home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ឈឺសន្លាក់ញឹកញាប់ ឬមានបញ្ហាតម្រងនោម អាចមកពីឡើងជាតិអាស៊ីដអ៊ុយរិក្នុងឈាម

ឈឺសន្លាក់ញឹកញាប់ ឬមានបញ្ហាតម្រងនោម អាចមកពីឡើងជាតិអាស៊ីដអ៊ុយរិក្នុងឈាម

អាស៊ីដ​អ៊ុយរិក ជា​កាក​សំណល់​មេតាបូលិក​ផលិត​ដោយ​សរីរាង្គ និង​បរិភោគ​អាហារ​សម្បូរ​ជាតិ​ពុយរីន​ច្រើន​ហួស ឬ​អសមត្ថភាព​ក្នុង​ការ​បញ្ចេញ​សារធាតុ​នេះ​ពី​ក្នុង​ខ្លួន។ កម្រិតជាតិ​អាស៊ីត​អ៊ុយរិក​ខ្ពស់​នៅ​ក្នុង​ឈាម ជា​វិបត្តិ​មេតាបូលិក​ដែល​មាន​ផល​ប៉ះពាល់​ខ្លាំង​ទៅ​លើ​សន្លាក់ និង​តម្រងនោម។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ​កាល់ម៉ែត។

មូលហេតុ និង​កត្តា​រួមផ្សំ​បង្ក​បញ្ហា​អាស៊ីដ​អ៊ុយរិក​ក្នុង​ឈាម

– ជំងឺ​នេះ​ច្រើន​កើត​លើ​មនុស្ស​ប្រុស​វ័យ​លើស​ពី​៥០​ឆ្នាំ
– លើស​ពី ​៩៥%​ នៃ​ជំងឺ​នេះ ​មិន​មាន​មូលហេតុ​ជាក់លាក់
– មូលហេតុ​ដទៃ​ទៀត​បណ្ដាល​ឲ្យ​មាន​វិបត្តិ​លើស​ជាតិ​អាស៊ីដ​អ៊ុយរិក​មាន​៖

  • ជំងឺ​ខ្សោយ​តម្រងនោម​រ៉ាំរ៉ៃ
  • ជំងឺ​បែក​គ្រាប់​ឈាម
  • ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត
  • ការ​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ។ល។

រោគ​សញ្ញា​ឡើង​អាស៊ីដ​អ៊ុយរិក​ក្នុង​ឈាម

– ឈឺ​សន្លាក់ (លើ​ម្រាម​មេជើង ក​ជើង ជង្គង់ កដៃ…)
– ហើមនៅ​សន្លាក់​ដែល​ឈឺ ពិសេស​ពេល​យប់
– ក្ដៅ​ខ្លួន
– ឈឺ​សន្លាក់​ខ្លាំង​ក្រោយ​ញ៉ាំ​គ្រឿង​ស្រវឹង គ្រឿង​សមុទ្រ សាច់​ក្រហម ឬ​គ្រឿង​ក្នុង​សត្វ
-​ ឡើង​ដុំ​ពក​ក្រោម​ស្បែក (ដុំ​កំណក​ជាតិ​អាស៊ីដ)។

ចំពោះ​គ្នា​យើង​ដែល​មាន​រោគ​សញ្ញា​ដែល​បាន​រៀប​រាប់​ខាង​លើ ឬ​លើស​ជាតិ​អាស៊ីដ​ក្នុង​ឈាម​ស្រាប់ គួរ​អនុវត្ត​តាម​ដំបូន្មាន​គ្រូពេទ្យ​ដូច​ខាងក្រោម ដើម្បី​ថែទាំ​សុខភាព​ឲ្យ​ល្អ៖

១. ចៀស​វាង​ការ​បរិភោគ​អាហារសម្បូរ​ជាតិ​ពុយរីន (នំបុ័ង ផ្លែឈើ ស៊ុត…)
២. ផឹកទឹក តិច​បំផុត ២លីត្រ/ថ្ងៃ
៣. ពិគ្រោះ និង​ទទួល​ការ​ព្យាបាល​ត្រឹម​ត្រូវ​ជាមួយ​គ្រូពេទ្យ​ឯកទេស ដើម្បី​រក​មូលហេតុ និង​ផល​ប៉ះពាល់​ផ្សេងៗ​ឲ្យ​បាន​ច្បាស់លាស់។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 05/05/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត