home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ដុសធ្មេញញឹកញាប់ទំនងជួយ​កាត់បន្ថយអត្រាកើតជំងឺទឹកនោមផ្អែមប្រភេទ២

ដុសធ្មេញញឹកញាប់ទំនងជួយ​កាត់បន្ថយអត្រាកើតជំងឺទឹកនោមផ្អែមប្រភេទ២

ការ​សិក្សា​មួយ​ធ្វើ​ឡើង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ទាញ​ទំនាក់​ទំនង​ថា​​​ការ​សម្អាត​ធ្មេញ​បាន​ញឹក​ញាប់​អាច​កាត់​បន្ថយ​ហានីភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។

ការសិក្សា​នេះ​ធ្វើ​ឡើង​ដោយ​សាកល​វិទ្យាល័យ ​Ewha Womans និង​បានចុះផ្សាយ​នៅ​ដើម​ឆ្នាំ​២០២០​នេះ​ ដោយ​បាន​ប្រ​មូល​ទិន្ន័យ​ពី​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​លើ​សេវា​ថែ​ទាំ​មាត់​ធ្មេញ​លើ​មនុស្ស​ជាង​១៨​ម៉ឺន​នាក់​។ ការសិក្សា​បាន​រក​ឃើញ​ថា​ការ​មាន​ជំងឺ​លើ​អញ្ចាញ​ធ្មេញ និង​ការ​បាក់ធ្មេញ​ច្រើន​មាន​ទំនាក់​ទំនង​នឹង​ការ​កើន​ឡើង​នៃ​ឱកាស​វិវត្ត​ទៅ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២។​

ការ​សិក្សា​ដដែល​រក​ឃើញ​ថា​ការ​ដុស​សម្អាត​ធ្មេញ​បាន​ញឹក​ញាប់​បី​ដង ឬ​លើស​ពី​នេះ​​ក្នុង​មួយ​ថ្ងៃ​​ទំនងជា​អាច​កាត់​បន្ថយ​ហានីភ័យ​កើតជំងឺ​ទឹក​នោម​ផ្អែម​បាន​៨​ភាគរយ​។ ទោះ​យ៉ាងណា ការសិក្សា​នេះ​មិន​បាន​បង្ហាញ​ឲ្យ​ចំ​ទេ​ថា​ការ​ដុសធ្មេញ​ច្រើន​ដង និង​ជំងឺ​ពុក​ធ្មេញ​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​នឹង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​នោះ​ទេ​។

ច្រាសដុសធ្មេញ

បើ​តាម​ការសិក្សា​នេះ​ទំនង​ជា​មាន​កត្តា​សុខ​ភាព និង​របៀប​របប​រស់នៅ​ផ្សេង​ទៀត​ដែល​នាំ​​ឲ្យ​មាន​បញ្ហា​មាត់​ធ្មេញ គឺ​មា​ន​ទំនាក់ទំនង​នឹង​ហានីភ័យ​កើតជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២។ ឧទាហរណ៍​ថា មនុស្ស​យើង​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​អាច​នាំ​ឲ្យ​ពុក​ធ្មេញ ហើយ​ក៏​នាំ​ឲ្យ​ប្រឈម​នឹង​ការ​កើត​​ជំងឺ​ទឹក​នោម​ផ្អែម​ដែរ​។ ដូច​គ្នា​ដែរ អ្នក​ដែល​គិត​ពី​សុខ​ភាព​មាត់​ធ្មេញ តែងតែ​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព មិន​សូវ​ញ៉ាំ​របស់​ផ្អែម​ច្រើន​ជា​ដើម​។

ការ​ញ៉ាំ​​អាហារ​មាន​ជាតិ​ស្ករទាប និង​ខ្លាញ់​ឆ្អែត​ រួម​ទាំង​ការ​ហាត់​ប្រាណ​ជា​ប្រ​ចាំ និង​ការ​រក្សា​ទម្ងន់​ឲ្យ​ថេរ​ល្អ គឺ​មាន​ប្រ​យោជន៍​ច្រើន​ក្នុង​ការ​កាត់​បន្ថយ​ហានីភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។​ យ៉ាងណា ការ​រក្សា​សុខ​ភាព​មាត់​ធ្មេញ​បាន​ល្អ គឺ​ជួយ​​ការ​ពារ​យើងពី​ជំងឺ​អញ្ចាញ​ធ្មេញ​បាន​។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.drwf.org.uk/news-and-events/news/brushing-teeth-three-times-day-could-reduce-risk-developing-type-2-diabetes

https://www.nhs.uk/news/diabetes/frequent-teeth-brushing-may-be-linked-lower-risk-diabetes/

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយថ្ងៃទី 06/11/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x