និយមន័យ
១- អ្វីជាបញ្ហាហូរឈាមតាមរន្ធគូទ?
ហូរឈាមតាមរន្ធគូទ សំដៅលើអាការៈហូរឈាមតាមរន្ធគូទ ដែលជាផ្លូវបញ្ចេញលាមក ភាគច្រើនយល់ថា ជាជំងឺកើត ដោយសារមានហូរឈាមពីពោះវៀនធំ ឬរន្ធគូទ ដែលជាកំណាត់ចុងក្រោយប៉ុន្មានសង់ទីម៉ែត្រនៃពោះវៀនធំ។
ហូរឈាមតាមរន្ធគូទ អាចមានលាយឡំក្នុងលាមក ជាប់នឹងក្រដាសបង្គន់ ឬក្នុងចានបង្គន់តែម្ដង។ ឈាមដែលធ្លាក់មកភាគច្រើន ជាឈាមក្រហម ប៉ុន្តែពេលខ្លះក៏អាចមានពណ៌ក្រមៅដែរ។
២- ហូរឈាមតាមរន្ធគូទកើតឡើងញឹកញាប់ដែរទេ?
អាការៈហូរឈាមនេះ កើតឡើងញឹកញាប់ណាស់ អាចកើតឡើងលើមនុស្សគ្រប់វ័យ និងគ្រប់ភេទទាំងអស់ ប៉ុន្តែយើងនៅតែអាចគ្រប់គ្រងវា បានដោយកាត់បន្ថយកត្តាប្រឈម។
រោគសញ្ញា
៣– រោគសញ្ញាហូរឈាមតាមរន្ធគូទមានអ្វីខ្លះ?
រោគសញ្ញាឧស្សាហ៍ប្រទះឃើញ គឺឈាមជាប់លើក្រដាសអនាម័យ ឬមើលឃើញស្រស់ៗលាយជាមួយលាមក និងនៅក្នុងចានបង្គន់។ អ្នកមានជំងឺ គួរចាប់អារម្មណ៍នៅពេលលាមកមានពណ៌ប្លែក ដូចជា ពណ៌ក្រហមជាដើម ដែលអាចជាសញ្ញាបញ្ជាក់ពីបញ្ហាសុខភាពផ្សេងៗ ដូចជា៖
– ឈាមក្រហមថ្លា បញ្ជាក់ថាមានឈាមនៅកន្លែងណាមួយនៃក្រពះពោះវៀនហើយ ដូចជា នៅពោះវៀនធំ ឬរន្ធគូទ។
– ពណ៌ក្រមៅ ឬដូចពណ៌ស្រាក្រហម អាចថាជាឈាមមានប្រភពចេញពីពោះវៀនតូច ឬគល់ខាងដើមពោះវៀនធំ
– ពណ៌ខ្មៅ អាចជាឈាមមកពីក្រពះ ឬផ្នែកខាងលើពោះវៀនតូច។
សញ្ញាផ្សេងៗទៀតមានដូចជា៖
– វង្វេង
– សន្លប់
– វិលមុខ
– ជុះឈឺ
– ឈឺឆ្អល់ពោះ
វាអាចនៅមានសញ្ញាផ្សេងទៀតមិនបានរៀបរាប់ខាងលើ បើមានចម្ងល់ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
៤- ពេលណាគួរទៅជួបគ្រូពេទ្យ?
ត្រូវទាក់ទងទៅគ្រូពេទ្យជាបន្ទាន់ បើប្រទះឃើញអាការៈដូចជា៖
– ក្មេងមានឈាមក្នុងលាមក
– ខ្លួនយើងផ្ទាល់ មានលាមកលាយឈាមលើសពី ៣ សប្ដាហ៍
– លាមកទន់ខ្លាំង ជ្រាយលើសពី ៣សប្ដាហ៍
– មានការឈឺចាប់ខ្លាំងជុំវិញគូទ
– មានការឈឺចាប់ និងដូចមានដុំក្នុងពោះ
– អស់កម្លាំងខ្លាំងជាងធម្មតា
– ស្រកទម្ងន់។
ត្រូវប្រញាប់ទៅពេទ្យ ពេល៖
– លាមកពណ៌ខ្មៅ ឬក្រហមក្រមៅ
– រាកលាយឈាមដោយគ្មានមូលហេតុ។
មូលហេតុបង្ក
៥- មូលហេតុបង្កឲ្យហូរឈាមតាមរន្ធគូទ
បញ្ហាហូរឈាមតាមរន្ធគូទ មានច្រើនមូលហេតុណាស់ តែកត្តាចម្បងច្រើនបង្កឲ្យហូរឈាមតាមរន្ធគូទមានដូចជា៖
– បូសអន្ទង់
– ទល់លាមករ៉ាំរ៉ៃ
– លាមករឹង
– ឫសដូងបាត។
បញ្ហាកម្រជួបមានដូចជា៖
– មហារីកក្រសាលគូទ
– មហារីកសរសៃឈាមក្បែរពោះវៀន
– មហារីកពោះវៀនធំ
– ដុះសាច់ដក់
– ជំងឺ Crohn’s (រលាកពោះវៀនរ៉ាំរ៉ៃ)
– ជំងឺរាក
– ដុះថង់សាច់
– ជំងឺរលាក និងកង្វះឈាមចិញ្ចឹមពោះវៀនធំ
– រលាករន្ធគូទ
– ជំងឺរលាកពោះវៀនធំដោយសារការបង្ករោគ
– រលាកដំបៅរន្ធគូទ
– ដំបៅខូងពោះវៀនធំ។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
អត្ថបទពាក់ព័ន្ធ៖
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យអាចនឹងស្នើសុំពិនិត្យ៖
– មើលរន្ធគូទដោយពិនិត្យប្រើម្រាមដៃ
– ពិនិត្យលាមក
– ណែនាំឲ្យទៅជួបគ្រូពេទ្យឯកទេស។
៨- ព្យាបាលដោយវិធីណា?
ការព្យាបាល គឺអាស្រ័យលើមូលហេតុ និងសភាពធ្ងន់ធ្ងររបស់ជំងឺ។ សម្រាប់អ្នកឫសដូងបាត អាចប្រើថ្នាំបំបាត់ការឈឺចាប់ និងណែនាំឲ្យងូតទឹកក្ដៅឧណ្ហៗ។ យើងអាចទិញថ្នាំខ្លួនឯងបាន ដូចជា ក្រែមលាបដើម្បីបន្ថយសញ្ញារំខាន។ ពេទ្យក៏អាចប្រើវិធីព្យាបាល ដោយលុកលុយបន្តិចក្នុងករណីជំងឺធ្ងន់ធ្ងរ ឬក៏ឫសដូងបាតនោះវាមានទំហំធំ។ ទាំងនោះមាន ដូចជា ការចង ការបាញ់កាំរស្មី ឬការវះកាត់យកចេញជាដើម។
ទាំងឫសដូងបាត និងបូសអន្ទង់ សុទ្ធតែអាចជាដោយឯកឯង។ ប្រើថ្នាំបន្ទន់លាមក ការដាច់រហែកសាច់គូទ និងទល់លាមក ក៏អាចដោះស្រាយបាន ។ បើមានការករោគវិញ ថ្នាំផ្សះត្រូវប្រើជាចាំបាច់ដើម្បីកម្ចាត់បាក់តេរី។
មហារីកពោះវៀនធំ អាចត្រូវការវះកាត់ និងព្យាបាលយូរអង្វែង ដូចជា ការប្រើថ្នាំគីមី និងកាំរស្មីដើម្បីបន្ថយអត្រានៃការលាប់ឡើងវិញ។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
គ្មានវិធីណាមួយ មានប្រសិទ្ធភាព ១០០ ភាគរយទេ តែដើម្បីបង្ការ និងកាត់បន្ថយហានិភ័យ គួរកែប្រែទម្លាប់រស់នៅខ្លះៗដូចជា៖
– ញ៉ាំអាហារមានជាតិសរសៃច្រើន
– ហាត់ប្រាណឲ្យបានទៀងទាត់
– សម្អាតរាងកាយ ពិសេសតំបន់គូទ
– ញ៉ាំទឹកឲ្យបានច្រើន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]