home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អស់បារម្ភ! កើតឫសដូងបាតអាចថែទាំខ្លួនតាមវិធីទាំងនេះ

អស់បារម្ភ! កើតឫសដូងបាតអាចថែទាំខ្លួនតាមវិធីទាំងនេះ

មនុស្ស​មួយ​ចំនួន​មិន​ថា​ប្រុស ឬ​ស្រីទេ ​ឧស្សាហ៍​ជួបបញ្ហា​កើត​ឫស​ដូង​បាត​ ដែល​ភាគ​ច្រើនបណ្ដាល​មក​ពី​ការ​ប្រឹង​បញ្ចេញ​លាមក និង​នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ព្រោះ​មាន​ការ​សង្កត់​ពី​ស្បូន។ ជំងឺ​ឫស​ដូង​បាតកម្រិតធម្មតា ​មិន​បង្ក​ការ​ឈឺ​ចាប់ ឬ​ហូរ​ឈាម​នៅ​ពេល​បត់​ជើង​ធំឡើយ។ សម្រាប់​គ្នា​យើង​ណា​ដែល​កំពុង​មាន​បញ្ហា​ឫសដូង​បាត ឈប់​បារម្ភ​ថា​ត្រូវ​ថែ​ខ្លួន​បែប​ណា លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ​បាន​ណែ​នាំ​ឲ្យ​ដឹង​ពី​មធ្យោបាយ​ថែ​ទាំ និង​វិធី​បង្ការ​កុំ​ឲ្យ​ជំងឺ​ទូទៅ​មួយ​នេះ​ដូច​៖

១. ងូត​ទឹក​ក្តៅ

ការ​អង្គុយ​ត្រាំ​ទឹក​ក្តៅ ២-៣ដង/​​ថ្ងៃ​ រយៈ​ពេល ១៥-២០​ នាទី អាច​ជួយ​កាត់​បន្ថយ​ការ​រលាក​ឫស​ដូង​បាត​ ហើយ​គួរ​សម្អាត​តំបន់​នៅ​រន្ធ​គូទ​ឲ្យ​បាន​ស្ងួត​ល្អ ក្រោយ​ពី​ត្រាំ​ទឹក​ក្ដៅ​រួច ដើម្បី​កុំ​ឲ្យរលាកស្បែក​ជុំ​វិញ​រន្ធ​គូទ។

២. ផ្លាស់​ប្ដូរ​របប​អាហារ

ញ៉ាំ​ទឹក និង​អាហារ​សម្បូរ​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន​ដើម្បី​កាត់​បន្ថយការ​ទល់​លាមក និង​សម្ពាធ​ក្នុង​រន្ធ​គូថ​ក្នុង​ពេល​បត់​ជើង​ធំ។ ថ្នាំ​អាហារ​បំប៉នសរសៃ​ក៏​ជួយ​ឲ្យ​លាមក​ទន់​បាន​ដែរ។

៣. ថ្នាំ​បន្ទន់​លាមក

ថ្នាំ​បន្ទន់​លាមកមាន​ប្រយោជន៍​ចំពោះ​យើង ប៉ុន្តែ​នៅ​ពេល​មាន​ជំងឺ​ឫស​ដូង​បាត លាមក​ដែល​សុទ្ធ​តែ​ទឹក អាច​បណ្ដាល​ឲ្យ​រលាក និង​មាន​មេរោគ​នៅ​លើ​រន្ធ​គូទ។

៤.ធ្វើ​សកម្មភាព​ផ្សេងៗ

អ្នក​ជំងឺ​ឫស​ដូង​បាត​មិន​គួរ​អង្គុយ​យូរ​ពេក​ទេ។ ការ​ហាត់ប្រាណ​អាច​មាន​ប្រយោជន៍​ចំពោះ​ការ​កាត់​បន្ថយ​អាការៈ​ទល់​លាមក និង​សម្ពាធ​ទៅ​លើ​សរសៃ​ឈាម Hemorrhoid។ មួយ​ទៀត ប្រសិន​បើ​ចង់​បត់​ជើង​ធំ អ្នក​ជំងឺ​មិន​គួរ​ទ្រាំ​ទេ ព្រោះ​វា​អាច​ឲ្យ​ក្លាយ​ជា​ទល់​លាមក​វិញ​បាន។

វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា បើ​មិន​ចង់​កើត​ជំងឺ​ឫស​ដូង​បាត​ទេ យើង​គួញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ហាត់​ប្រាណ​ទៀង​ទាត់ និង​ព្យាយាម​បត់​ជើង​ធំ​ឲ្យបាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​គ្រប់​ពេល​ដែល​ចង់​បត់​ជើង។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 09/07/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត