ករណីភាគច្រើន ដុំសាច់កាច តែងលូតលាស់ចេញពីជាលិកាប្រព័ន្ធប្រសាទ ដែលជាកោសិកាគាំទ្រកោសិកាសរសៃប្រសាទរបស់ខួរក្បាល ហើយត្រូវគេឲ្យឈ្មោះថា Gliomas ដោយសណ្ឋានជាកោសិកាតូចៗ អាស្រ័យតាមប្រភពរបស់វា ហើយកោសិកាទាំងនោះមានដូចជា៖
– Astrocytoma មានប្រភពចេញពីកោសិកាដែលជារចនាសម្ព័ន្ធនៃខួរក្បាល។
– Oligodendroglioma មានប្រភពចេញពីកោសិកាដែលផលិតខ្លាញ់គ្របដណ្ដប់សរសៃប្រសាទ។
– Ependymoma មានប្រភពចេញពីកោសិកាប្រហោង ដែលជាសរីរាង្គសម្រាប់ផ្ទុកខួរក្បាល។
យ៉ាងណា ដុំសាច់កាច អាចកើតចេញពីផ្នែកផ្សេងៗទៀតរបស់ខួរក្បាលដូចគ្នា។
៤- វិធីព្យាបាលដុំសាច់កាចក្នុងខួរក្បាល
ដុំសាច់កាចដុះក្នុងខួរក្បាល តម្រូវឲ្យមានការព្យាបាលទាន់ពេលវេលា បើយឺតយ៉ាវអាចធ្វើឲ្យដុំសាច់រីករាលដាលពេញខួរក្បាល និងធ្វើឲ្យប៉ះពាល់ដល់តំបន់ខួរឆ្អឹងខ្នងទៀតផង។
បើធ្វើរោគវិនិច្ឆ័យឃើញថា មានសាច់កាចដុះក្នុងខួរក្បាល ចាំបាច់ត្រូវវះកាត់យកដុំសាច់ចេញឲ្យបានឆាប់បំផុតតាមអាចធ្វើទៅបាន។ ក្នុងករណីវះកាត់មិនអាចយកកោសិកាមហារីកចេញបានទេ ការព្យាបាលដោយប្រើកាំរស្មី ឬគីមីនឹងត្រូវធ្វើឡើង ដើម្បីកាត់បន្ថយការកើតមានឡើងវិញនៃកោសិកាមហារីក។
ទោះជាយ៉ាងណា ដុំសាច់កាចនេះទំនងជានឹងត្រឡប់មកវិញ ហើយវិវត្តទៅជាដុំសាច់មហារីក និងរាលដាលទៅកន្លែងផ្សេង។ ក្នុងស្ថានភាពបែបនេះ យើងមិនអាចព្យាបាលឲ្យជាសះស្បើយបានទេ គឺគ្រាន់តែអាចព្យាបាលដើម្បីបន្ថយរោគសញ្ញា និងពន្យារអាយុជីវិតប៉ុណ្ណោះ។
៤- ទម្លាប់ខ្លួនជាមួយដុំសាច់ខួរក្បាល
ជាការពិតណាស់ ពេលដឹងថា ខ្លួនយើងមានសាច់ដុះក្នុងខួរក្បាល ច្បាស់ជាធ្វើឲ្យយើងពិបាកនឹងបន្តរស់នៅជាមួយវា ធ្វើឲ្យយើងមានការថប់បារម្ភ និងបាក់ទឹកចិត្តមិនខាន។ ប៉ុន្តែបើយើងដឹងថាមានវិធីព្យាបាល ក៏ដូចជាយល់ដឹងគ្រប់គ្រាន់ពីដុំសាច់ទាំងនោះ វាអាចជួយឲ្យជីវិតយើង សប្បាយរីករាយឡើងវិញបាន ហេតុនេះកុំស្ទាក់ស្ទើរសាកសួរព័ត៌មាន ពីក្រុមគ្រូពេទ្យ ដើម្បីជួយយើងធ្វើការសម្រេចចិត្តត្រឹមត្រូវពីវិធីថែទាំសុខភាព បើទោះជាត្រូវរស់នៅជាមួយដុំសាច់ក៏ដោយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕