home

មហារីកឈាម

មហារីកឈាម​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​ឈាម​​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកឈាម

​ការ​បែក​ញើស​ជា​រឿង​ធម្មតា​​​នៅ​​អំឡុង​ពេល​​រដូវ​ក្ដៅ ប៉ុន្តែ​ប្រសិនបើ​​យើង​តែងតែ​បែក​ញើស​ទោះ​ជា​អាកាសធាតុ​បែប​ណា​ក៏​ដោយ​នោះ វា​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ ជាក់​ស្ដែង ការ​បែក​ញើស​​ខ្លាំង​​ និង​អម​ដោយ​រោគសញ្ញា​​ដទៃ​ទៀត​ ដូចជា​គ្រុន​ក្ដៅ អស់​កម្លាំង ធ្លាក់​ឈាម​ និង​ស្រក​ទម្ងន់​ អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​មហារីក​ឈាម​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​ស្វែង​យល់​ពី​ភាព​ខុស​គ្នា​រវាង​ការ​បែក​ញើស​ពេល​យប់​ធម្មតា និង​​​​ការ​បែក​ញើស​ដែល​បញ្ជាក់​ពី​​ហានិភ័យ​សុខភាព។ ការ​បែក​ញើស​ពេល​យប់​បណ្ដាល​មក​ពី​ជំងឺ​មហារីក​ឈាម​ នៅ​ក្នុង​ករណី​ដែល​យើង​បែក​ញើស​ពេល​យប់​ខ្លាំង ទោះ​ជា​យើង​គេង​នៅ​ក្នុង​បរិយាកាស​ត្រជាក់​​នោះ វា​អាច​​​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​ឈាម​។ យ៉ាង​ណា​មិញ រោគ​សញ្ញា​ដទៃ​ទៀត​ដែល​អម​ជាមួយ​នឹង​ការ​បែក​ញើស​ពេល​យប់​ រួម​មាន​៖ ស្រក​ទម្ងន់​ភ្លាម​ៗ ​បាត់បង់​ចំណង់​អាហារ​ ល្ហិតល្ហៃ​ គ្រុន​ក្ដៅ​ ចំពោះ​កុមារ រោគ​សញ្ញា​​មាន​ដូចជា​៖ ការ​ហូរ​ឈាម​ ឬ​ស្នាម​ជាំ​ ឈឺ​ចាប់​នៅ​ក្នុង​ឆ្អឹង​ ជំងឺ​ក្រពេញ​ទឹក​រងៃ ស្លេកស្លាំង អ្នក​ដែល​មាន​ជំងឺ​មហារីក​ឈាម​អាច​ប្រឈម​នឹង​អាការៈ​បែក​ញើស​ពេល​យប់​ ដោយ​សារ​តែ​កង្វះ​កោសិកា​ឈាម​ដែល​មាន​សុខភាព​ល្អ​។ យោង​តាម​ការ​សិក្សា​មួយ​​បាន​ពន្យល់​ថា ការ​ប្រមូលផ្ដុំ​កោសិកា​មហារីក​ឈាម ច្រើន​ពេក​នៅ​ក្នុង​ខួរ​ឆ្អឹង ​អាច​រារាំង​មិន​ឲ្យ​រាងកាយ​បង្កើត​កោសិកា​ឈាម​ ឬ​ប្លាកែត​ដែល​មាន​សុខភាព​ល្អ​គ្រប់គ្រាន់​ ជា​ហេតុ​ធ្វើ​ឲ្យ​រាងកាយ​ចាប់ផ្ដើម​ផលិត​កោសិកា​ឈាម​ខុស​ប្រក្រតី​។ ជាមួយ​គ្នា​នេះ​ដែរ រាងកាយ​​របស់​យើង​បង្កើន​សីតុណ្ហភាព​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​មេរោគ​ ដែល​ធ្វើ​​ឲ្យ​យើង​​មាន​អាការៈ​គ្រុន​ក្ដៅ​ និង​បែក​ញើស​ពេល​យប់​។ បែក​ញើស​ពេល​យប់​ក៏​អាច​ជា​សញ្ញា​នៃ​ស្ថានភាព​សុខភាព​ដទៃ​ទៀត​ ​​ប្រសិនបើ​យើង​មិន​មាន​រោគសញ្ញា​ដទៃ​​ទៀត​នៃ​ជំងឺ​មហារីក​ឈាម​ទេ​នោះ ការ​បែក​ញើស​ច្រើន​ជ្រុល​អាច​ជា​សញ្ញា​នៃ​ស្ថានភាព​សុខភាព​ដទៃ​ទៀត​។ ចំពោះ​ស្ត្រី​វ័យ​ចំណាស់​ វា​អាច​ជា​សញ្ញា​នៃ​ការ​អស់​រដូវ​។ ពិត​ណាស់​ ការ​បែក​ញើស​ពេល​យប់​ក៏​អាច​ពាក់ព័ន្ធ​នឹង​ការ​មាន​ផ្ទៃពោះ ថប់​បារម្ភ ការ​ឆ្លង​មេរោគ​ អ័រម៉ូន​មិន​ប្រក្រតី​ ឬ​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​។ មួយ​វិញ​ទៀត វា​ក៏​អាច​បណ្ដាល​មក​ពី​សារធាតុ​ដទៃ​ទៀត​ដែល​យើង​​ស្រូប​យក​​ ដូចជា​ថ្នាំ ឬ​គ្រឿង​ស្រវឹង​ជា​ដើម​។

ស្វែងរក​បន្ថែម​ទៀត មហារីកឈាម អត្ថបទ

មហារីកឈាម

ជំងឺ​មហារីក​ឈាម កើត​ឡើង​នៅ​ក្នុង​ខួរ​ឆ្អឹង ដែល​ជា​កន្លែង​ផលិត​ឈាម​។ មហារីក​ឈាម​កើត​ឡើង​នៅ​ពេល​កោសិកា​ឈាម​​ខុស​ប្រក្រតី​ចាប់​ផ្ដើម​លូត​លាស់​​មិន​អាច​គ្រប់​គ្រង​បាន​ និង​រំខាន​ដល់​ដំណើរ​ការ​ជា​ប្រក្រតី​របស់​កោសិកា​ឈាម​ធម្មតា​។ កោសិកា​ឈាម​មាន​តួនាទី​ប្រឆាំង​នឹង​ការ​ឆ្លង​រោគ និង​ផលិត​កោសិកា​ឈាម​ថ្មីៗ​បន្ថែម​ទៀត​។ ១. ប្រភេទ​ជំងឺ​មហារីក​ឈាម ​ជំងឺ​មហារីក​ឈាម​មាន​ប្រភេទ​ដូច​ជា៖​​ មហារីក​ឈាម​ស(Leukemia)៖ ជា​ជំងឺ​មហារីក​ឈាម​ដែល​កើត​ចេញពី​ឈាម និង​ខួរ​ឆ្អឹង​ វា​កើត​ឡើង​ពេល​រាង​កាយ​បង្កើត​កោសិកា​ឈាម​ស​ខុស​ប្រក្រតី​ច្រើន​ពេក និង​រំខាន​ដល់​លទ្ធភាព​របស់​ខួរ​ឆ្អឹង​ក្នុង​ការ​ផលិត​កោសិកា​ឈាម​ក្រហម និង​ផ្លាកែត​។ ជំងឺ​មហារីក​កូន​កណ្តុរ(Non-Hodgkin lymphoma)៖ ជា​ប្រភេទ​ជំងឺ​មហារីក​ឈាម​ដែល​កើត​ក្នុង​ប្រព័ន្ធ​ទឹក​រងៃ​បង្ក​ឡើង​ដោយ​កោសិកា​ឈ្មោះថា​ឡាំផូស៊ីត​(lymphocytes)។ ឡាំផូស៊ីត ជា​ប្រភេទ​កោសិកា​ឈាម​ស ដែល​ជួយ​រាង​កាយ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​។​ ​Hodgkin lymphoma ៖ ជា​ជំងឺ​មហារីក​ឈាម​ដែល​កើត​នៅ​ក្នុង​ប្រព័ន្ធ​ទឹក​រងៃ បង្ក​ឡើង​ដោយ​កោសិកា​ឈ្មោះ​ឡាំផូស៊ីត​។ ជំងឺ​មហារីកHodgkin lymphoma ត្រូវ​បាន​កំណត់​ថា​​មាន​វត្តមាន​របស់​កោសិកា​ឡាំផូស៊ីត​មិន​ប្រក្រតី ដែល​គេ​​ហៅ​ថា​កោសិកាReed-Sternberg ។ Multiple myeloma៖ គឺ​ជា​ជំងឺ មហារីក​ឈាម​​ផ្ដើម​ចេញ​ពី​កោសិកា​ឈាម​ផ្លាស្មា​។ ផ្លាស្មា​ ជា​ប្រភេទ​កោសិកា​ឈាម​ស ដែល​ផលិត​ឡើង​នៅ​ក្នុង​ខួរ​ឆ្អឹង​។ ២. រោគ​សញ្ញា​ជំងឺ​មហារីក​ឈាម និង​ខួរ​ឆ្អឹង​ រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​របស់​ជំងឺ​មហារីក​ឈាម និង​ខួរ​ឆ្អឹង​រួម​មាន​ ក្ដៅ​ខ្លួន គ្រុន​រងា អស់កម្លាំង ខ្សោយ​ ចង្អោរ មិន​ឃ្លាន​អាហារ បែក​ញើស​ពេល​យប់ ស្រក​ទម្ងន់​មិន​ដឹង​មូល​ហេតុ ឈឺ​សន្លាក់ ឧស្សាហ៍​ឆ្លង​រោគ ហត់ រមាស់​ស្បែក និង​ហើម​កូន​កណ្ដុរ​ ជា​ដើម​។ ​សម្រាប់​ការ​ព្យាបាល​ជំងឺ​មហារីក​ឈាម​អាច​ធ្វើ​តាម​វិធី​ច្រើន​យ៉ាង​ដូច​ជា​ប្រើ​គីមី វិទ្យុសកម្ម និង​ការ​វះកាត់​ ជាដើម​។ វិធី​ព្យាបាល​ណាមួយ​អាច​ធ្វើ​ទៅ​បាន​អាស្រ័យ​លើ​ប្រភេទ​នៃ​ជំងឺ​មហារីក​ឈាម អាយុ​អ្នកជំងឺ […]

មហារីកឈាម

ពិត​ណាស់​ ផ្លែ​បឺរ​គឺ​ជា​កំពូល​ផ្លែឈើ​ដែល​អាច​ផ្ដល់​ប្រយោជន៍​សុខភាព​​យ៉ាង​​ច្រើន​ ដោយ​ជួយ​កាត់បន្ថយ​កូលេស្តេរ៉ូល​ និង​ការ​រលាក​យ៉ាង​មាន​ប្រសិទ្ធភាព​។​ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ផ្លែ​បឺរ​​ក៏​​អាច​រួម​ចំណែក​ដល់​ការ​​ព្យាបាល​ជំងឺ​មហារីក​គ្រាប់ឈាម ដែល​​វិវត្ត​នៅ​ក្នុង​​ខួរ​ឆ្អឹង​ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​ចំនួន​កោសិកា​ឈាម​ស​។​ ​សមាសធាតុ​មួយ​ដែល​មាន​នៅ​ក្នុង​ផ្លែ​បឺរ​ ​​អាច​កំណត់​អង់ស៊ីម​​ឈ្មោះ​ថា​ VLCAD ដែល​មាន​សារសំខាន់​សម្រាប់​ការ​លូតលាស់​របស់​កោសិកា​មហារីក​។ ​ជាក់​ស្ដែង​ ​កោសិកា​ជំងឺ​មហារីក​ឈាមស​​ ​មាន​បរិមាណ​អង់ស៊ីមVLCAD ​ខ្ពស់​ ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​មេតាប៉ូលីស​។​ រី​ឯ​សារធាតុ​Avocatin Bដែល​ជា​ម៉ូលេគុល​ខ្លាញ់​​ត្រូវ​បាន​រក​ឃើញ​​នៅ​ក្នុង​ផ្លែ​បឺរ​​អាច​រារាំង​អង់ស៊ីម​មួយ​ប្រភេទ​នេះ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​។​ អត្ថប្រយោជន៍​ដទៃ​ទៀត​នៃ​ផ្លែ​បឺរ​ ១. កាត់​បន្ថយ​​កូលេស្តេរ៉ូល​ ​និង​ការ​រលាក​ ​ផ្លែ​បឺរ​គឺ​ជា​ប្រភព​ថាមពល​នៃ​ខ្លាញ់​សុខភាព​​ ហើយ​វា​ក៏​សំបូរ​ទៅ​ដោយ​អាស៊ីដ​Oleic ដែល​មាន​នៅ​ក្នុង​អូលីវ​ និង​ប្រេង​អូលីវ​។​ ខ្លាញ់​ប្រភេទ​នេះ​ មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ជា​ច្រើន​ រួម​ទាំង​ការ​កាត់​បន្ថយ​កូលេស្តេរ៉ុល​ និង​ការ​រលាក​។ ២. ជួយដល់ជំងឺ​រលាក​សន្លាក់​ ​និង​ការពារ​ជំងឺ​ភ្នែក​ ​​​ជាមួយ​គ្នា​នេះ​ដែរ​ ​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​ក៏​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​ ប៉ូតាស្យូម​ និង​វីតាមីន​ផង​ដែរ​។​ សម្រាប់​អ្នក​ដែល​ទទួល​រង​ជំងឺ​រលាក​សន្លាក់​ ​គប្បី​បញ្ចូល​ប្រេង​បឺរ​​ទៅ​ក្នុង​របប​អាហារ​ ពីព្រោះ​វា​​អាច​ជួយ​កាត់​បន្ថយ​​អាការៈ​ចុក​រួយ​ និង​ឈឺ​ចាប់​ផ្សេង​ៗ​។​ ម្យ៉ាង​វិញ​ទៀត​ ប្រេង​បឺរ​ក៏​​ជា​​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ​lutein ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ការពារ​យើង​ពី​ជំងឺ​ភ្នែក​​​ដែល​ទាក់ទង​នឹង​អាយុ​ ដូចជា​ជំងឺ​ភ្នែក​ឡើង​បាយ​ជា​ដើម​។ ៣. ជួយ​​​ឲ្យ​​ស្បែក​​មាន​​​សុខភាព​ល្អ​​​ ទន្ទឹម​នឹង​នេះ​ដែរ​ ផ្លែ​បឺរ​​មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​ស្បែក​ ដោយ​សារ​តែ​វា​មាន​ផ្ទុក​ខ្លាញ់​សុខភាព​ វីតាមីន​ និង​សារធាតុ​រ៉ែ។​ ជាង​នេះ​ទៅ​ទៀត​ វា​ផ្ទុក​ទៅ​ដោយ​វីតាមីន​E ​និង​C ​ដែល​មាន​សារសំខាន់​សម្រាប់​ស្បែក​។​ ក្រៅ​ពី​ការ​ញ៉ាំ​ផ្លែ​បឺរ​ យើង​ក៏​អាច​​លាប​វា​នៅ​​លើ​ស្បែក​ដូច​គ្នា ដើម្បី​ទទួល​បាន​សម្រស់​ស្រស់​ស្អាត​ និង​ស្បែក​ទន់​ម៉ត់​រលោង​។ ៤. ជួយ​សម្រក​ទម្ងន់​ បន្ថែម​ពី​នេះ​ […]

x