១. បញ្ហាអាលែកហ្ស៊ីនឹងស៊ុត
អាលែកហ្ស៊ីនឹងស៊ុត អាចបង្កឲ្យមានរោគសញ្ញាពីកម្រិតស្រាល ទៅដល់ធ្ងន់ធ្ងរ រួមមានរមាស់ស្បែក កន្ទាលត្រអាក តឹងច្រមុះ និងក្អួត ឬអាចមានបញ្ហារំលាយអាហារ។ ករណីកម្រខ្លះ បញ្ហាអាលែកហ្ស៊ីនឹងស៊ុតអាចវិវត្តទៅជាអាលែកហ្ស៊ីធ្ងន់ធ្ងរ គំរាមកំហែងដល់អាយុជីវិតក៏មាន។
បញ្ហាអាលែកហ្ស៊ីនឹងស៊ុតអាចកើតឡើងលើកូនក្មេងតូច។ ក្មេងៗភាគច្រើន ប៉ុន្តែមិនទាំងអស់ទេ គឺអាចមានបញ្ហាអាលែកហ្ស៊ីនឹងស៊ុតនេះមុនឈានដល់វ័យជំទង់។

២. រោគសញ្ញា
ប្រតិកម្មអាលែកហ្ស៊ីនឹងស៊ុតអាចមានភាពខុសគ្នាពីមនុស្សទៅម្នាក់ទៀត តែជាទូទៅច្រើនលេចឡើងភា្លមៗបន្ទាប់ពីញ៉ាំស៊ុត ឬញ៉ាំអាហារផ្សំពីស៊ុត។ រោគសញ្ញាអាលែកហ្ស៊ីនឹងស៊ុតមានដូចជា៖