backup og meta

គ្រាប់ឈាមសឡើងច្រើន អាចមកពីមូលហេតុទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 07, 2022

    គ្រាប់ឈាមសឡើងច្រើន អាចមកពីមូលហេតុទាំងនេះ

    មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ការ​កើន​ឡើង​នូវ​គ្រាប់​ឈាម​ស​ ឯ​គ្រាប់​ឈាម​ក្រហម​តិច មក​ពី​អ្នក​នោះ​កើត​ជំងឺ​មហារីក​ឈាម។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា បកស្រាយ​ការ​លើក​ឡើង​នេះ​ថា គ្រាប់​ឈាម​ស​ឡើង​ច្រើន អាចមក​ពី​កត្តា​ច្រើន​យ៉ាង មិន​មែនសុទ្ធតែកើត​ជំងឺ​មហារីក​ឈាម​នោះទេ។

    លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​មហារីក និង​ឈាម រូប​នេះ​បាន​បន្ត​ថា ចំនួន​​គ្រាប់​ឈាម​ស​ឡើង​តិចតួច ត្រឹម២០ពាន់ មិន​ចោទ​ជា​បញ្ហា​នោះ​ទេ ហើយ​ក៏​មិន​មែន​មាន​ន័យថា យើង​កើត​ជំងឺ​មហារីក​ឈាម​ដែរ។ ការ​កើត​ឡើង​បរិមាណ​គ្រាប់​ឈាម​ស​ពេល​នេះ ដោយសារ​តែ​មាន​មេរោគ ឬ​បាក់តេរី ចូល​ឈ្លាន​ពាន​ខ្លួន​យើង ហើយ​ខួរឆ្អឹង​យើង​ក៏​ផលិត​គ្រាប់​ឈាម​ស​ច្រើន ដើម្បី​ទប់ទល់​ជាមួយ​នឹង​ពពួកបាក់​តេរី និង​មេរោគ​ទាំង​នោះ។

    ផ្ទុយ​ទៅ​វិញ បើ​គ្រាប់​ឈា​មស​ដែល​កើន​ឡើង​ច្រើន​ខ្លាំង លើស​ពី​១០០ពាន់ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា យើង​កើត​ជំងឺ​មហារីក​ឈាម​ហើយ។  ពេល​មាន​ជំងឺ​មហារីក​ឈាម​ស មាន​ន័យ​ថា​ខួរ​ឆ្អឹង​មិន​អាច​បង្កើត​កោសិកា​ឈាម​ក្រហម​ និង​ប្លា​កែត​បាន​គ្រប់​គ្រាន់​ ដើម្បី​ផ្គត់​ផ្គង់​តម្រូវ​ការ​រាង​កាយនោះឡើយ។

    អត្ថបទពាក់ព័ន្ធ៖

    ពេល​ផលិត​មក គ្រាប់​ឈាម​ស​មាន​តួនាទី​ប្រឆាំង​ទប់ទល់​ជាមួយមេរោគ បាក់តេរី ប៉ុន្តែគ្រាប់ឈាមស ដែល​ខួរឆ្អឹង​ផលិត​ពេល​យើង​កើត​មហារីក​ឈាម គ្រាប់ឈាម​ស​នោះ​អត់បំពេញ​តួនាទី​សម្លាប់​មេរោគ​បាក់តេរី ប៉ុន្តែ​វាបែរ​ទៅ​ជា​បញ្ចេញ​ជាតិ​ពុល​សម្លាប់​ខ្លួន​យើង​វិញ ហើយ​វា​ក៏​ទៅ​ប្លុក​ខួរឆ្អឹង​មិន​ឲ្យ​ផលិត​គ្រាប់ឈាម​ក្រហម និង​ប្លាកែត គឺ​ផលិត​តែ​គ្រាប់ឈាម​ស”

    មហារីកឈាម​
    វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក និងឈាម

    នៅ​ពេល​ដែល​គ្រាប់ឈាម​ស​កើន​ឡើង​ច្រើន អ្នក​ជំងឺ​ចេះ​តែ​ស្លេកស្លាំង អស់កម្លាំង បែក​ញើស​ស្អិត ក្តៅ​ខ្លួន​ស្ទេញ ស្រក​គីឡូ ដែល​តម្រូវ​ឲ្យ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ បើ​បង្អែ​បង្អង់​យូរ​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ ពិបាក​នឹង​ស្រោច​ស្រង់​ជីវិត។

    ប្រញាប់​រត់​ទៅ​រក​ពេទ្យ ពិសេស​ពេទ្យ​មហារីក​ឲ្យ​លឿន បូម​ឈាម​រក​ទៅ​មើល បូម​ខួរ​ឆ្អឹង​យក​ទៅ​មើល បើ​មើល​ទៅ​ឃើញ​កើត​ជំងឺ​មហារីក​ឈាម​ក្នុង​ដំណាក់កាល​ដំបូង​ទេ ឱកាស​ជា​នៅ​មាន។ មហារីក​ឈាម​ទុក​យូរ រហូត​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ រហូត​ដល់​ធ្លាក់​ថ្លើម រីក​ថ្លើម ធ្លាក់​អណ្តើក គ្រោះថ្នាក់​ដល់​ជីវិតិ​ខ្ពស់”។ លោក​វេជ្ជបណ្ឌិត រៀបរាប់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 07, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម