តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មហារីកភ្នាសក្នុងស្បូន ឬមហារីកស្បូន អាចព្យាបាលជាទេ?

មហារីកភ្នាសក្នុងស្បូន ឬមហារីកស្បូន អាចព្យាបាលជាទេ?

មហារីកភ្នាសក្នុងស្បូន និងមហារីកមាត់ស្បូនសុទ្ធតែ​កើតនៅ​ស្បូនរបស់​ស្រ្តីដែលជាសរីរាង្គបន្តពូជ​។ តើ​មហារីកទាំងពីរនេះខុសគ្នាបែបណា? ហើយ​មហារីកភ្នាសក្នុងស្បូនអាចព្យាបាលជាដែរឬទេ? គួរបង្ការបែប​ណា?

សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្របានលើកឡើងថា ស្រទាប់ស្បូន​ស្រ្តីមាន ៣ គឺស្រទាប់ក្នុង ស្រទាប់សាច់ស្បូន និង​ស្រទាប់ serosa ហើយមហារីកភ្នាសក្នុងស្បូនកើតឡើង​នៅស្រទាប់ក្នុងរបស់ស្បូន​ដោយសារ​កោសិកា​នៅក្នុងស្រទាប់ក្នុងរបស់ស្បូនមានការបំរែបំរួលខុសធម្មតា ហើយបង្កើតបានជាមហារីក

មហារីកភ្នាសក្នុងស្បូនអាចហៅម្យ៉ាងទៀតបានថាមហារីកស្បូន ឬតួស្បូន​ ព្រោះកើត​ឡើងនៅក្នុង​ស្រទាប់​របស់ស្បូន ប៉ុន្តែចាប់ផ្តើមនៅស្រទាប់​ក្នុង ហើយខុសពីមហារីកមាត់ស្បូន​ដោយ​មហារីក​មាត់​ស្បូនកើត​តែនៅស្រទាប់កោសិកានៅលើមាត់ស្បូនប៉ុណ្ណោះ។

រោគសញ្ញារបស់មហារីកភ្នាសក្នុងស្បូនមានដូចជា៖

  • ធ្លាក់ឈាមក្រោយវ័យអស់រដូវ
  • ធ្លាក់ឈាមរដូវច្រើនខុសធម្មតា ឬមករដូវយូរថ្ងៃ (ចំពោះស្រ្តីក្នុងវ័យបន្តពូជ)

ពេលណាត្រូវទៅជួបពេទ្យ? បើស្រ្តីមានរោគសញ្ញាដូចបានរៀបរាប់ខាង​លើ ស្រ្តីគួរប្រញាប់ទៅជួប​គ្រូពេទ្យដើម្បីធ្វើការពិនិត្យស្បូនឱ្យដឹងថា ស្រទាប់​ក្នុង​ស្បូន​មានបញ្ហាអី ជាការធ្លាក់ឈាមដោយសារ​ការ​បំរែបំរួល​អ័រម៉ូន ស្រទាប់ក្នុងស្បូនឡើងក្រាស់ ឬមាន​ដុំសាច់ក្នុងស្បូន។

បន្ទាប់មក គ្រូពេទ្យនឹងធ្វើការច្រឹបយកដុំសាច់ហ្នឹងទៅពិនិត្យមើល។ បើ​ដុំ​សាច់នោះ​ជា​កោសិកា​បំរែបំរួល​មិនធម្មតា នោះគ្រូពេទ្យនឹងធ្វើការព្យាបាល តែបើដុំសាច់នោះជាកោសិកាបំរែបំរួលធម្មតា គ្រូពេទ្យនឹងធ្វើការតាមដានបន្ត។

សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

តើមហារីកភ្នាសក្នុងស្បូនអាចព្យាបាលបានដែរឬទេ? ជាទូទៅបើសិន​ស្រ្តីធ្វើប្រទះ​ឃើញបានទាន់​ពេលវេលា គ្រូពេទ្យអាចព្យាបាលជាសះស្បើយដោយធ្វើការកោសសាច់មហារីកចេញ ឬធ្វើការកាត់​ស្បូនចេញតែម្តង។

ប៉ុន្តែបើស្រ្តីបណ្តែតបណ្តោយឱ្យមហារីកភ្នាសក្នុងស្បូនរីករាលដាលចេញផុតពីតួស្បូនដល់សរីរាង្គ​ជិតខាង នោះនឹងមានការពិបាកក្នុងការព្យាបាល។ បើព្យាបាលត្រូវប្រើវិធីវះកាត់ ចាក់គីមី ឬ​ប្រើ​អ័រម៉ូន​ដែលត្រូវចំណាយថវិកាអស់ច្រើន ហើយមិនសង្ឃឹមថាព្យាបាលជាទេ។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតបានបន្ថែមថា ដើម្បីកាត់បន្ថយ​ហានិភ័យ​កើត​មហារីក​ភ្នាស​ក្នុងស្បូន ស្រ្តីគួរ៖

  • ហាត់ប្រាណឱ្យបានទៀងទាត់
  • រក្សាទម្ងន់ឲ្យ​នៅ​កម្រិត​សុខភាព
  • តាមដានប្រវត្តិក្រុមគ្រួសារ (បើមានសមាជិកគ្រួសារកើតមហារីកភ្នាសក្នុងស្បូន ស្រ្តីគួរធ្វើតេស្ត​រក​មហារីកភ្នាសក្នុងស្បូន)
  • ចៀសវាងជក់បារី
  • ធ្វើតេស្តតាមដានរកមហារីកភ្នាសក្នុងស្បូនឱ្យបានទៀងទាត់យ៉ាង​យូរពីរឆ្នាំម្តង

មហារីកភ្នាសក្នុងស្បូនច្រើនកើតឡើងចំពោះស្រ្តីក្រោយវ័យអស់រដូវ តែ​ស្រ្តី​ក្នុងវ័យបន្តពូជ​ក៏អាច​ប្រឈម​ដែរ គ្រាន់តែប្រឈមតិច។

អត្ថបទគួរអាន៖

ចំណុចសំខាន់

  • មហារីកភ្នាសក្នុងស្បូនកើតឡើងលើស្រទាប់ក្នុងរបស់ស្បូន តែមហារីកមាត់ស្បូនកើតតែនៅស្រទាប់​កោសិកានៅលើមាត់ស្បូនប៉ុណ្ណោះ។
  • មហារីកភ្នាសក្នុងស្បូនអាចព្យាបាលបានជាសះស្បើយ​លុះត្រាតែកោសិកាមហារីកមិនទាន់រាលដាលចេញពីក្នុងក្បូនចូលសរីរាង្គជិតខាង។

Verifying...

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ សុខ វណ្ណ កែសម្រួល​ចុងក្រោយ 29/04/2022
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន