រោគសញ្ញាទាំងនេះ អាចនាំឲ្យរំខានដល់ការគេង នៅពេលការឈឺចាប់បន្តវិវត្តទៅមុខ។
៣- មូលហេតុឈឺកញ្ចឹងក
ការឈឺចាប់កញ្ចឹងក ជាញឹកញាប់ បង្កឡើងដោយការទាញសន្ធឹង និងករណីថ្លោះ គ្រេច។ គ្នាយើងនឹងឈឺចាប់ ពេលប្រើសាច់ដុំ ឬសរសៃពួរខ្លាំងៗ ឬលើសកម្រិត។ ដូចគ្នានេះដែរ នឹងមានការថ្លោះគ្រេច ពេលសរសៃពួរយឺតសន្ធឹងហួសពីធម្មតា។ ហើយករណីប្រទាញ និងថ្លោះគ្រេចកញ្ចឹងក អាចបណ្តាលមកពីកត្តាមួយចំនួនដូចជា៖
– ដេកមិនត្រឹមត្រូវ
– ឆ្អឹងកងកមានបញ្ហា
– របួសក្នុងអំឡុងលេងកីឡា ឬធ្វើសកម្មភាព ពេលធ្វើចលនាកញ្ចឹងកលឿនភ្លាមៗ បង្កឲ្យឈឺចាប់។ ពេលខ្លះ អាចមកពីមានការប៉ះទង្គិច ឬដួល។
– ឥរិយាបថមិនល្អអំឡុងពេលកំពុងធ្វើការ ធ្វើដំណើរទៅកន្លែងធ្វើការ កំពុងរៀន ហើយសូម្បីឥរិយាបថមិនត្រឹមត្រូវពេលមើលទូរទស្សន៍ ឬអានសៀវភៅ ក៏បង្កឲ្យឈឺកញ្ចឹងដូចគ្នា។
– ចលនាច្រំដែលៗ នៅលើសរសៃពួរ ឬសរសៃក នាំឲ្យជ្រុលភ្លាត់ខុសកន្លែងដើម។
– ប្រើក្បាលមិនត្រឹមត្រូវ ដូចជានិយាយទូរសព្ទយូរ ដោយគៀបទូរស័ព្ទចន្លោះក្បាល និងស្មា ក៏ជាកំហុសមួយដែរ។
– របួសដោយសារចលនាក្បាល និងក គ្មានលំនឹង (កញ្ឆក់ៗទៅមុខទៅក្រោយ) ពិសេសអំឡុងពេលបើកបរ ស្រាប់តែជាន់ហ្រ្វាំងភ្លាមៗ ឬជួយគ្រោះថ្នាំរថយន្តប៉ះទង្គិតអ្វីមួយ នាំឲ្យក្បាល និងក រងចលនាកញ្ឆក់ខ្លាំងៗ។

៤- ឈឺចាប់ស្មា
ស្មាជាសន្លាក់ ទទួលបន្ទុកចលនាយ៉ាងច្រើន ហេតុនេះហើយទៀបងាយរងរបួសធ្វើឲ្យឈឺចុកចាប់ និងរួយខ្លាំង។
៥- មូលហេតុឈឺស្មា
មានមូលហេតុជាច្រើន បណ្តាលឲ្យមានបញ្ហាឈឺស្មា ខណៈមូលហេតុចម្បងមានដូចជា៖
– គ្រេច
– ការប្រើប្រាស់សរសៃពួរច្រើនហួសហេតុ
– សន្លាក់ស្មាគ្មានលំនឹង
– ភ្លាត់សន្លាក់
– បាក់ឆ្អឹង នៅតំបន់ឆ្អឹងដងកាំបិត ឬដើមដៃ
– ស្មាជាប់គាំង
– សរសៃប្រសាទត្រូវកៀបត្បៀត
៤- ដំណោះស្រាយ
ដើម្បីព្យាបាលបញ្ហាឈឺចាប់កញ្ចឹងក និងស្មា ចាំបាច់ត្រូវការជំនួយពីថ្នាំប្រឆាំងការរលាក ដូចជា៖
– NSAIDs (ថ្នាំប្រឆាំងរលាកមិនមែនក្រុមថ្នាំស្តេរ៉យ) ដូចជា Ibuprofen, Naproxen និង Meloxicam
– ថ្នាំបំបាត់ការឈឺចាប់ ដូចជា Acetaminophen
– ស្អំកម្តៅសើម ឬទឹកកក លើតំបន់ឈឺចាប់ អាចជួយបាន
– ពេលខ្លះ ការឈឺចាប់មួយចំនួននៅលើគ្មានយើងមានជំងឺជាក់លាក់ វេជ្ជបណ្ឌិតនឹងចេញវេជ្ជបញ្ជា ថ្នាំសម្រាប់បន្ធូរសាច់ដុំ (សាច់ដុំរលាខ្លាំង) ឬថ្នាំព្យាបាលប្រឆាំងជំងឺបាក់ទឹកចិត្ត។
– សម្រាប់គ្នាយើងមានជំងឺរលាកសន្លាក់ អាចត្រូវចាក់ថ្នាំពពួកកតទីកូអ៊ីដ (Corticosteroid) នៅតំបន់ឈឺចុកចាប់។
– បើឈឺចាប់ពេលកម្រើកកញ្ចឹងក និងស្មា អាចឆ្លៀតហាត់ប្រាណ ដើម្បីទទួលផលប្រយោជន៍ទាំងសងខាង។
– ស្ថានភាពពាក់ព័ន្ធឫសសរសៃប្រសាទ ឬឆ្អឹងខ្នង អាចនឹងត្រូវការការវះកាត់។
ប្រសើរបំផុត ត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតស ដើម្បីទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕