home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

Uric Acid Blood Test (តេស្តអាស៊ីដអ៊ុយរិកក្នុងឈាម)

ចំណេះដឹងមូលដ្ឋាន|អ្វីដែលយើងគួរដឹងជាមុន|ត្រូវដឹងថាមានអ្វីកើតឡើងខ្លះ|ស្វែងយល់ពីលទ្ធផល
Uric Acid Blood Test (តេស្តអាស៊ីដអ៊ុយរិកក្នុងឈាម)

ចំណេះដឹងមូលដ្ឋាន

១- តើការ​ធ្វើ​តេស្ត​អាស៊ីដ​អ៊ុយរិក​ជា​អ្វី ?

ការ​ធ្វើ​តេស្ត​អាស៊ីដ​អ៊ុយរិក​ក្នុង​ឈាម អាច​ឲ្យ​​​ដឹង​ពី​បរិមាណ​អាស៊ីដ​អ៊ុយរិក​ជាក់លាក់។​​ ចំណីអាហារ​ដែល​បរិភោគ​ និង​រំលាយ​ទៅ​វិញ​នឹង​បង្កើត​បាន​ជា​អាស៊ីដអ៊ុយរិក។ តម្រងនោម​ គឺជា​សរីរាង្គ​ដែល​ច្រោះ​អាស៊ីតអ៊ុយរិកចេញពី​រាង្គកាយ​តាម​ទឹកនោម​​ និង​មួយ​​ចំនួន​តូច​តាម​លាមក។

កម្រិត​អាស៊ីដ​អ៊ុយរិក​នៅ​ក្នុង​ឈាម​កើនឡើង​នៅពេល​តម្រងនោម​បាត់បង់​មុខងារ ឬ​ផលិត​វា​ច្រើន។ ប្រសិន​បើ​មនុស្ស​មាន​អាស៊ីដ​អ៊ុយរិក​នៅ​ក្នុង​រាង្គកាយ​ច្រើន វា​នឹង​ធ្វើ​ឲ្យអ្នក​នោះឈឺចាប់​​ដោយសារ​​ សារធាតុ​គ្រីស្តាល់​កកនៅ​ក្នុង​សន្លាក់​​​ដែល​ហៅថា​ជំងឺ​អាស៊ីដ​​​ក្នុង​សន្លាក់។ ប្រសិន​បើ​មិន​ព្យាបាលអាស៊ីដ​អ៊ុយរិក ​គ្រីស្តាល់​នឹង​កក​នៅ​ក្នុង​សន្លាក់​ និង​ជាលិកា​ក្បែរៗ ​ហើយ​នឹង​បង្កើត​ជា​កំពក​ឆ្អឹង។ ការ​កើន​ឡើង​កំរិត​អាស៊ីដអ៊ុយរិក​ខ្ពស់​អាច​បណ្តាល​ឲ្យ​មាន​គ្រួស​ក្នុង​តម្រងនោម ឬ​ខូច​តម្រងនោម។

២- ហេតុអ្វី​ត្រូវ​តេស្ត​មើល​អាស៊ីដអ៊ុយរិក​ក្នុង​ឈាម?

ប្រសិន​​​បើ​សង្ស័យ​ថា​មានកើន​ឡើង​អាស៊ីដអ៊ុយរិក​ ឬ​មាន​​ជំងឺអាស៊ីដ​​ក្នុង​សន្លាក់​វា​ជា​ការចាំបាច់​ ក្នុង​ការ​ធ្វើ​តេស្ត​​អាស៊ីដ​អ៊ុយរិក។ ចំពោះ​អ្នក​ជំងឺមហារីក​ដែល​ព្យាបាល​ដោយ​សារធាតុ​គីមី​ ឬ​​កាំរស្មី​​ គឺ​ត្រូវ​ត្រូតពិនិត្យ​​អាស៊ីដអ៊ុយរិក​ជា​ប្រចាំ។ តេស្ត​​អាស៊ីដអ៊ុយរិក​​ត្រូវ​ធ្វើ​នៅពេល​​អ្នក​ជំងឺ កើត​មានគ្រួស​ក្នុង​តម្រងនោម​ ឬអាស៊ីដ​ក្នុង​សន្លាក់​សារឡើង​វិញ​ ហើយនិង​ត្រូវ​តាមដាន​​ការ កកើត​នៃគ្រួស។

អ្វីដែលយើងគួរដឹងជាមុន

៣- តើ​អ្វី​ដែល​គួរដឹង​​មុន​ពេល​ធ្វើ​តេស្ត​អាស៊ីដ​អ៊ុយរិក?

ការ​​ធ្វើ​តេស្ត​អាស៊ីដអ៊ុយរិក​ក្នុង​ឈាម គឺជាវិធីដែលប្រាកដថាមាន​​អាស៊ីដ​ក្នុង​សន្លាក់​ឬអត់ ទោះបី​ជាកើន​ឡើង​អាស៊ីដអ៊ុយរិក​ និង​​មាន​ការឈឺចាប់​ក្នុង​សន្លាក់​ក៏ដោយ។ ​អាស៊ីដអ៊ុយរិក​ ​អាច​ពិនិត្យ​ក្នុង​ទឹកនោម។ ជាទូទៅ​​គ្រូពេទ្យ​ពិនិត្យ​ទឹកនោម​​ក្នុង​២៤ម៉ោង ​ដើម្បី​ដឹង​មូលហេតុ​នៃ ​ការ​ឡើង​ខ្ពស់​ដោយសារ​តែ​ការផលិត​​អាស៊ីដអ៊ុយរិក​ ឬ​ការបា​ត់បង់​​មុខងារ​តម្រងនោម​។

អាស៊ីដ​អ៊ុយរិក​​ក្នុង​​ឈាម​ប្រែប្រួល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​ហើយ​កម្រិត​វា​ខ្ពស់​នៅពេល​ព្រឹក និង​ទាបនៅពេល​​ល្ងាច។ ​អាស៊ីដអ៊ុយរិក​ក្នុង​ឈាម​ដែល​កើនឡើង​អំឡុង​​ពេល​មាន​ផ្ទៃពោះ​ ទោះបី​​ជា​ក្នុងកម្រិត​ធម្មតា​វា​អាច​គិត​ដល់​ជំងឺបំរុងក្រឡាភ្លើង​

ត្រូវដឹងថាមានអ្វីកើតឡើងខ្លះ

៤- តើ​គួរ​ត្រៀម​អ្វីខ្លះ​សម្រាប់​ការ​ធ្វើ​តេស្ត​អាស៊ីដអ៊ុយរិក​?

លទ្ធផល​នៃ​​ការ​ធ្វើតេស្ត​អាច​ប្រែប្រួល​ដោយសារ​អាកុលថ្នាំវីតាមីនC​ ឬ​ទឹកថ្នាំប្រើសំរាប់ការថត X-ray​ ដូចច្នេះគួរ ប្រាប់គ្រូពេទ្យ​ពីអ្វី​ដែល​អាច​ប៉ះពាល់​​ដល់​លទ្ធផល​។​ អ្នកមិន​ត្រូវ​ញ៉ាំអាហារ​មុនពេល​ធ្វើ​តេស្ត។

៥- តើ​តេស្ត​អាស៊ីដអ៊ុយរិក​ធ្វើ​ដូចម្តេច​ខ្លះ?

ការ​បូមឈាម​៖

  • ចង​​ខ្សែ​​នៅ​ដើមដៃ​ដើម្បី​បញ្ឈប់​លំហូរ​ឈាម​​ ធ្វើ​ឲ្យ​សរសៃរ​វែន​នៅ​ខាងក្រោម​រីកធំដើម្បី​ស្រួល​ចាក់​ម្ជុល
  • ជូត​កន្លែង​ចាក់ម្ជុល​ជាមួយ​អាកុល
  • ចាក់​ម្ជុល​ចូល​ក្នុង​សរសៃរ ​(វាអាចចាក់ច្រើនដង)
  • ភ្ជាប់​បំពង់ទីប​នឹងម្ជុល​ដើម្បី​ដាក់​ឈាម
  • ស្រាយ​ខ្សែរុំ​ពី​ដៃ​នៅពេល​បាន​ឈាម​ពេញ
  • ទប់​​សំឡី​កន្លែង​ចាក់​ម្ជុល​ដើម្បី​ដក​ម្ជុល​ចេញ
  • សង្កត់​កន្លែង​ចាក់​ហើយ​បិទ​បង់រុំ

៦- តើ​ធ្វើ​អ្វី​បន្ទាប់​ពី​ធ្វើ​តេស្ត​អាស៊ីដអ៊ុយរិក​?

ខ្សែដែល​រុំជុំវិញ​​ដើមដៃ​វាតឹង ធ្វើ​​អ្នកជំងឺ​ប្រហែល​អត់​ដឹង​ឈឺ​មុខ​ម្ជុល ​ឬ​អាច​មានអារម្មណ៍​ដូចសត្វ​ទិច ​ឬ​​ក្តិច។

ស្វែងយល់ពីលទ្ធផល

៧- តើ​​លទ្ធផលតេស្តអាស៊ីអ៊ុយរិក​មានន័យ​ដូចម្តេច?

តម្លៃ​ធម្មតា

តម្លៃ​ធម្មតា​ហៅថា​តម្លៃ​គោល​ ប្រើ​សម្រាប់​កំណត់​កា​រ​វិភាគ​លទ្ធផល​តេស្ត​។ ​លទ្ធផល​ តេស្ត​​គួរ​តែ​​មាន​តម្លៃ​គោល​​ ពីព្រោះ​​មន្ទីរពិសោធន៍​នីមួយៗ​​មាន​​តម្លៃ​ខុសគ្នា​។ កត្តា​សុខភាព​​និង​កត្តា​ផ្សេងៗ ​គឺ​ទាក់ទង​នឹង​ការ​វិភាគ​លទ្ធផល​តេស្ត​​ដូច្នេះ​​តម្លៃ​​ដែល​ទាប​​ជាង​តម្លៃ​គោល​​អាច​​ធម្មតា​សម្រាប់​​អ្នក​ជំងឺឬ​មន្ទីរពិសោធន៍​ខ្លះ។ លទ្ធផល​អាច​បានក្នុងរយៈពេល​១​​ទៅ២​ថ្ងៃ។

តម្លៃ​អាស៊ីដអ៊ុយរិក​សម្រាប់​បុរស: ៣.៤-៧.០​មីលីក្រាម​/ដេស៊ីលីត្រ​

សម្រាប់​មនុស្ស​ស្រី : ២.៤-៦.០​មីលីក្រាម​/ដេស៊ីលីត្រ

សម្រាប់​ក្មេង​:២.០-៥.៥​មីលីក្រាម​/ដេស៊ីលីត្រ​។


ករណី​មួយ​ចំនួន​ជាពិសេស​បុរស ​ទោះបីជា​កំរិត​អាស៊ីដ​​អ៊ុយរិ​ក​នៅធម្មតា​តែ​អាស៊ីត​អ៊ុយរិក​គ្រីស្តាល​អាចកក​នៅ​ក្នុង​សន្លាក់​ហើយ​ធ្វើ​ឲ្យ​មាន​ជំងឺ​អាស៊ីដ ក្នង​​សន្លាក់។ ​មាន​ករណី​ជា​ច្រើន​​ដែល​​អាច​ប្រែប្រូល​កំរិត​​អាស៊ីដ​​អ៊ុយរិក​ គ្រូពេទ្យ​នឹងពិភាក្សា​​ពី​ភាពខុ​ស​ប្រក្រតី​​នៃ​លទ្ធផល​តេស្ត​ទាក់ទង​នឹង​រោគ​សញ្ញា​និង​ប្រវត្តិ​​ជំងឺ។

តម្លៃខ្ពស់

តម្លៃ​អាស៊ីដ​អ៊ុយរិក​ខ្ពស់​បណ្តាល​មក​ពី៖

  • រាង្គកាយ​ផលិត​ និង​បញ្ចេញ​អាស៊ីដអ៊ុយរិក​ខុសៗ​គ្នា
  • ករណី​ដូចជា​ជំងឺ​តម្រងនោម​ឬ​ការ​ខូច​តម្រងនោម​
  • ការ​ខូចខាត​នៃ​កោសិកា​​នៅ​ក្នុង​​ជំងឺ​មួយ​ចំនួន​(ដូចជា​មហារីកគ្រាប់ឈាម​ មហារីក ក្រពេញទឹករង៉ៃ​ និង​មហារីកខួរឆ្អឹង​) ឬ​ការ​ព្យាបាល​មហារីក​ ជំងឺខ្វះគ្រាប់ឈាមក្រហម​ ជំងឺខូច​គ្រាប់​ឈាម​​ក្រហម ​ឬ​​ជំងឺបេះដូង។
  • ជម្ងឺ​ផ្សេង​​ទៀត​ដូចជា​ការ​ញៀនស្រា​​ បម្រុង​ក្រឡាភ្លើង​ ជំងឺ​ថ្លើម (ក្រិន ថ្លើម)​ ​ជំងឺធាត់​ ជម្ងឺស្បែក​ក្រហម​(psoriasis)​ ​ជំងឺ​ខ្វះទីរ៉ុសីន​(hypothyroidism)​និង​ការ​ចុះ​អរម៉ូន​ប៉ារ៉ាទីរ៉ូអ៊ីត។
  • ភាព​អត់ឃ្លាន​​ ការខ្វះ​អាហាររូបត្ថម្ភ​ ឬ​ការពុលសំណ​
  • ជំងឺតំណពូជ ​ Lesch-Nyhan syndrome​
  • ប្រើថ្នាំ​ដូចជា​ថ្នាំបញ្ចុះ​ទឹកនោម វីតាមីនC​ ​ថ្នាំ​អាស្ពីរីន​កម្រិត​ទាប(​៧៥​ទៅ១០០​មីលីក្រាម​​ជាប្រចាំ) ​វីតាមីន​B3
    ថ្នាំ​ទប់​កំណក​ឈាមដូចជា(Coumadin) ​ថ្នាំ cyclosporine, levodopa, tacrolimus ​ថ្នាំ​មួយ​ចំនួន​​ទៀត​ដែល​ព្យាបាល​មហារីក​​គ្រាប់ឈាម
    ​មហារីកក្រពេញ​ទឹករង៉ៃ​ និងរបេង។
  • ការ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ពួរីន​ខ្ពស់​ដូចជា​សាច់​សរីរាង្គ​(ថ្លើម ខួរ) សាច់​ក្រហម(សាច់គោ សាច់ជៀម) ​សាច់សត្វព្រៃ( ក្តាន់ សត្វលា) អាហារសមុទ្រ​(ត្រី​សាឌីន ត្រីឆ្មា ស្កាលោប) និង​ស្រាបៀរ។

តម្លៃទាប

អាស៊ីដ​អ៊ុយរិក​កម្រិត​ទាប​បណ្តាល​មកពី:

  • ជំងឺ​ថ្លើម​ធ្ងន់ធ្ងរ​ ជំងឺ Wilson’s disease​ និង​ជំងឺមហារីក
  • ចង្កោម​រោគសញ្ញា The syndrome of inappropriate
    antidiuretic hormone (SIADH) លក្ខខណ្ឌ​ដែល​បណ្តាល​ឲ្យបរិមាណ​ទឹក​ច្រើន​នៅ​ក្នុង​រាងកាយ
  • ញ៉ាំ​ប្រូតេអ៊ីន​មិន​គ្រប់គ្រាន់
  • Sulfinpyrazone, បរិមាណ​ខ្ពស់​នៃ​អាស្ពីរីន​(១៥០០មីលីក្រាម ឬ​ច្រើន​ជាង​ប្រចាំថ្ងៃ​) probenecid (ដូចជា Probalan) allopurinol (ដូចជាZyloprim)។

បើ​​យោង​​តាម​មន្ទីរពិសោធន៍ ​និង​មន្ទីរពេទ្យ​តម្លៃ​ធម្មតា​របស់​អ៊ុយរិក​អាស៊ីដក្នុងឈាមអាច​ខុសគ្នា។ អ្នក​ជំងឺអាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​អំពី​លទ្ធិផល​នៃ​ការ​ធ្វើ​តេស្ត។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។​ Hello Health Group​ មិន​ចេញ​ វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Uric Acid in Blood. http://www.webmd.com/arthritis/uric-acid-in-blood?print=true. Accessed June 20, 2016.

Uric Acid. http://labtestsonline.org/understanding/analytes/uric-acid/tab/test/. Accessed June 20, 2016.

Uric acid – blood. http://www.nlm.nih.gov/medlineplus/ency/article/003476.htm. Accessed June 20, 2016.

Uric Acid Test (Blood Analysis). http://www.healthline.com/health/uric-acid-blood. Accessed June 20, 2016.

 

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Duk Panharat កែសម្រួល​ចុងក្រោយ 03/01/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x