home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

​ផ្លែ​បឺរអាចមាន​ប្រយោជន៍ដល់​ការ​ព្យាបាល​ជំងឺ​មហារីកគ្រាប់​ឈាម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ផ្លែ​បឺរអាចមាន​ប្រយោជន៍ដល់​ការ​ព្យាបាល​ជំងឺ​មហារីកគ្រាប់​ឈាម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ ផ្លែ​បឺរ​គឺ​ជា​កំពូល​ផ្លែឈើ​ដែល​អាច​ផ្ដល់​ប្រយោជន៍​សុខភាព​​យ៉ាង​​ច្រើន​ ដោយ​ជួយ​កាត់បន្ថយ​កូលេស្តេរ៉ូល​ និង​ការ​រលាក​យ៉ាង​មាន​ប្រសិទ្ធភាព​។​ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ផ្លែ​បឺរ​​ក៏​​អាច​រួម​ចំណែក​ដល់​ការ​​ព្យាបាល​ជំងឺ​មហារីក​គ្រាប់ឈាម ដែល​​វិវត្ត​នៅ​ក្នុង​​ខួរ​ឆ្អឹង​ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​ចំនួន​កោសិកា​ឈាម​ស​។​ ​សមាសធាតុ​មួយ​ដែល​មាន​នៅ​ក្នុង​ផ្លែ​បឺរ​ ​​អាច​កំណត់​អង់ស៊ីម​​ឈ្មោះ​ថា​ VLCAD ដែល​មាន​សារសំខាន់​សម្រាប់​ការ​លូតលាស់​របស់​កោសិកា​មហារីក​។ ​ជាក់​ស្ដែង​ ​កោសិកា​ជំងឺ​មហារីក​ឈាមស​​ ​មាន​បរិមាណ​អង់ស៊ីមVLCAD ​ខ្ពស់​ ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​មេតាប៉ូលីស​។​ រី​ឯ​សារធាតុ​Avocatin Bដែល​ជា​ម៉ូលេគុល​ខ្លាញ់​​ត្រូវ​បាន​រក​ឃើញ​​នៅ​ក្នុង​ផ្លែ​បឺរ​​អាច​រារាំង​អង់ស៊ីម​មួយ​ប្រភេទ​នេះ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​។​

អត្ថប្រយោជន៍​ដទៃ​ទៀត​នៃ​ផ្លែ​បឺរ​

១. កាត់​បន្ថយ​​កូលេស្តេរ៉ូល​ ​និង​ការ​រលាក​

​ផ្លែ​បឺរ​គឺ​ជា​ប្រភព​ថាមពល​នៃ​ខ្លាញ់​សុខភាព​​ ហើយ​វា​ក៏​សំបូរ​ទៅ​ដោយ​អាស៊ីដ​Oleic ដែល​មាន​នៅ​ក្នុង​អូលីវ​ និង​ប្រេង​អូលីវ​។​ ខ្លាញ់​ប្រភេទ​នេះ​ មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ជា​ច្រើន​ រួម​ទាំង​ការ​កាត់​បន្ថយ​កូលេស្តេរ៉ុល​ និង​ការ​រលាក​។

២. ជួយដល់ជំងឺ​រលាក​សន្លាក់​ ​និង​ការពារ​ជំងឺ​ភ្នែក​

​​​ជាមួយ​គ្នា​នេះ​ដែរ​ ​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​ក៏​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​ ប៉ូតាស្យូម​ និង​វីតាមីន​ផង​ដែរ​។​ សម្រាប់​អ្នក​ដែល​ទទួល​រង​ជំងឺ​រលាក​សន្លាក់​ ​គប្បី​បញ្ចូល​ប្រេង​បឺរ​​ទៅ​ក្នុង​របប​អាហារ​ ពីព្រោះ​វា​​អាច​ជួយ​កាត់​បន្ថយ​​អាការៈ​ចុក​រួយ​ និង​ឈឺ​ចាប់​ផ្សេង​ៗ​។​ ម្យ៉ាង​វិញ​ទៀត​ ប្រេង​បឺរ​ក៏​​ជា​​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ​lutein ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ការពារ​យើង​ពី​ជំងឺ​ភ្នែក​​​ដែល​ទាក់ទង​នឹង​អាយុ​ ដូចជា​ជំងឺ​ភ្នែក​ឡើង​បាយ​ជា​ដើម​។

៣. ជួយ​​​ឲ្យ​​ស្បែក​​មាន​​​សុខភាព​ល្អ​​​

ទន្ទឹម​នឹង​នេះ​ដែរ​ ផ្លែ​បឺរ​​មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​ស្បែក​ ដោយ​សារ​តែ​វា​មាន​ផ្ទុក​ខ្លាញ់​សុខភាព​ វីតាមីន​ និង​សារធាតុ​រ៉ែ។​ ជាង​នេះ​ទៅ​ទៀត​ វា​ផ្ទុក​ទៅ​ដោយ​វីតាមីន​E ​និង​C ​ដែល​មាន​សារសំខាន់​សម្រាប់​ស្បែក​។​ ក្រៅ​ពី​ការ​ញ៉ាំ​ផ្លែ​បឺរ​ យើង​ក៏​អាច​​លាប​វា​នៅ​​លើ​ស្បែក​ដូច​គ្នា ដើម្បី​ទទួល​បាន​សម្រស់​ស្រស់​ស្អាត​ និង​ស្បែក​ទន់​ម៉ត់​រលោង​។

ផ្លែប័រ២

៤. ជួយ​សម្រក​ទម្ងន់​

បន្ថែម​ពី​នេះ​ ការ​ញ៉ាំ​ផ្លែ​បឺរ​ក៏​អាច​ជួយ​​ដល់​ការ​​សម្រក​ទម្ងន់​ផង​ដែរ​។​ ជាមួយ​នឹង​បរិមាណ​ជាតិ​សរសៃ​ខ្ពស់​នៅ​ក្នុង​ផ្លែ​បឺរ​ វា​​អាច​ជួយ​កាត់​បន្ថយ​ចំណង់​អាហារ​ ​សម្រួល​ដល់​ការ​ធ្វើ​មេតាប៉ូលីស​ កាត់​បន្ថយ​​ហានិភ័យ​នៃ​សម្ពាធ​ឈាម​ខ្ពស់​ និង​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល​។​​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ

ជំងឺមហារីកសុដន់ ៤ចំណុចគួរដឹងកុំឲ្យចេះតែបារម្ភ

​រមាស់​ស្បែក​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​? ពេល​ណា​គួរ​បារម្ភ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិធីសាស្ត្រ​ងាយ​ៗ​ ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​ស្បែក​ ​យើង​មិន​ធ្លាប់​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​ ​អនុវត្ត​សកម្មភាព​ប្រចាំថ្ងៃ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីៗកុំរំលងវីតាមីនមួយនេះ បើចង់កាត់បន្ថយហានិភ័យមហារីកសុដន់

ស្រីៗធ្វើការត្រូវពន្លឺថ្ងៃច្រើន មានអត្រាកើតជំងឺមហារីកសុដន់ទាប

ផឹកភេសជ្ជៈកំប៉ុងច្រើន ស្រីៗ​អាច​កើតជំងឺមហារីកពោះវៀនធំមុនអាយុ៥០ឆ្នាំ


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 27/05/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត