backup og meta

ដោះស្រាយ​បញ្ហា​ឈឺ​ត្រចៀក​ តាម​តិចនិក​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 14, 2022

    ដោះស្រាយ​បញ្ហា​ឈឺ​ត្រចៀក​ តាម​តិចនិក​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    គ្នា​យើង​មួយ​ចំនួន​​យល់​ថា ការ​ឆ្លង​មេរោគ​ត្រចៀក​កើត​ឡើង​តែ​ចំពោះ​ក្មេង​ប៉ុណ្ណោះ​។ ប៉ុន្តែ​បញ្ហា​មួយ​នេះ​ ក៏​អាច​កើត​ឡើង​ចំពោះ​មនុស្ស​ពេញ​វ័យ​ដូច​គ្នា​ ហើយ​ជា​ទូទៅ ​វា​អាច​នឹង​​បាត់​ទៅ​វិញ​ដោយ​មិន​ចាំបាច់​​ព្យាបាល​ឡើយ​។ យ៉ាង​ណា​មិញ គ្នា​យើង​ក៏​អាច​អនុវត្ត​តិចនិក​មួយ​ចំនួន​ ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​​​ដោយ​ខ្លួន​ឯង​បាន​ផង​ដែរ​។

    តិចនិក​កាត់​បន្ថយ​ការ​ឈឺ​ត្រចៀក​

    ជាក់​ស្ដែង ការ​ពិគ្រោះ​ជាមួយ​នឹង​​គ្រូពេទ្យ​ ជា​ជម្រើស​ដ៏​ប្រសើរ​។ ទន្ទឹម​នឹង​នេះ យើង​ក៏​អាច​អនុវត្ត​តាម​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ​​។

    • ស្អំ​កំណាត់​ត្រជាក់​ ឬ​កំណាត់​ក្ដៅឧណ្ហៗ​
    • ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺចាប់
    • ប្រើ​ថ្នាំ​បន្តក់​ត្រចៀក
    • ទំពា​ស្ករ​កៅស៊ូ​
    • គេង​របៀបអង្គុយ​ ដោយ​ដាក់ជើង​​កែង​នឹង​ដង​ខ្លួន​

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

    កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

    យើង​គួរ​ទៅ​ជួប​​គ្រូពេទ្យ​នៅ​ពេល​ណា​?​

    អាការៈ​ឈឺ​ត្រចៀក​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ ​ក្នុង​រយៈពេល​ពី​២​​ទៅ​៣​ថ្ងៃ។ ប៉ុន្តែ​ ប្រសិនបើ​អាការៈ​ឈឺ​ត្រចៀក​​កាន់​តែ​​អាក្រក់​​ទៅ គ្នា​យើង​គួរសង្កេត​មើល​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម​​ ដែល​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ៖

    • មាន​សារធាតុ​រាវ​ (ដូចជា​ខ្ទុះ ឬ​ឈាម​)​ ចេញ​ពី​ត្រចៀក​
    • ក្ដៅ​ខ្លួន​​ខ្លាំង ឈឺ​ក្បាល ឬ​វិល​មុខ​
    • ​មាន​​អ្វី​មួយ​នៅ​ក្នុង​ត្រចៀក​
    • ហើម​នៅ​ខាង​ក្រោយ​ត្រចៀក​
    • ឈឺ​ត្រចៀក​ខ្លាំង និង​បាត់​ទៅ​វិញ​ភ្លាម​ៗ (​អាច​មាន​ន័យ​ថា​រហែក​ក្រដាស​ត្រចៀក​)
    • រោគសញ្ញា​មិន​ប្រសើរ​ឡើង ឬ​កាន់​តែ​អាក្រក់​ទៅ​ក្នុង​រយៈពេល​២៤​ម៉ោង ទៅ​៤៨​ម៉ោង​។

    ឈឺត្រចៀក

    អានបន្ថែម៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 14, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម