home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ពេលសត្វល្អិតចូលត្រចៀក គួរធ្វើបែបណាដើម្បីយកវាចេញមកក្រៅវិញ?

ពេលសត្វល្អិតចូលត្រចៀក គួរធ្វើបែបណាដើម្បីយកវាចេញមកក្រៅវិញ?

នៅ​ពេល​មាន​របស់ ឬ​សត្វ​អ្វី​មួយ​ចូល​ក្នុង​ត្រចៀក ពិតជា​ឈឺ​ចាប់​ខ្លាំង​ណាស់ ហើយ​សម្រាប់​ក្មេង​ទៀតសោត​ឃើញ​ឧស្សាហ៍​ជួប​បញ្ហា​មួយ​នេះញឹកញាប់។

នៅ​ពេល​មាន​សត្វ​ចូល​ក្នុង​ត្រចៀក​លោក​វេជ្ជបណ្ឌិត ហម សីលា ឯកទេស​ត្រចៀក ច្រមុះ បំពង់ក បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បាន​ណែនាំវិធី​យក​ចេញ​ភ្លាម​ៗ​ទាំង​ដោយ​ខ្លួនឯង ឬ​យក​កូន​ទៅ​មន្ទីរពេទ្យ​ ដើម្បី​ឲ្យ​អ្នក​ជំនាញ​ចាប់​យក​ចេញ​ដោយ​ឧបករណ៍​ត្រឹមត្រូវ។

ប៉ុន្តែ​បើ​កើត​ឡើង​ភ្លាម​ៗ ហើយ​ជន​រងគ្រោះ​មាន​អាការៈ​ឈឺ​ចុកចាប់​ខ្លាំង ព្រម​ទាំង​មន្ទីរពេទ្យ​នៅ​ឆ្ងាយ​ទៀត​នោះ ត្រូវ​រក​ប្រេង​ធម្មជាតិ ប្រេង​អូលីវ ឬ​ប្រេង​ទារក បន្តក់​ចូល​ក្នុង​ត្រចៀក​ ធ្វើ​ដូច្នេះ​សត្វ​ល្អិត​នឹង​ថប់​ដង្ហើម​ងាប់ ហើយ​វា​នឹង​អណ្ដែត​ឡើង​មក​លើ​ប្រេង ហើយ​នៅ​ពេល​បន្តក់​រួច​ត្រូវ​ផ្អៀង​ក្បាល​ខាង​ចូល​នោះ​ឡើង​លើ ដើម្បី​ឲ្យ​ប្រេង​ស្ថិត​ក្នុង​ប្រហោង​ត្រចៀក។

លោក​បាន​បន្ថែម​ទៀត​ថា ប៉ុន្តែ​បើ​គ្មាន​ប្រេង​អស់​ទាំង​នោះ យើង​អាច​យក​សឺរ៉ាំង ​បូម​សេរ៉ូម​ប្រៃ​ឲ្យ​ពេញ ហើយ​បាញ់​ចូល​ទៅ​ក្នុង​ត្រចៀក​ខាង​មាន​សត្វ​ល្អិត​ចូល នោះ​សត្វ​ល្អិត​នឹង​ផុស​ចេញ​មក​ក្រៅ ហើយ​ចាំ​ផ្អៀង​ឲ្យ​ទឹក​ហូរ​ចេញ​។ មួយ​វិញ​ទៀត​ប្រសិនបើ​គ្មាន​សេរ៉ូម​ប្រៃ​ទេ យើង​អាច​ប្រើ​ទឹក​ស្អាត ដាក់​ចូល​ក្នុង​ត្រចៀក ដើម្បី​ឲ្យ​សត្វ​ផុស​ឡើង​មក​ក៏​បាន។

សម្រាប់​ពេទ្យ​វិញ មាន​វិធី ២ ដើម្បី​យក​សត្វ​ចេញ​ពី​ក្នុង​ត្រចៀក ទី​១ គឺ​ប្រើ​ឧបករណ៍​បាញ់​ឲ្យ​សត្វ​នោះ​ចេញ​មក​ក្រៅ ហើយ​ទី​២ វិញ​គឺ​ប្រើ​ឧបករណ៍​បូម​យក​មក​តែម្ដង។ វិធី​ទាំងនេះ​ប្រើ​ចំពោះ​កូន​ក្មេង និង​មនុស្ស​ធំ​បាន​ដូចគ្នា​។

រឿង​ត្រូវ​ដឹង ពេល​មាន​សត្វ​ចូល​ត្រចៀក មិន​គួរ​រក​អ្វី​មក​ត្បារ​ឡើយ ព្រោះ​វា​កាន់តែ​ធ្វើឲ្យ​សត្វ​នោះ​កាន់តែ​ធ្លាក់​ចូល​កាន់តែ​ជ្រៅ សត្វ​ខាំ ឬ​សត្វ​នោះ​ដាច់ដោច បាក់​ដៃជើង ចូល​ក្នុងត្រចៀក នាំ​ឲ្យ​នៅ​ឈឺត្រ​ចៀក ពេល​ខ្លះ​ទៅ​ជា​ដំបៅ​ត្រចៀក។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ទ្រី រ៉ាវី
កែ 07/10/2020
x