backup og meta

វិធីសាស្ត្រ​ងាយ​ៗ​ ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​ស្បែក​ ​យើង​មិន​ធ្លាប់​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិធីសាស្ត្រ​ងាយ​ៗ​ ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​ស្បែក​ ​យើង​មិន​ធ្លាប់​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​និយាយ​ពី​​ការ​ការពារ​ស្បែក​ពី​ជំងឺ​មហារីក​​ គ្នា​យើង​ច្បាស់​ជា​គិត​ដល់​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​មុន​គេ​ជាក់​ជា​​មិន​ខាន​។​ ពិត​ណាស់​ ខណៈ​​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​​​ការ​ការពារ​​យើង​ពី​ជំងឺ​មហារីក​ស្បែក​ យើង​ក៏​គប្បី​ស្វែង​យល់​ពី​កត្តា​ដទៃ​ទៀត​ ដែល​អាច​បង្ក​ហានិភ័យ​នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ដែរ​។​ ទាំង​នេះ​គឺ​ជា​តិចនិក​ងាយៗ​ ដើម្បី​ការពារ​​ខ្លួន​ពី​ជំងឺ​មហារីក​ស្បែក​​​ ដែល​គ្នា​យើង​គួរ​ដឹង​។

១. គេង​​ឲ្យ​បាន​គ្រប់គ្រាន់​

​​​​​រាងកាយ​របស់​យើង ត្រូវ​បាន​កំណត់​ដោយ​ចង្វាក់​នៃ​សកម្មភាព​ប្រចាំ​ថ្ងៃ​ (Circadian Rhythm) ​ដែល​ដឹកនាំ​​អ័រម៉ូន​សំខាន់​បំផុត​នៃ​រាងកាយ​គឺ​អ័រម៉ូនMelatonin ។​ ​អ័រម៉ូន​នេះ​មាន​ឥទ្ធិពល​លើ​ទម្ងន់​ ការ​បន្ត​ពូជ ​ការ​លូតលាស់​នៃ​សរសៃ​សក់​ ក៏​ដូចជា​ជួយ​ឲ្យ​រាងកាយ​យើង​ដឹង​ច្បាស់​អំពី​ពេលវេលា​គេង​ និង​ភ្ញាក់​ពី​គេង​។​ បន្ថែម​ពី​នេះ​ ​អ័រម៉ូនMelatoninក៏​ដើរ​តួនាទី​យ៉ាង​សំខាន់​​នៅ​ក្នុង​សុខភាព​ស្បែក​ ជាមួយ​នឹង​សមត្ថភាព​ការពារ​ស្បែក​ពី​កាំរស្មី​យូវី​។​ ​ក្នុង​នាម​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ វា​ក៏​អាច​ការពារ​ស្បែក​ប្រឆាំង​នឹង​ការ​បំផ្លាញ​ពីUVB​ និង​ទប់ស្កាត់​ការ​បំផ្លាញ​ពី​រ៉ាឌីកាល់​សេរី​ បន្ថយ​ការ​រលាក​ ក៏​ដូចជា​រំញោច​ការ​បង្កើត​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំងក្លា​នៅ​ក្នុង​រាងកាយ​ថែម​ទៀត​ផង​។​ ហេតុ​ដូច្នេះ​ហើយ​ យើង​គប្បី​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ យ៉ាង​ហោច​ណាស់​៧​ទៅ​៨​ម៉ោងក្នុង​មួយ​យប់​​ ដើម្បី​ជៀសវាង​​ការ​បំផ្លាញ​ពី​កាំរស្មី​យូវី​។

២. ជ្រើសរើស​របប​អាហារ​ល្អៗ​

​​​​​​​​​​​ជាមួយ​គ្នា​នេះ​ដែរ​ ការ​ប៉ះពាល់​នឹង​កាំរស្មី​យូវី​ និង​កត្តា​បរិស្ថាន​ដទៃ​ទៀត​ អាច​​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​បាត់បង់​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​​ដែល​បាន​បម្រុង​ទុក​។ ជា​លទ្ធផល​ ​កោសិកា​ និង​DNA​របស់​យើង​ត្រូវ​បាន​បំផ្លាញ​ ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​ជំងឺ​មហារីក​ស្បែក​Melanoma និង​Non-Melanoma។​ ការ​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​​ដូចជា​ផ្លែ​ស្ត្រប៊ឺរី ប័រ​ បន្លែ​ស្លឹក​បៃតង​ ត្រី​សាល់ម៉ុន​ គ្រាប់​ធញ្ញជាតិ​ ការ៉ុត​ ដំឡូង​ជ្វា​។ល។​ គឺ​សុទ្ធ​តែ​ជា​អាហារ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​ការ​រលាក​ ដែល​ផ្ដល់​​អត្ថប្រយោជន៍​យ៉ាង​​ច្រើន​លើសលប់​ចំពោះ​ការ​ការពារ​ជំងឺ​មហារីក​។

មហារីកស្បែក

៣. ​ត្រួតពិនិត្យ​រាងកាយ​ដោយ​ខ្លួន​ឯង​

​​​បន្ថែម​ពី​នេះ​ គ្នា​យើង​គប្បី​ជ្រើសរើស​ថ្ងៃ​ណាមួយ​ក្នុង​មួយ​ខែ​ ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​ស្បែក​របស់​យើង​ឲ្យ​បាន​ដិតដល់​ ជាពិសេស​គឺ​នៅ​មុន​ ឬ​ក្រោយ​ពេល​ដែល​យើង​ងូត​ទឹក​រួច​។​ ចូរ​ចាប់ផ្ដើម​ពី​ការ​​ពិនិត្យ​មើល​ចាប់​ពី​ក្បាល​ រហូត​ដល់​ចុង​ជើង​ ដោយ​មើល​ឲ្យ​សព្វ​កន្លែងដូចជា មាត់​ បបូរ​មាត់​ ត្រចៀក​ ក្លៀក​ រន្ធ​ផ្ចិត​ ក្រចក​ ចន្លោះ​ម្រាម​ជើង​ ឬ​បាត​ជើង​ជា​ដើម​។​ ជាង​នេះ​ទៅ​ទៀត​ យើង​ក៏​ចាំបាច់​ក្នុង​ការ​ពិនិត្យ​មើល​​ផ្នែក​ខាង​មុខ​ និង​ខាង​ក្រោយ​នៃ​ប្រដាប់​ភេទ ​ដូចគ្នា ដោយ​ប្រើ​កូន​កញ្ចក់​ ដើម្បី​មើល​ស្បែក​ខាង​ក្រៅ​ និង​ខាង​ក្នុង​។​ ការ​សង្កេត​មើល​អំពី​​​ការ​ប្រែប្រួល​នៃ​ស្បែក​ ក៏​អាច​ធ្វើ​ឲ្យ​យើង​ឆាប់​​​​ដឹង​ពី​វត្តមាន​​នៃ​ជំងឺ​មហារីក​ស្បែក​ ព្រម​ទាំង​ទទួល​ការ​ព្យាបាល​បាន​ទាន់​ពេលវេលា​ផង​ដែរ​។​

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.mindbodygreen.com/articles/how-to-prevent-skin-cancer-through-lifestyle-change

​​https://www.skincancer.org/skin-cancer-prevention/

កំណែ​ប្រែបច្ចុប្បន្ន

21/05/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ស្រីៗធ្វើការត្រូវពន្លឺថ្ងៃច្រើន មានអត្រាកើតជំងឺមហារីកសុដន់ទាប

ស្រីៗកុំរំលងវីតាមីនមួយនេះ បើចង់កាត់បន្ថយហានិភ័យមហារីកសុដន់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 21, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម