home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ស្រីៗត្រូវដឹង! ប្រភេទមហារីកសុដន់កើតឡើងញឹក និងអត្រាព្យាបាលជាតាមដំណាក់កាលនីមួយៗ

ស្រីៗត្រូវដឹង! ប្រភេទមហារីកសុដន់កើតឡើងញឹក និងអត្រាព្យាបាលជាតាមដំណាក់កាលនីមួយៗ

ចំពោះ​មនុស្ស​ស្រី ជំងឺ​មហារីក​សុដន់ ជា​ជំងឺ​សាហាវ​មួយ​ដែល​អាច​ប៉ះពាល់​ទៅ​ដល់​ជីវិត​បាន​ងាយ។ នៅ​ខ្មែរ​យើង ជំងឺ​មហារីក​សុដន់​នេះ​ឈរ​នៅ​លំដាប់​ទី២ បន្ទាប់​ពី​ជំងឺ​មហារីក​មាត់​ស្បូន ដែល​កើត​មាន​ញឹក​ញាប់​ខ្លាំង។

បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី មហារីក​កើត​ឡើង​ដោយ​សារ​កោសិកា​នៅ​ក្នុង​ខ្លួន​កើន​លើស​ចំនួន ធ្វើឲ្យ​បាត់​បង់​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង ខណៈ​ប្រភេទ​នៃ​ជំងឺ​មហារីក​សុដន់​ចែក​ចេញ​ជា​២​ប្រភេទ​រួម​មាន៖

ទី១. Ductal carcinoma៖ សំ​ដៅ​នៅ​ពេល​មហារីកចាប់​ផ្ដើម​បង្ក​ឡើង​ក្នុង​ថង់​ផ្ទុក​ទឹក​ដោះ និង​ជា​ប្រភេទ​ខាង​គ្រូ​ពេទ្យ​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ
ទី២. Lobular carcinma៖ សំដៅ​នៅ​ពេល​កោសិកា​មហារីក​ចាប់​ផ្ដើម​បង្ក​ឡើង​នៅ​ក្នុង​ក្រពេញ​ផលិត​ទឹក​ដោះ

ករណី​រាតត្បាត​មហារីក​សុដន់ ចាប់​ផ្ដើម​ឡើង​នៅ​ពេល​កោសិកា មហារីក​រាល​ដាល​ចេញ​ពី​ក្រពេញ​ផលិត​ទឹក​ដោះ ឬ​ថង់​ផ្ទុកទឹក​ដោះ និង​ទៅ​កាន់​កោសិកា​ជិតៗ ជា​ហេតុ​បង្កើន​ឱកាស​រីក​រាល​ដាល​ទៅ​កាន់​សរីរាង្គ​ផ្សេងៗ​ក្នុង​រាង​កាយ។ លោក​បន្ត​ថា ករណី​មហារីក​សុដន់​មិនរីករាលដាល​ដែល​កោសិកា​មហារីក​ស្ថិត​នៅ​កន្លែង​ដើម​ដដែល ហើយ​មិន​ទម្លុះ​ចេញ​មក​ក្រៅ។ យ៉ាង​ណា​ក៏​ដោយ​កោសិកា​ទាំង​នេះ នៅ​តែ​អាច​វិវត្ត​ទៅ​ជា​មហារីក​សុដន់​រីករាលដាលបាន​ដូច​គ្នា។

ធម្មតា ជំងឺ​មហារីក​ពិបាក​ឲ្យ​យើង​ជា​អ្នក​ជំងឺ​ដឹង​មុន​ថា កើត​ឬ​មិន​កើត​ណាស់ ព្រោះ​នៅ​ដំណាក់​កាល​ដំបូងៗ​វា​ស្ទើរ​តែ​មិន​ចេញ​រោគ​សញ្ញា​ឲ្យ​ដឹង តែ​យើង​អាច​ដឹង​បាន​ដោយ​ការ​ស្ទាប​លើ​សុដន់​ទៅ​ប៉ះ​ជាមួយ​នឹង​ជាលិកា​រឹង​នៅ​តំបន់​ណា​មួយ​ក្នុង​សុដន់ ឬ​ដុំ​ពក​នៅ​ក្លៀក ឬ​ក្នុង​សុដន់។ ក្រៅ​ពី​នេះ យើង​អាច​សម្គាល់​ពី​រោគ​សញ្ញា​ជំងឺ​មហារីក​សុដន់​បាន​តាម​សញ្ញា​ដទៃ​ទៀត​ដូច៖

– ឈឺ​ក្នុង​ក្លៀក ឬ​សុដន់ (មិន​មែន​បណ្ដាល​ពី​ការ​មក​វដ្ដ​រដូវ)
– មាន​ទ្រុឌ ឬ​ស្បែក​សុដន់​ឡើង​ក្រហម​ដូច​ផ្លែ​ក្រូច
– រមាស់​ចុង​សុដន់​ម្ខាង ឬ​មាន​ខ្ទុះ​ចេញ​មក​តាម​ចុង​សុដន់ (ជួន​កាល មាន​លាយ​ឈាម​មក​ជាមួយ)
– សុដន់​ម្ខាង​ធំ ជាង​ម្ខាង​ទៀត និង​សុដន់​ឡើង​ប្រេះ​ស្រកា ឬ​របក​ស្បែក។ល។

តាម​ការ​សិក្សា​ពីឆ្នាំ ២០០៩-២០១៣ របស់​វេជ្ជបណ្ឌិត​រោគ​ស្ត្រី​រូប​នេះ បញ្ជាក់​ថា អត្រា​រស់​រាន​មាន​ជីវិត​នៃ​អ្នក​ជំងឺ​មហារីក​សុដន់​រយៈ​ពេល​ ៥​ឆ្នាំ បន្ទាប់​ពី​ការ​ព្យាបាល ត្រូវ​បាន​រក​ឃើញ​តាម​ដំណាក់​ដូច​ខាង​ក្រោម៖

-​ ដំណាក់​កាល​ទី១៖ ៩០,៩០%
– ដំណាក់​កាល​ទី២៖ ៧៥,២៨%
– ដំណាក់​កាល​ទី៣៖ ៤៣,៤២%
– ដំណាក់​កាល​ទី៤៖ ស្លាប់​ទាំង​អស់

ដូច​នេះ​ហើយ ស្រី​ៗ​យើង​គ្រប់​រូប ជាពិសេស​ចាប់​ពី​អាយុ​៣៥​ឆ្នាំ​ឡើង​ទៅ​ត្រូវ​តែ​លះ​បង់​ភាព​អៀន​ខ្មាស ភ័យ​ខ្លាច ហើយ​ត្រូវ​ពិនិត្យ​មើល​សុដន់​ដោយ​ខ្លួន​ឯង ដោយ​ការ​ស្ទាប​លើ​សុដន់​រក​មើល​ភាព​មិន​ប្រក្រតី និង​មួយ​ទៀត​គឺ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ​ឲ្យ​បាន​ទាន់​ពេល ដើម្បី​ចៀស​ផុត​ពី​ការ​រាល​ដាល​របស់​មហារីក​ឈាន​ដល់​ដំណាក់​កាល​ទី៣ ឬ​ទី៤ ដែល​ជា​ដំណាក់​កាល​គ្រោះ​ថ្នាក់​ខ្លាំង។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយថ្ងៃទី 29/09/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x