– មានប្រព័ន្ធភាពស៊ាំចុះខ្សោយ ពិសេសអ្នកជំងឺអេដស៍ និងធ្លាប់ប្ដូរសរីរាង្គជាដើម
– គ្នាយើងធ្លាប់រលាកស្បែកដោយសារពន្លឺព្រះអាទិត្យ អាចជាកត្តាងាយធ្វើឲ្យកើតមហារីក។
– ប្រឈមកម្ដៅព្រះអាទិត្យយូរ និងជាប្រចាំ មិនបានការពារដោយឡេការពារកម្ដៅ មិនពាក់ខោអាវការពារ ងាយធ្វើឲ្យខូចខាតកោសិកាស្បែក វិវដ្តទៅមហារីក។
– គ្នាយើងរស់នៅក្នុងតំបន់ខ្ពស់ ឧស្សាហ៍ធ្វើការក្រោមពន្លឺថ្ងៃ ក៏ងាយកើតមហារីកជាង គ្នាយើងរស់នៅតំបន់ត្រជាក់ផងដែរ។
– ប្រជ្រុយមានការវិវដ្ត រីកទំហំខុសធម្មតា អាចវិវត្តទៅជាមហារីក (Dysplastic Nevi) ដូចនេះចាំបាច់ត្រូវកត់សម្គាល់ការប្រែប្រួលលើប្រជ្រុយរបស់យើង។
– ប្រភេទជំងឺស្បែក អាចឈានទៅជាមហារីក មានជំងឺ Actinic Keratoses ធ្វើឲ្យស្បែកឡើងជាបន្ទះក្រាស់ៗ ពណ៌ត្នោត បន្តប្រែជាពណ៌ផ្កាឈូកក្រមៅ។ ភាគច្រើនរកឃើញលើស្បែកមុខ ក្បាល និង ក ពិសេសលើគ្នាយើងមានស្បែកស។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យនឹងធ្វើការអង្កេតវិភាគដូចជា៖
– ពិនិត្យស្បែក រកមើលការផ្លាស់ប្ដូរមិនប្រក្រតី ហើយអាចស្នើឲ្យធ្វើតេស្តផ្សេងទៀតក្នុងករណីចាំបាច់។
– ច្រឹបយកសាច់ ទៅពិនិត្យរកមើលកោសិកាមហារីក។
៨- ព្យាបាលដោយវិធីណា?
អាស្រ័យលើស្ថានភាពធ្ងន់ធ្ងរ និងប្រភេទមហារីក ការព្យាបាលអាចមានដូចជា៖
– ព្យាបាលដោយថ្នាំ៖ លេប ឬចាក់
– តាមការវះកាត់ ដោយប្រើពន្លឺវិទ្យាសាស្ត្រ និងវិទ្យុសកម្មជាដើម។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
គ្មានវិធីណាមួយ មានប្រសិទ្ធភាព ១០០ ភាគរយទេ តែដើម្បីបង្ការ និងកាត់បន្ថយហានិភ័យគួរតែកែប្រែទម្លាប់រស់នៅខ្លះៗដូចជា៖
– ចៀសវាងធ្វើការក្រោមកម្ដៅថ្ងៃខ្លាំងពេក
– ប្រើផលិតផលការពារកម្ដៅថ្ងៃជាប្រចាំ
– ពាក់ស្រោមដៃអំឡុងកំពុងជិះ ម៉ូតូ ពេលថ្ងៃ
– ចៀសវាងដេកហាលថ្ងៃក្នុងម៉ាស៊ីនសិប្បនិម្មិត
– ទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសពេលណាស្បែកមានការប្រែប្រួល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕