– ហ្សែន
– ជក់បារី និងផឹកស្រា
– ញ៉ាំអាហារសំបូរជាតិខ្លាញ់
– ហើមកូនកណ្ដុរ (Lymphedema) ខូចសរសៃឈាមភ្ជាប់ទៅកូនកណ្ដុរ។
– រស់នៅ និងធ្វើការក្បែរកន្លែងសម្បូរសារធាតុគីមីដូចជា អាស៊ីដ Phenoxyacetic។
– ជំងឺមួយចំនួនប៉ះពាល់ដល់បំពង់អាហារ ដូចជាជំងឺពោះវៀន (Crohn’s disease) មហារីកពោះវៀនធំ ឬជំងឺ Celiac។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យនឹងពិនិត្យប្រវត្ដិជំងឺ រោគសញ្ញាផ្សេងទៀតយើងបានជួបប្រទះ ក្រោយមកនឹងស្នើធ្វើតេស្ដស្កេនរូបភាពលើពោះវៀនតូច ដើម្បីរកមើលមហារីក និងការរាលដាល។ តេស្ដទាំងនេះរួមមាន ថតកាំរស្មីអ៊ិច ស្កេន CT ឬថតអឹមរ៉ាយ MRI។ គ្រូពេទ្យក៏អាចស្នើសុំឆ្លុះ អង់ដូស្កុប (Endoscopy) ដើម្បីពិនិត្យបំពង់អាហារ ក្រពះ និងផ្នែកដំបូងនៃពោះវៀនតូច តាមរយៈម៉ាស៊ីនឆ្លុះបំពាក់ពន្លឺ និងកាមេរ៉ានៅខាងចុង។ ពេទ្យនឹងឲ្យយើងផឹកថ្នាំសន្លប់ អំឡុងពេលធ្វើតេស្ត យ៉ាងណានៅមានតេស្តច្រើនទៀតដែលអាចនឹងត្រូវអនុវត្តដូចជា៖
– តេស្ដលាមក រកមើលឈាមក្នុងលាមក
– កាត់សាច់កូនកណ្ដុរទៅវិភាគ រកមើលកោសិកាមហារីក
– វះកាត់ ដោយចោះចូលតាមជញ្ចាំងពោះ ដើម្បីរកមើលសញ្ញាមហារីក
– តេស្ដមុខងារថ្លើម ដោយជួសឈាមដើម្បី វាស់សារធាតុថ្លើមបានបញ្ចេញ
– តេស្ដសារធាតុគីមីក្នុងឈាម ដើម្បីវាស់កម្រិតសារធាតុគីមីដែលរាងកាយបានផលិត។
៨- ព្យាបាលដោយវិធីណា?
គ្រូពេទ្យនឹងស្នើការព្យាបាលអាស្រ័យលើប្រភេទមហារីក និងករណីរីករាលដាល តាមរយៈវិធីមួយចំនួនដូចជា៖
– វះកាត់ គឺជាវិធីព្យាបាលពេញនិយម គ្រូពេទ្យអាចកាត់យកផ្នែកខ្លះនៃពោះវៀនតូច ដែលមានដុំមហារីកចេញ ឬក្នុងករណីមិនអាចកាត់ដុំសាច់មហារីកបាន ពេទ្យអាចនឹងបង្កើតផ្លូវថ្មី សម្រួលឲ្យអាហារអាចឆ្លងកាត់ដុំសាច់នោះ។
– ព្យាបាលដោយកាំរស្មី ក្រោយកាត់កាសិកាមហារីករួច គ្រូពេទ្យនឹងធ្វើការព្យាបាលបន្ថែមដោយកាំរស្មីអ៊ិចកម្រិតខ្ពស់ ដើម្បីសម្លាប់មេរោគ។
– ព្យាបាលដោយសារធាតុគីមី តាមរយៈថ្នាំលេប ឬចាក់ចូលសរសៃឈាម ក្នុងគោលបំណងសម្លាប់ ឬបញ្ឈប់ការលូតលាស់របស់មហារីក។
បច្ចុប្បន្ននេះមានការព្យាបាលថ្មីៗជាច្រើនកំពុងធ្វើការសាកល្បង ហេតុនេះសូមពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
គ្មានវិធីណាមួយ មានប្រសិទ្ធភាព ១០០ ភាគរយទេ តែដើម្បីបង្ការ និងកាត់បន្ថយហានិភ័យគួរតែកែប្រែទម្លាប់រស់នៅខ្លះៗអាចជួយកែខៃបាន ហេតុនេះសូមទៅពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕