
អាចជារឿងខ្លោចផ្សា ពេលដឹងថាភរិយា ឬមិត្តស្រីជាទីស្រលាញ់ ទើបដឹងថា មានមហារីកសុដន់។ តែអ្នកព្រួយបារម្ភខ្លាំង អាចជាស្រីៗគ្នាយើងឯណេះទេ ព្រោះមហារីកជាជំងឺ ទាមទារការព្យាបាលដោយប្រុងប្រយ័ត្ន អាចប៉ះពាល់ទាំងសុខភាព សម្រស់ និងទំនាក់ទំនងស្នេហា។ ឈប់ខ្វាយខ្វល់ទៅ រក្សាសុខភាពឲ្យបានល្អ “Hello គ្រូពេទ្យ” នឹងប្រាប់ពីផលប៉ះពាល់ និងដំណោះស្រាយ អាចជួយគ្នាយើងបាន។
១- មូលហេតុអាចប៉ះពាល់ទំនាក់ទំនងជាមួយដៃគូ
រោគសញ្ញាមហារីកសុដន់មាន ដូចជា ឈឺចុងដោះ ហើមដោះ ស្បែកឡើងក្រហម ឬ មានហូរទឹក ចេញពីចុងដោះ។ ឯការព្យាបាល អាចប៉ះពាល់ដល់សុខភាព ផ្លូវចិត្ត និង ភាពស្និទ្ធិស្នាល ជាមួយដៃគូរចៀសមិនបផុត។ ហើយការប្រែប្រួលក្រោយព្យាបាលអាច៖
– ផ្លាស់ប្តូររូបរាង
– ឈឺចាប់និង ស្ពឹក
– អស់កម្លាំង
– ស្ងួតទ្វារមាស
– រោគសញ្ញា អស់រដូវ ។
២- ប្រតិកម្ម
អាចជារឿងតក់ស្លុត ក្រោយដឹងថាភរិយា ឬមិត្តស្រីជាទីស្រលាញ់ មានជំងឺកាចនេះ។ ដៃគូខ្លះ ត្រូវការពេលវេលា ដើម្បីធ្វើចិត្ត និងទទួល យករឿងនេះ។ ខ្លះអាចទទួលយកបាន ហើយបន្តរស់នៅជាមួយគ្នាធម្មតា និងលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តកាន់តែខ្លាំង បូករួមទាំងការថែទាំប្រចាំថ្ងៃ។ ឯខ្លះទៀតក៏បោះបង់ចោល ភរិយា ប៉ុន្តែទោះយ៉ាងណាក៏ដោយ ត្រូវចាំថា អ្វីដែលគួរធ្វើនោះ គឺព្យាបាលជំងឺមហារីកកុំអាក់ខាន។
៣- បង្កើតអារម្មណ៍
បើមានអារម្មណ៍ចង់រួមភេទ ប្រហែលជាមិនអាចធ្វើបានទេ បើភរិយាកំពុងស្ថិតក្នុងអំឡុងពេលព្យាបាល។ បើអារម្មណ៍ចង់ គួររកវិធីផ្សេងជំនួសវិញ ដូចជា ការថើប ឬបង្វែរទៅជានិយាយគ្នាលេង ឬដោះស្រាយខ្លួនឯង កុំបង្ខំប្រពន្ធ តែបើគេចមិនផុត អាចរួមសិចបាន តែកុំព្យាយាមថើប ឬប៉ះសុដន់។
៤- ប្រាប់ដៃគូរ
ការនិយាយគ្នាជាវិធីល្អបំផុតដើម្បីជួយឲ្យទំនាក់ទំនងកាន់តែរឹងមាំ។ ពេលខ្លះមិនយល់ពីអារម្មណ៍ដៃគូ ហើយពេលខ្លះ ដៃគូក៏អត់យល់ពីយើងដូចគ្នា។ គួរចំណាយពេលនិយាយពីអារម្មណ៍ក្នុងចិត្តប្រាប់ដៃគូរ ដើម្បីកុំឲ្យមានការយល់ច្រឡំជាដើម។ គួរប្រាប់ កុំលាក់ បើចង់ប្ដូររសជាតិ ឬប្ដូរក្បាច់។ ក្នុងករណី ឈឺចាប់គួរប្រាប់ដៃគូរឲ្យដឹង កុំអៀន ហើយក្នុងករណីធ្ងន់ធ្ងរ គួរពិគ្រោះជាមួយគ្រូពេទ្យបន្ថែម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕