– ផឹកស្រាជាប្រចាំ
– ជក់បារី និងចុកថ្នាំ
– បម្រែបម្រួលកោសិកាបំពង់អាហារ (Barrett’s esophagus) ប៉ះពាល់ផ្នែកខាងក្រោមនៃបំពង់អាហារ ភាគច្រើនបង្កមកពីជំងឺច្រាលអាស៊ីពីក្រពះ។
– ជំងឺច្រាលអាស៊ីដក្រពះ៖ បូករួម និងអាស៊ីដក្រពះ មានលាយឡំជាមួយចំណី ងាយកកើតទៅជាមហារីកបំពង់អាហារប្រភេទកោសិកាក្រពេញ។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យនឹងពិនិត្យរកមើលរោគសញ្ញា ដើម្បីកំណត់រោគវិនិច្ឆ័យតាមវិធីដូចជា៖
– ច្រឹបយកសាច់ទៅពិនិត្យ រកមើលកោសិកាមហារីក។
– ថតកាំរស្មីវិទ្យុសកម្មប្រអប់សួត ដោយផឹកសារធាតុចាប់ពណ៌ រកមើលភាពមិនប្រក្រតីណាមួយ។
– សុងថតបំពង់អាហារ រកមើលផ្នែកណាមិនប្រក្រតី ឬការឡើងដុំក្នុងបំពង់អាហារ ពេលខ្លះអាចធ្វើអេកូសាស្ត្រជំនួយផងដែរ។
– ថតស៊ីធី (CT) ឬផេតស្កេន (PET) ចោះប្រអប់ទ្រូង ចោះពោះ ដើម្បីទទួលបានរូបភាពច្បាស់ អាចកំណត់ភាពមិនប្រក្រតីរបស់សរីរាង្គ និងអាចឲ្យដឹងពីដំណាក់កាលមហារីក ការរីករាលដាលថែមទៀតផង។
៨- ព្យាបាលដោយវិធីណា?
វិធីព្យាបាលមហារីកប្រភេទនេះ គឺអាស្រ័យលើដំណាក់កាល និងប្រភេទមហារីក ហើយគ្រូពេទ្យ នឹងសម្រេចរើសយកវិធីព្យាបាលណាមួយដូចខាងក្រោយ៖
– ព្យាបាលតាមពន្លឺកាំរស្មី ឌីណាមិច
– វះកាត់ចេញផ្នែកខ្លះនៃបំពង់អាហារ
– ព្យាបាលតាមរយៈដុតដោយផ្ទាល់លើកោសិកាមហារីក
– ព្យាបាលដោយវិទ្យុសកម្ម ក្នុងបំណងបន្ថយការរាលដាលនៃមហារីក ជាទូទៅធ្វើក្រោយការវះកាត់
– ព្យាបាលដោយគីមី ដោយប្រើថ្នាំគ្រាប់ ឬចាក់តាមសរសៃ ដើម្បីទៅសម្លាប់កោសិកាមហារីកតែម្ដង។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
គ្មានវិធីណាមួយ មានប្រសិទ្ធភាព ១០០ ភាគរយទេ តែដើម្បីបង្ការ និងកាត់បន្ថយហានិភ័យគួរតែកែប្រែទម្លាប់រស់នៅខ្លះៗដូចជា៖
– ជក់បារី ឬចុកថ្នាំជក់
– ហាត់ប្រាណជាប្រចាំ ដោយចាប់ផ្ដើមបន្តិចម្តងៗ
– ញ៉ាំអាហារមានជីវជាតិ ដូចជា បន្លែ ផ្លែឈើ ព្រមទាំងវីតាមីនធម្មជាតិ ចៀសវាងថ្នាំបំប៉ន អាចមានរងផលប៉ះពាល់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕