home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

រោគសញ្ញាដំបូងមិនគួរមើលរំលង ចំពេល​អូមីក្រុងកំពុង​អុកឡុកពិភពលោក

រោគសញ្ញាដំបូងមិនគួរមើលរំលង ចំពេល​អូមីក្រុងកំពុង​អុកឡុកពិភពលោក

ស្រប​ពេល​ដែល​​កម្ពុជា​យើង​បាន​ប្រកាស​ពី​ការ​ឆ្លង​ក្នុង​សហគមន៍​នូវ​វីរុស​កូវីដ-១៩ បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង​ យើង​ក៏​គួរ​ដឹង​ពី​រោគ​សញ្ញា​ដំបូង និង​មិន​គួរ​មើល​រំលង​​ដែល​អាច​កើត​មាន​ បើ​ឆ្លង​អូមីក្រុង​។

កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

អ្វី​ជា​រោគ​សញ្ញា​ដំបូង​នៃ​វីរុស​បំប្លែងថ្មី​អូមីក្រុង​មិន​គួរ​មើល​រំលង?

វេជ្ជបណ្ឌិត Allison Arwady បម្រើ​ការ​នៅ​នាយកដ្ឋាន​សុខភាព​សាធារណៈ​ទីក្រុង Chicago សហរដ្ឋអាមេរិក​បាន​និយាយ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កករា ​ថា ការ​ឈឺ​បំពង់​ក​នៅ​តែ​ជា​រោគសញ្ញា​ដែល​កើត​មាន​លើ​អ្នក​ឆ្លង​អូមីក្រុង​ ជាពិសេស​សម្រាប់​អ្នក​ឆ្លង​ក្នុង​កម្រិត​ស្រាល។

វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ទោះ​ឈឺ​បំពង់ក​ក៏​ដោយ ឬ​ទោះ​បី​ឈឺ​បន្តិច​បន្តូច​ក៏​ដោយ ក្នុង​កាលៈទេសៈ​នេះ​គួរ​តែ​នៅ​ផ្ទះ​ និង​ស្វែង​រក​ការ​ធ្វើ​តេស្ដ ដើម្បី​ដឹង​លទ្ធផល​ថា​ជា​ជំងឺ​ធម្មតា ឬ​ក៏​ជំងឺ​កូវីដ-១៩ ពិសេស​នោះ​គឺ​អ្នក​ឈឺ​ហើយ​មាន​ចេញ​រោគ​សញ្ញា​ដូច​ជា​ជំងឺ​ផ្ដាសាយ។

ចំពោះ​ក្រុម​មនុស្ស​ដែល​ចាក់​វ៉ាក់សាំង​ហើយ ទោះ​ជា​ឆ្លង​វីរុស​បំប្លែងអូមីក្រុង​ ក៏​មិន​ងាយ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ឬ​ប្រឈម​នឹង​ការ​ស្លាប់​ដែរ ហើយ​ភាគ​ច្រើន​បើ​ឆ្លង​ហើយ​តែង​មាន​រោគ​សញ្ញា​ស្រាល​ដូច​ជា ចង្អោរ ក្ដៅខ្លួន​តិចតួច ឈឺ​ក ឈឺ​ក្បាល បាត់បង់​ចំណង់​អាហារ និងក្អួត។

យ៉ាង​ណា​មិញ វេជ្ជបណ្ឌិត Allison Arwady បាន​បន្ថែម​ថា អ្នក​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩ អាច​នឹង​ជួប​ប្រទះ​រោគសញ្ញា​ប្រហាក់​ប្រហែល​​គ្នា​ទៅ​នឹង​ពេល​ជំងឺ​កូវីដ-១៩​ រាលដាល​ដំបូងៗ។

ជា​ចុង​ក្រោយ ទោះ​បី​ជា​គ្នា​យើង​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ហើយ​ក៏​ដោយ តែ​ដើម្បី​សុវត្ថិភាព​សុខភាព​ផ្ទាល់​ខ្លួន និង​មនុស្ស​ជុំ​វិញ​ខ្លួន យើង​គួរ​តែ​បន្ត​អនុវត្ត​វិធានការ​ណែនាំ​ដោយ​ក្រសួង​សុខាភិបាល​ដូច​ជា ពាក់​ម៉ាស់ រក្សា​គម្លាត​ពី​អ្នក​ដទៃ និង​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

Omicron

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ

អ្នក​ទើបកើតជំងឺផ្ដាសាយ ទំនងមានប្រព័ន្ធការពាររាងកាយប្រឆាំងកូវីដ-១៩ ខ្លះ

វីរុស​បំប្លែង​ថ្មី អូមីក្រុង អាច​ចេញ​រោគសញ្ញា​មួយ​នេះ​លើ​ក្មេង​ក្រោម​ ៥​ ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​​ចាក់​វ៉ាក់សាំង​គ្រប់​ដូស ​ឆ្លង​វីរុស​អូមីក្រុង អាច​មាន​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីរុស Omicron មិនទាន់បាត់ផង ចេញ Florona មួយទៀតហើយ

រឿងរ៉ាវទូទៅសំខាន់ៗ WHO ដឹងពីវីរុសបំប្លែងថ្មី Omicron

កម្ពុជាហាម​អ្នក​ដំណើរមកពីប្រទេស ១០នេះ ចូល​កម្ពុជា បង្ការវីរុសអូមីក្រុង

៣ ចំណុចសំខាន់ យើងគួរដឹងពីវីរុសបំប្លែងថ្មី Delta


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 6 ថ្ងៃកន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត