មុខនាទីតម្រងនោម គឺច្រោះសំណល់ផ្សេងៗចេញពីឈាម ហើយមុខងារនេះអាចនឹងខូចដោយសារជំងឺទឹកនោមផ្អែម។ កម្រិតជាតិស្ករក្នុងឈាមខ្ពស់ អាចធ្វើឲ្យសារធាតុដទៃទៀតដូចជាប្រូតេអ៊ីន មិនច្រោះចេញតាមទឹកនោមចេញមកក្រៅបាន។ អ្នកជំងឺទឹកនោមផ្អែមដែលមានជំងឺតម្រងនោមអាចនឹងមិនមានរោគសញ្ញាអ្វីទេនៅដំណាក់កាលដំបូងៗ។ នៅដំណាក់កាលបន្ទាប់ ជំងឺនេះអាចធ្វើឲ្យហើមជើង ហើយបើមិនធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលទេ បញ្ហាតម្រងនោមបង្កដោយជំងឺទឹកនោមផ្អែមអាចនឹងឈានដល់ការលាងឈាម។ អ្វីដែលល្អនោះគឺថាថ្នាំបញ្ចុះសម្ពាធឈាម អាចធ្វើឲ្យកាត់បន្ថយគ្រោះថ្នាក់នៃបញ្ហាខ្សោយតម្រងនោមដល់ទៅ៣៣%។

៣- បេះដូងនិងសរសៃឈាម
កម្រិតជាតិស្ករក្នុងឈាមខ្ពស់ អាចធ្វើឲ្យខូចសរសៃឈាមដែលបញ្ហានេះអាចធ្វើឲ្យខូចដល់ចរន្តឈាម និងបង្កើនគ្រោះថ្នាក់នៃជំងឺសរសៃឈាមបេះដូងធ្ងន់ធ្ងរ ដូចជា គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ សរសៃឈាមដែលខូចដោយសារជំងឺទឹកនោមផ្អែម អាចបណ្ដាលឲ្យជើងមានបញ្ហាដែលអាចឈានដល់ការកាត់ចោល។
រោគសញ្ញានៃបញ្ហានេះ អ្នកជំងឺអាចនឹងមិនចាប់អារម្មណ៍ ឬពុំមានសញ្ញាព្រមានអ្វីឡើយ រហូតដល់ពួកគេគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។ បញ្ហាសរសៃឈាមនៅផ្នែកជើង អាចបណ្ដាលឲ្យរមួលក្រពើ ស្ពឹកលែងមានអារម្មណ៍ និងប្រែប្រួលពណ៌។