ជបណ្ឌិត Amir Khan គ្រូពេទ្យរបស់សេវាសុខភាពជាតិនៃចក្រភពអង់គ្លេសបានកត់សម្គាល់ពីរោគសញ្ញាមួយចំនួនដែលអាចឲ្យយើងងាយបែងចែកវីរុសបំប្លែង Omicron ពីជំងឺផ្ដាសាយធម្មតា ជំងឺកូវីដ-១៩ ធម្មតា និងវីរុសបំប្លែងផ្សេងៗដូចជា វីរុស Delta ជាដើម។ រោគសញ្ញាដែលគួរឲ្យកត់សម្គាល់ជាងគេនោះគឺ ការបែកញើសពេលយប់។
«ប្រភេទនៃការបែកញើសពេលយប់ដែលប្រហែលធ្វើឲ្យយើងត្រូវក្រោកពីគ្រែទៅផ្លាស់ប្ដូរខោអាវ ព្រោះបែកញើសខ្លាំងពេក»។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិតខាងលើ។
រោគសញ្ញាផ្សេងទៀតនៃវីរុសបំប្លែង Omicron គឺជាការរមាស់បំពង់ក (មានលក្ខណៈប្លែកពីការឈឺកមួយចំនួន) ក្អកស្ងួត អស់កម្លាំងខ្លាំង និងឈឺសាច់ដុំស្រាល។ លោកបន្តថា នេះជារឿងសំខាន់ដែលយើងបន្តសិក្សាពីរោគសញ្ញារបស់វីរុសថ្មី ហើយបើយើងចង់ទប់ស្កាត់ការរាលដាល Omicron ទូទាំងពិភពលោក យើងត្រូវធ្វើតេស្ដលើមនុស្សដែលចេញរោគសញ្ញាទាំងនេះ។