– ជក់បារី
– មិនសូវហាត់ប្រាណ
– ញ៉ាំអាហារសម្បូរជាតិខ្លាញ់ ផឹកស្រា សាច់ក្រហម អាហារផ្អាប់។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
បើគ្រូពេទ្យសង្ស័យថាយើងមានជំងឺនេះ នឹងធ្វើការពិនិត្យដោយការធ្វើតេស្ដមួយចំនួន។ គ្រូពេទ្យនឹងឲ្យយើងផឹកសារធាតុបារីយ៉ូម (Barium Enema) បន្ទាប់មកប្រើកាំរស្មីអ៊ិច ឆ្លុះមើលផ្នែកខាងក្រោមក្រពះ និងពោះវៀន ពិសេសពោះវៀនធំ និងរន្ធគូទ។ គ្រូពេទ្យអាចសុំធ្វើការឆ្លុះពោះវៀន ដើម្បីបញ្ជាក់ថាមានមហារីក ឬអត់ ព្រោះអាចដឹងទីតាំងដុំសាច់មហារីក ឬដុំសាច់នៅក្នុងពោះវៀនធំ ឬរន្ធគូទ។
ពេលឆ្លុះផ្នែកខាងក្រោមក្រពះ ពោះវៀនរួច បើមានភាពមិនប្រក្រតី នឹងបង្ហាញជាស្រមោលខ្មៅក្នុងកាំរស្មីអ៊ិច។ ជាទូទៅឆ្លុះពោះវៀនដើម្បីបញ្ជាក់ពីភាពមិនប្រក្រតីណាមួយ ក៏ដើម្បីកាត់ដុំសាច់មហារីកចេញតែម្តង។ ហើយក្នុងករណីគ្រូពេទ្យសន្និដ្ឋាន យើងអាចមានមហារីក ស្ថានភាពជំងឺរបស់យើងនឹងត្រូវចែកចេញជា ៥ ដំណាក់កាល៖
– ដំណាក់កាល ០៖ ជាដំណាក់កាលដំបូងបំផុតនៃរោគវិនិច្ឆ័យមហារីក គ្រូពេទ្យអាចរកឃើញ កោសិកាមិនប្រក្រតីនៅក្នុងស្រទាប់ក្នុងជញ្ជាំងពោះវៀនធំ កោសិកាទាំងនេះអាចវិវត្តជាមហារីកបាន។
– ដំណាក់កាលទី ១៖ ដំណាក់កាល អាចហៅកាត់ Dukes A ជាដំណាក់កាលមហារីករាលដាលចេញពីស្រទាប់ជញ្ជាំងពោះវៀនធំ ទៅកាន់ស្រទាប់សាច់ដុំពោះវៀនធំ។
– ដំណាក់កាលទី ២៖ ដំណាក់កាលនេះ ដុំមហារីករាលដាលចេញក្រៅជញ្ជាំងសាច់ដុំពោះវៀនធំ ហើយចូលទៅដល់ស្រទាប់ក្រៅ ហៅថា Serora។
– ដំណាក់កាលទី ៣៖ ជាដំណាក់កាល មហារីករាលដាលចេញពីស្រទាប់ Serosa ចូលទៅដល់កូនកណ្ដុរ ដែលជាបណ្ដុំកោសិកាតូចៗ ផ្ទុក និងផលិតប្រព័ន្ធភាពស៊ាំប្រឆាំងមេរោគ។
– ដំណាក់កាលទី ៤៖ នេះជាដំណាក់កាលចុងក្រោយរបស់មហារីករន្ធគូទ សំដៅលើកោសិកាមហារីក រាលដាលដល់សរីរាង្គផ្សេងទៀតក្នុងរាងកាយដូចជាសួត ឬខួរក្បាល ជាដើម។
៨- ព្យាបាលដោយវិធីណា?
ក្រោយដឹងថាមានជំងឺមហារីក គ្រូពេទ្យនឹងព្យាបាលតាមវិធីសាស្ត្រជាច្រើន ព្រមទាំងផ្ដល់ប្រឹក្សាល្អៗដល់យើង ខណៈវិធីព្យាបាលទាំងនោះរួមមាន៖
– វះកាត់
– កាំរស្មី
– ព្យាបាលដោយសារធាតុគីមី
– ព្យាបាលបែបជីវៈសាស្រ្ដ។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
គ្មានវិធីណាមួយ មានប្រសិទ្ធភាព ១០០ ភាគរយទេ តែដើម្បីបង្ការ និងកាត់បន្ថយហានិភ័យគួរតែកែប្រែទម្លាប់រស់នៅខ្លះៗដូចជា៖
– ញ៉ាំអង្ករសម្រូប ផ្លែឈើ និងបន្លែ កាត់បន្ថយការញ៉ាំសាច់ក្រហម និងអាហារផ្អាប់
– ហាត់ប្រាណច្រើន ជួយចលនាពោះវៀនដើរស្រួល កាត់បន្ថយហានិភ័យមហារីកពោះវៀនដល់ទៅ ២១ ភាគរយ
– កុំអង្គុយយូរពេក អាចកើនឡើងអត្រាស្លាប់ដោយមហារីករន្ធគូទ
– ញ៉ាំសារធាតុសរសៃ ផ្លែឈើ បន្លែ ការពារមហារីកបានទោះក្នុងកម្រិតទាបក៏ដោយ
– ទម្ងន់សមរម្យ អាចកាត់បន្ថយហានិភ័យវិវត្តជាមហារីក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕