២. វីតាមីនD
មនុស្សពេញវ័យត្រូវការវីតាមីនD ១០មីក្រូក្រាមក្នុងមួយថ្ងៃ។ វាជាការពិបាកបន្តិចដែលយើងអាចទទួលបានវីតាមីនD ពីរបបអាហារ ប៉ុន្តែយើងអាចទទួលបានវីតាមីនD ពីពន្លឺព្រះអាទិត្យតាមរយៈការធ្វើប្រតិកម្មរវាងពន្លឺព្រះអាទិត្យ និងស្បែក។
គ្នាយើងអាចចំណាយពេលបន្តិចបន្តួចនៅក្រោមពន្លឺថ្ងៃ ដើម្បីឲ្យស្បែកបានស្រួលយកវីតាមីនD ពីពន្លឺព្រះអាទិត្យ។ ការនៅក្រោមកម្ដៅថ្ងៃ គ្នាយើងក៏ត្រូវប្រយ័ត្នដែរ ព្រោះថាអាចធ្វើឲ្យរលាកស្បែក។ មិនទាន់មានការបញ្ជាក់ច្បាស់ណាមួយថាយើងគួរត្រូវពន្លឺព្រះអាទិត្យយូរប៉ុនណា ទើបបានទទួលវីតាមីនD គ្រប់គ្រាន់សម្រាប់រាងកាយនោះទេ ប៉ុន្តែអ្វីដែលយើងអាចធ្វើគឺរកពេលសមស្របដើម្បីទទួលបានពន្លឺព្រះអាទិត្យ និងមិនធ្វើឲ្យយើងរលាកស្បែក។
ករណីខ្លះ គ្នាយើងមួយចំនួនទំនងជាអាចត្រូវគ្រូពេទ្យណែនាំឲ្យប្រើថ្នាំវីតាមីនD បើសិនជាមិនអាចទទួលបានវីតាមីននេះគ្រប់គ្រាន់ពីព្រះអាទិត្យ។
ក្រៅពីពន្លឺព្រះអាទិត្យ អាហារមួយចំនួនដូចជាស៊ុត ត្រីសាម៉ុន ស្រីសាឌីន និងអាហារបន្ថែមវីតាមីនD មួយចំនួនទៀត ក៏ជាប្រភពនៃវីតាមីនD ដែរ។
៣. ប្រយ័ត្នលើសវីតាមីន A
ការសិក្សាមួយចំនួនបានបញ្ជាក់ពីទំនាក់ទំនងរវាងវីតាមីនA ច្រើនពេកក្នុងរាងកាយទៅនឹងការកើនឡើងហានិភ័យនៃការបាក់ឆ្អឹង។ ការសិក្សាបានណែនាំឲ្យអ្នកញ៉ាំថ្លើមជាប្រចាំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថាថ្លើមសត្វសម្បូរដោយវីតាមីនA និងថាគូរញ៉ាំយ៉ាងច្រើនម្ដងក្នុងមួយសប្ដាហ៍បានហើយ។
ដូចគ្នាដែរអ្នកប្រឈមនឹងជំងឺពុកឆ្អឹង ដូចជាស្រ្តីក្រោយអស់រដូវ និងមនុស្សវ័យចំណាស់ ក៏គួរញ៉ាំថ្លើមសត្វ ឬអាហារធ្វើពីថ្លើមសត្វក្នុងកម្រិតតិចតួចបានហើយ និងមិនគួរប្រើថ្នាំបំប៉នវីតាមីន A នោះទេ បើគ្មានការណែនាំពីគ្រូពេទ្យ។