backup og meta

Diabetic hypoglycemia (ខ្វះជាតិស្ករលើអ្នកជំងឺទឹកនោមផ្អែម)

និយមន័យ

១- ខ្វះជាតិស្ករលើអ្នកជំងឺទឹកនោមផ្អែមជាអ្វី?

ខ្វះ​ជាតិ​ស្ករ​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម សំដៅ​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ជាង ៧២ មីលី្លក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ។

យើង​គ្រប់​គ្នា​ច្បាស់​ណាស់ តែង​បារម្ភ​ករណី​កើន​កម្រិត​ជាតិ​ក្នុង​ឈាម​ ពេល​មាន​ជំងឺ​ទឹក​នោម​ផ្អែម ប៉ុន្តែ​បើ​ប្រើ​ប្រាស់​ថ្នាំ​បញ្ចុះ​ជាតិ​ស្ករ​លើស​កម្រិត ​អាច​នាំ​ឲ្យ​មានជាតិ​ស្ករ​ចុះទាប​ខ្លាំង ​គ្រោះ​ថ្នាក់​ដល់​ជីវិត ជាង​ករណី​លើស​កម្រិត​ជាតិ​ស្ករ​ទៅ​ទៀត។

២- បញ្ហា​នេះ​កើត​មាន​ញឹកញាប់​ដែរ​ទេ?

សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។

រោគសញ្ញា

៣- រោគ​សញ្ញា​មាន​អ្វី​ខ្លះ?

រោគ​សញ្ញា​ឧស្សាហ៍​ជួប​ប្រទះ​មាន​ដូច​ជា៖

– បែក​ញើស

– មាន​អារម្មណ៍​អស់​កម្លាំង

– វិល​មុខ

– ស្លេកស្លាំង

– ឃ្លាន

– ចង្វាក់​បេះដូង​លោត​ញាប់​ជាង​មុន

– ស្រវ៉ាំង​ភ្នែក

– ប្រកាច់

– វង្វេង​វង្វាន់

– សន្លប់

– ករណី​ធ្ងន់​ធ្ងរអាច​សន្លប់​រយៈយូរ។

បញ្ហា​នេះ​អាច​មាន​រោគ​សញ្ញា​ផ្សេងទៀត​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ បើ​​មាន​ការ​បារម្ភ​រោគសញ្ញា​ណា​មួយ ​សូម​ទៅ​ពិគ្រោះជា​មួយ​គ្រូពេទ្យ។

៤- ពេល​ណា​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ?

ប្រសិន​បើ​អ្នក​មាន​រោគ​សញ្ញា​ដូច​ខាង​លើ ឬ​សំណួរ​គប្បី​ ពិភាក្សាជា​មួយ​គ្រូពេទ្យ។ មនុស្ស​ម្នាក់​ៗមាន​រោគ​សញ្ញា​ផ្សេង​គ្នា ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជា​ជម្រើស​ល្អបំផុត។

មូលហេតុបង្ក

៥- មូលហេតុ​អ្វី​ខ្លះ​បណ្តាល​ឲ្យ​ខ្វះ​ជាតិ​ស្ករ?

ច្រើន​កើត​គ្នាយើងមាន​ជំងឺ​ទឹក​នោម​ផ្អែម ​និង​ព្យាបាល​ដោយ​ចាក់​អាំងស៊ុយលីន ហើយ​ក៏​អាច​កើត​មាន​លើ​គ្នាយើង​ប្រើ​ថ្នាំ​បញ្ចុះ​ជាតិ​ស្ករ​មួយ​ចំនួន​ផង​ដែរ។ ខណៈ​មូល​ហេតុ​ចម្បង​រួម​មាន៖

– ចាក់​អាំងស៊ុយលីន​ច្រើន​ពេក

– ញ៉ាំ​មិន​គ្រប់​គ្រាន់

– តម​ញ៉ាំ​អាហារ​មួយពេល

– ហាត់​ប្រាណ​ ឬ​បញ្ចេញ​កម្លាំង​ច្រើន​លើស​ធម្មតា ទាំងមិន​បានញ៉ាំ​អាហារ​គ្រប់​គ្រាន់

– ផឹក​ស្រា។

កត្តាប្រឈម

៦- កត្តា​អ្វី​ខ្លះ​ធ្វើ​ឲ្យ​ប្រឈម​ខ្វះ​ជាតិស្ករ?

សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​​សម្រាប់​ព័ត៌មាន​បន្ថែម។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

អាច​វាស់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ តាមរយៈ​ឧបករណ៍​វាស់​ជាតិ​ស្ករ​នៅ​ផ្ទះ ហើយ​បើ​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ជាង ៧០ មីលីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ មាន​ន័យ​ថា​យើង​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​ហើយ។

សំខាន់​បំផុត​ត្រូវ​កត់ត្រា​ទុក ទាំង​ពេល​វេលា លទ្ធផល​ជាតិ​ស្ករ ថ្នាំ​ និង​កម្រិត​ថ្នាំ របប​អាហារ​និងការ​ហាត់​ប្រាណ​ រាល់​ពេល​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ម្តងៗ ព្រោះ​កំណត់​ត្រា​ទាំង​នោះ​ជួយ​គ្រូ​ពេទ្យ​ងាយ​ស្រួល​​ធ្វើ​រោគ​វិនិច្ឆ័យ ដូចជា​កែប្រែ​កម្រិត​ថ្នាំ ​និង​របប​អាហារ​សម្រាប់​យើង​ជាថ្​មី។

៨- ព្យាបាល​ដោយ​វិធី​ណា?

បើ​ករណី​ស្រាល ការ​ព្យាបាល​គ្រាន់​ញ៉ាំ​អាហារ ​ឬ​ភេស្ជៈ​​មាន​ជាតិ​ស្ករ​ងាយ​ស្រូប ១៥-២០ ​ក្រាម​​ គ្រប់គ្រាន់​ហើយ ដូច​ជា គ្រាប់​ស្ករ​គ្លុយកូស ស្ករ​គ្រាប់ ទឹក​ក្រូច ទឹក​ផ្លែ​ឈើ ឬ​ទឹក​ផ្លែឈើ​ស្រស់។

មាន​ជំងឺ​ទឹក​នោម​ផ្អែម​ អាច​នឹង​ត្រូវ​ការ​ស្រូប​ជាតិ​ស្ករ​យឺតៗ​ពី ១៥-២០ ​ក្រាម ​បើ​មិន​ទាន់​ដល់​ពេល​ត្រូវ​ញ៉ាំ​អាហារ។

គួរ​ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម​អំឡុង ១៥-២០ ​នាទី​ក្រោយ​ញ៉ាំ​ជាតិ​ស្ករ ដើម្បី​ដឹង​ថា​ជាតិ​ស្ករ​ត្រឡប់​មក​រក​ភាព​ប្រក្រតី ​ឬ​យ៉ាង​ណា។ ករណី​ធ្ងន់​ធ្ងរ ​ដូចជា សន្លប់ ​ឬ​ប្រកាច់​លើស​ពី ៥​នាទី ប្រញាប់​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់។

ករណី​ធ្ងន់​ធ្ងរ​ខ្លះទៀត អាច​ព្យបាល​ដោយ​ចាក់​អ័រម៉ូន​គ្លុយកាហ្គុង បើ​សិន​ជា​មាន​ក្នុង​ប្រអប់​ថ្នាំ និង​មិន​ហួស​កាលបរិច្ឆេត​​ប្រើប្រាស់។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ផ្លាស់​ប្ដូ​រទម្លាប់​រស់នៅ និង​វិធី​ព្យាបាល​តាម​ផ្ទះ​អាច​ជួយ​បាន​ដែរ​ទេ?

ការ​ផ្លាស់​ប្តូរ​ការ​រស់​នៅ ​និង​វិធីព្យបាល​នៅ​ផ្ទះ ​អាច​ជួយ​​ដោះ​ស្រាយ​ជំងឺនេះ​បាន៖

– ញ៉ាំ​អាហារ​ឲ្យ​ទៀងទាត់ បើ​ប្រើ​ថ្នាំ​បញ្ចុះ​ជាតិ​ស្ករ ត្រូវ​ញ៉ាំ​អាហារ​អោយ​គ្រប់​គ្រាន់ និង​ទៀង​ពេល​វេលា។

– ពិនិត្យ​តាម​ដាន​ជាតិ​ស្ករ​ ​ជា​វិធី​តែ​មួយ​គត់អាច​ដឹង​ប្រាកដ​ជាតិ​ស្ករ​ស្ថិត​​ក្នុង​កម្រិត​ចង់​បាន ឬ​នៅ។

– លេប​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ទៀង​ទាត់​ពេល​វេលា។

– បន្ថយ​កម្រិត​ថ្នាំ ​ឬ​ញ៉ាំ​អាហារ​សម្រន់​ បន្ថែម​ពេល​បញ្ចេញ​កម្លាំង​​ច្រើ​ន​ជាង​ធម្មតា។ បន្ថយ​កម្រិត​ថ្នាំ​ ​ផ្អែក​លើ​លទ្ធផល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ​ប្រភេទ​ និង​រយៈ​ពេល​ធ្វើ​ពល​កម្ម។

– ញ៉ាំ​អាហារ ​ឬ​នំ ពេលផឹក​ស្រា ព្រោះ​ផឹក​ស្រា​ទាំង​ពោះ​ទទេ ធ្វើ​អោយ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ។

– កត់​ត្រា​អាការៈពេល​ខ្វះ​ជាតិ​ស្ករ​ម្តងៗ។

បើ​មាន​ចម្ងល់​ គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​បន្ថែម។

ក្នុង​ករណី​មាន​សំនួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ការ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Diabetic hypoglycemia. http://www.mayoclinic.org/diseases-conditions/diabetic-hypoglycemia/basics/definition/con-20034680. Accessed October 10, 2017.

Diabetes and Hypoglycemia. http://www.diabetes.co.uk/Diabetes-and-Hypoglycaemia.html. Accessed October 10, 2017.

កំណែ​ប្រែបច្ចុប្បន្ន

29/01/2019

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

យ៉ាងហោចណាស់កុមារកម្ពុជាជិត៧០០នាក់ រកឃើញថា កើតជំងឺទឹកនោមផ្អែមប្រភេទ១

បើម៉ាក់កើតទឺកនោមផ្អែមពេលពពោះ កូនអាចមានហានិភ័យខ្ពស់កើតជំងឺនេះដែរ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Jan 29, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម