វីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង មិនប៉ះពាល់ដល់សួតដូចវ៉ារ្យង់ដែលតា(Delta)ឡើយ ប៉ុន្តែវាចូលទៅផ្លូវដង្ហើម ហើយនៅជាប់នឹងបំពង់ក ដែលបង្កជារោគសញ្ញាច្រើននៅសរីរាង្គផ្លូវដង្ហើមខាងលើរបស់អ្នកជំងឺ។ អ្នកជំងឺមួយចំនួនអាចមានរោគសញ្ញាស្រាលប៉ុណ្ណោះ ស្របពេលដែលអ្នកខ្លះទៀតមានរោគសញ្ញាធ្ងន់ធ្ងរ។ យ៉ាងណាមិញ តើក្រោយពេលជាសះស្បើយពីវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង អ្នកជំងឺអាចមានរោគសញ្ញាអ្វីកើតឡើង?
 
រោគសញ្ញាមិនប្រក្រតីក្រោយជាសះស្បើយពីវីរុសបំប្លែងថ្មី អូមីក្រុង
ពិតណាស់ យើងចាំបាច់ត្រូវធ្វើការព្យាបាលរោគសញ្ញាក្រោយជាសះស្បើយពីកូវីដ-១៩ ឲ្យបានត្រឹមត្រូវ ដូចទៅនឹងរោគសញ្ញាដែលអ្នកជំងឺធ្លាប់ជួបប្រទះនៅអំឡុងពេលឆ្លងវីរុសដូចគ្នា។ រោគសញ្ញាទាំងនេះ អាចមានលក្ខណៈខុសគ្នា ហើយភាពធ្ងន់ធ្ងរនៃរោគសញ្ញា គឺអាស្រ័យលើភាគរយនៃការខូចខាតដោយសារកូវីដ។ យ៉ាងណាមិញ ក្រុមគ្រូពេទ្យបានសង្កេតឃើញការកើនឡើងនៃអាការៈឈឺខ្នងធ្ងន់ធ្ងរក្នុងចំណោមអ្នកជំងឺដែលជាសះស្បើយពីវីរុសបំប្លែងថ្មី អូមីក្រុង។
ជាក់ស្ដែង វ៉ារ្យង់អូមីក្រុង មានការចម្លងមេរោគឆាប់រហ័សជាងវីរុសកូវីដ-១៩ប្រភេទមុនៗ ហើយវាមានSpike Proteinច្រើនជាង៣០ ដែលអាចធ្វើឲ្យវីរុសនេះមានលទ្ធភាពឆ្លងទៅកាន់អ្នកដែលចាក់វ៉ាក់សាំងគ្រប់ដូសបានផងដែរ។

រោគសញ្ញាទូទៅមួយចំនួន របស់វីរុសបំប្លែងថ្មី អូមីក្រុង
- ហៀរសំបោរ
 - ឈឺក
 - រមាស់ក
 - តឹងច្រមុះ
 - ក្អកស្ងួត
 - ឈឺក្បាល
 - ឈឺខ្នងផ្នែកខាងក្រោយ
 - ឈឺសាច់ដុំ
 - ចង្អោរ
 - អស់កម្លាំងខ្លាំង
 - កណ្ដាស់
 - ពណ៌ស្បែកជុំវិញបបូរមាត់ និងក្រចកប្រែប្រួល។
 
គួរអាន៖
- អ្នកទើបកើតជំងឺផ្ដាសាយ ទំនងមានប្រព័ន្ធការពាររាងកាយប្រឆាំងកូវីដ-១៩ ខ្លះ
 - តិចនិកការពារកូនតូចៗមិនទាន់ចាក់វ៉ាក់សាំងពីវីរុសបំប្លែងថ្មីអូមីក្រុង
 - វីរុសបំប្លែងថ្មី អូមីក្រុង អាចចេញរោគសញ្ញាមួយនេះលើក្មេងក្រោម ៥ ឆ្នាំ
 - អ្នកចាក់វ៉ាក់សាំងគ្រប់ដូស ឆ្លងវីរុសអូមីក្រុង អាចមានរោគសញ្ញាទាំងនេះ
 
[embed-health-tool-bmi]




















