រមាស់ស្បែកធ្វើឲ្យគ្នាយើងមានអារម្មណ៍មិនស្រួលខ្លួន និងចង់តែអេះមិនឈប់។ ការរមាស់នេះក៏អាចជាសញ្ញានៃប្រភេទជំងឺមហារីកជាក់លាក់មួយចំនួនផងដែរ។ ម្យ៉ាងវិញទៀត វាក៏អាចបង្ហាញពីប្រតិកម្មចំពោះការព្យាបាលជំងឺមហារីកមួយចំនួនដូចគ្នា។
ជំងឺមហារីកណាខ្លះដែលបង្កជាអាការៈរមាស់ស្បែក?
ប្រភេទជំងឺមហារីកដែលមានទំនាក់ទំនងជាមួយនឹងអាការៈរមាស់ស្បែក រួមមាន៖
អាការៈរមាស់ស្បែកមិនមានន័យថាជាសញ្ញានៃជំងឺមហារីកទាំងអស់ឡើយ។ វាក៏អាចបណ្ដាលមកពីកត្តាមួយចំនួនដែលកើតឡើងជាញឹកញាប់ដូចជា៖
- ប្រតិកម្មអាលែកហ្ស៊ី
- ជំងឺរលាកស្បែក
- ស្បែកស្ងួត
- សត្វល្អិតទិច ឬខាំ
ប្រសិនបើគ្នាយើងគិតថាការរមាស់ស្បែកនេះ អាចជាសញ្ញានៃជំងឺមហារីក ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ។ ចូរទាក់ទងគ្រូពេទ្យបឋម ឬគ្រូពេទ្យឯកទេសរោគមហារីក នៅក្នុងករណី៖