– ឆ្លងមេរោគ HPV មិនមែនមានន័យថា ប្ដី ឬប្រពន្ធ គ្មានភាពស្មោះត្រង់ទេ ព្រោះករណីខ្លះ អាចឆ្លងតាមបន្ទប់ទឹកសាធារណៈ ឬការដាច់រលាត់ស្បែក។
– មិនមែនឆ្លង HPV សុទ្ធតែកើតមហារីកមាត់ស្បូនទាំងអស់ទេ។ ភាគច្រើនប្រព័ន្ធការពារខ្លួន អាចទប់ទល់មេរោគ មុនពេលកកើតទៅជាមហារីក។ ប៉ុន្តែ HPV អាចបង្កឲ្យកោសិកាប្រែប្រួលរយៈពេលយូរ ហើយកោសិកានោះនឹងក្លាយទៅជាមហារីក បើមិនរកឲ្យឃើញទាន់ពេល។ ករណីខ្លះ HPV អាចបង្កមហារីកផ្សេងៗ ដូចជា មហារីករន្ធគូទ មហារីកទ្វារមាស និងលិង្គ ជាដើម។
៣- នាំគ្នាធ្វើតេស្តរកមេរោគ
បើយើងមានផ្ទុក HPV ដៃគូយើងក៏អាចមានផ្ទុកមេរោគនេះដែរ។ ទាំងពីរនាក់គួរពិនិត្យតេស្ដ Pap (កៀរកោសិកាមាត់ស្បូន) ឬធ្វើតេស្ត HPV DNA រកមេរោគ។ ប៉ុន្តែការធ្វើ HPV DNA នៅមានកម្រិត ហើយក៏មិនច្បាស់បញ្ជាក់ពីមហារីកមាត់ស្បូនទេ ដោយអាចបញ្ជាក់បានតែការប្រែប្រួលកោសិកាមាត់ស្បូនប៉ុណ្ណោះ។