ជាម៉ាក់ប៉ា ជាបងៗ គ្មានអ្វីត្រូវខ្មាសអៀន ពន្យល់មីអូនយើងឲ្យដឹងពីជំងឺមហារីកមាត់ស្បូតនោះទេ ព្រោះវាជាជំងឺកាចសាហាវបំផុតសម្រាប់ស្រីៗ។ ទោះជាមីអូន នៅតូច ឬទើបឈានចូលវ័យជំទង់ក្តី ក៏ត្រូវឲ្យដឹងដែរ ទោះពេលខ្លះរឿងនេះពិបាកពន្យល់យ៉ាងណា គួរតែព្យាយាម។ “Hello គ្រូពេទ្យ” នៅឈរខាងម៉ាក់ប៉ាជានិច្ច ហើយខាងក្រោយនេះជាវិធីសាស្ត្រខ្លះៗ អាចជួយម៉ាក់ប៉ា ងាយពន្យល់មីអូនរឿងនេះ។