កងកម្លាំងប្រយុទ្ធប្រឆាំងថ្មីក្រៅពីវ៉ាក់សាំងឬថ្នាំព្យាបាលអ្នកជំងឺកូវីដក្រោយវិជ្ជមាន ឥឡូវនេះអាមេរិកប្រកាសប្រភេទថ្នាំគ្រាប់ព្យាបាលកូវីដចំនួន២ប្រភេទមុននេះបន្តិចដើម្បីទប់ទល់នឹងការឆ្លងរាលដាល ប៉ុន្តែអាចចាយពេលរង្វង់កន្លះឆ្នាំ។
ទោះជាថ្នាំត្រូវសម្រេចផលិតក៏ដោយ ប៉ុន្តែសង្វាក់ផលិតកម្មអាចស៊ីពេលមិនតិចជាង ៥–៨ខែទេ។ ខាងក្រុមជំនាញកំពុងយកចិត្តទុកដាក់លើដំណើរការផលិតជាពិសេសលើកម្រិតសុវត្ថិភាព ព្រោះថ្នាំគ្រាប់នេះសម្រិតសម្រាំងបំផុត សម្រាប់ក្រុមអ្នកជំងឺស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្ពស់បំផុត។
“នេះជាដំណឹងដ៏គួរឲ្យសាទរមួយរបស់វត្តមានថ្នាំគ្រាប់ដែលមានប្រសិទ្ធភាពកាន់តែខ្ពស់ ក្នុងស្ថានភាពរុកគួនដ៏លំបាកបំផុតដោយសារវិបត្តិកូវីដ“។ ឱសថការីនិងរដ្ឋបាលប្រចាំសាកលវិទ្យាល័យ មជ្ឈមណ្ឌលវិជ្ជសាស្ត្រ Pittsburgh លោក Erin McCreary។
ថ្នាំគ្រាប់២ប្រភេទនេះ FDA អាមេរិកថាជាផលិតផលរបស់ក្រុមហ៊ុន Pfizer និង Merck ដែលប្រកាសចេញកាលពីខែធ្នូ ២០២១ ក្នុងគោលបំណងជួយឲ្យអ្នកជំងឺកូវីដទាំងអស់អាចលេប ឬព្យាបាលនៅផ្ទះ ដូចជំងឺឆ្លងទូទៅដោយខ្លួនឯង មិនចាំបាច់ទៅមន្ទីរពេទ្យសម្រាកព្យាបាល។
ថ្នាំគ្រាប់កំពុងស្ថិតក្នុងសង្វាក់ផលិតកម្មនិងបញ្ជាទិញរបស់Pfizer នេះមានឈ្មោះថា Paxlovid និង Molnupiravir របស់ Merck។ ភាគីក្រុមហ៊ុនអះអាងថាខ្លួនមានលទ្ធភាពផ្គត់ផ្គង់ជូនបានតែ ២៥ម៉ឺនប្រអប់ប៉ុណ្ណោះត្រឹមចុងខែនេះ ប៉ុន្តែរដ្ឋបាលអាមេរិកបញ្ជាទិញរហូតដល់ទៅ ២០ម៉ឺនប្រអប់។ បញ្ជាត្រង់ថាលទ្ធភាពផលិតនៅទាប ព្រោះភាគីក្រុមហ៊ុនបង្ហាញកង្វល់ថា ទោះដល់ខែមិថុនា ២០២២នេះ ក៏ខ្លួនមិនអាចសម្រេចការផលិតតាមការបញ្ជាទិញរបស់សេតវិមានបាន ១០លានប្រអប់ដែរ។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
តបទៅនឹងក្ដីបារម្ភលើរយៈពេលនឹងបរិមាណអ្នកសម្របសម្រួលកម្មវិធីកូវីដ១៩ របស់សេតវិមានអាមេរិក Jeff Zients ផ្ដល់បទសម្ភាសន៍ថា រដ្ឋាភិបាលបានសហការជាមួយ Pfizer ធ្វើយ៉ាងណាជំរុញនិងពន្លឿនការផលិតឲ្យកាន់តែលឿនគ្រប់មធ្យោបាយប៉ុន្មានខែនេះ។
ដោយឡែក Merck អះអាងថាខ្លួនមិនមានបញ្ហាដូច Pfizer ទេ។ ថ្នាំគ្រាប់របស់ខ្លួន Molnupiravir នឹងដល់ដៃរដ្ឋាភិបាលចុងខែមករានេះ ៣លានប្រអប់ ដូចការគ្រោងទុក ក្រោយ ៩០ម៉ឺនប្រអប់បានបញ្ជូនរួចរាល់។
គួរបញ្ជាក់ថា អាមេរិកឈរនៅចំណាត់ថ្នាក់លេខ១ ដែលមានករណីឆ្លងជំងឺកូវីដ១៩ច្រើនបំផុតលើពិភពលោក ឬច្រើនជាងបណ្ដាប្រទេសដែលមានរបាយប្រជាជនច្រើនដូចជា ចិន និងឥណ្ឌាជាដើម។ ៥ប្រទេស មានអ្នកឆ្លងច្រើនបំផុត
១. អាមេរិក (អ្នកឆ្លងសរុប) ជាង ៦៥លាននាក់
២. ឥណ្ឌា (អ្នកឆ្លងសរុប) ជាង៣៦លាននាក់
៣. ប្រេស៊ីល (អ្នកឆ្លងសរុប) ជិត ២៣លាននាក់
៤. អង់គ្លេស (អ្នកឆ្លងសរុប) ជិត ១៥លាននាក់
៥. បារាំង (អ្នកឆ្លងសរុប) ជាង ១៣លាននាក់
ទោះជាក្រុមហ៊ុនដែលទទួលជោគជ័យធំធេងកាលពីបង្កើតថ្នាំបង្ការ(វ៉ាក់សាំង) ពីដើមទី ប៉ុន្តែក្រោយប្រកាសថ្នាំគ្រាប់ព្យាបាលកូវីដនេះ ក្រុមហ៊ុនទទួលបន្ទុកផលិត Pfizer និង Merck មានការចាប់អារម្មណ៍ហើយបញ្ជាទិញក្នុងចំនួនមានកម្រិតនៅឡើយ មិនភ្លូកទឹកភ្លូកដីដូចវ៉ាក់សាំងទេ។
អាន៖
- បែកញើសយប់ អាចជារោគសញ្ញាកូវីដ១៩ បម្លែងថ្មី អូមីក្រុង
- រោគសញ្ញាអូមីក្រុង កើតលើក្មេងអាយុក្រោម ៥ឆ្នាំ
- របៀបការពារក្មេងតូច បើមិនទាន់ចាក់វ៉ាក់សាំង
[embed-health-tool-bmi]