home

អាលែកហ្ស៊ីស្បែក

អាលែកហ្ស៊ីស្បែក​​​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យកើត​មានអាលែកហ្ស៊ីស្បែក​ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

អាលែកហ្ស៊ីស្បែក

ស្រីៗ​ដែល​ចូល​ចិត្ត​លាប​ថ្នាំ​សក់ មាន​ដឹង​អត់​ថា​ក្នុង​ថ្នាំ​លាប​សក់​មាន​ផ្ទុក​សារធាតុ​ផ្សុំ​​អាច​រំខាន​ដល់​ស្បែក និង​ធ្វើ​ឲ្យ​យើង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​បាន​។ ដូច​នេះ​ហើយ​ជា​ការ​សំខាន់​ណាស់​ដែល​ស្រី​ៗ​យើង​ត្រូវ​ដឹង​ពី​ហានិភ័យ និង​វិធី​ត្រូវ​ដោះ​ស្រាយ​ពេល​មាន​បញ្ហា។ ១. ហេតុ​អ្វី​មនុស្ស​ខ្លះ​មាន​ប្រតិកម្ម​នឹង​ថ្នាំ​លាប​សក់​?​ មនុស្ស​មួយ​ចំនួន​ងាយ​នឹង​មាន​ប្រតិកម្ម​នៅ​លើ​ស្បែក​ណាស់។ នេះ​មាន​ន័យ​ថា​ស្បែក​របស់​អ្នក​ទាំង​នោះ​ឆាប់​ឡើង​ក្រហម ស្ងួត ឬ​មាន​រលាក ពេល​ប៉ះពាល់​ជាមួយ​នឹង​សារធាតុ​ណាមួយ​។ សារ​ធាតុ​ទាំង​នោះ​អាច​មាន​ទាំង​សារធាតុ​បង្ក​ការ​រលាក​ដល់​ស្បែក ធ្វើ​ឲ្យ​ស្បែក​ខូច​ខាត ឬ​ពពួក​អាលែកហ្ស៊ែន ដែល​ភ្ញោច​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​កើត​ឡើង​លើ​ស្បែក​។ នៅ​ក្នុង​ថ្នាំ​លាប​សក់​មាន​សារធាតុគីមី​ម្យ៉ាង​ហៅ​ថា paraphenylenediamine (PPD) ដែល​ជា​សារធាតុ​អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ពេល​មនុស្ស​ខ្លះ​ប្រើ​​ថ្នាំ​លាប​សក់។ ២. តើ​សារធាតុ​PPD មាន​សុវត្ថិភាព​ឬ​អត់? ថ្នាំ​លាប​សក់​មាន​ផ្ទុក​PPD គឺ​សុវត្ថិភាព​ក្នុង​ការ​ប្រើ​ប្រាស់ ដោយ​យើង​អនុវត្ត​តាម​ការ​ណែ​នាំ​ក្នុង​ការ​ប្រើ​ប្រាស់​។ ផលិត​ផល​ទាំង​នេះ ត្រូវ​បាន​ត្រួត​ពិនិត្យ​យ៉ាង​តឹង​រឹង និង​ក៏​មាន​ការ​កំណត់​បរិមាណ​ច្រើន​បំផុត​របស់​PPD នៅ​ក្នុង​ផលិត​ផល​ផង​ដែរ​។ ក្នុង​ករណី​យើង​ប្រើ​ប្រាស់​ថ្នាំ​លាប​សក់ ដោយ​មិន​អនុវត្ត​តាម​ការ​ណែនាំ​ពេល​លាប​សក់ យើង​អាច​នឹង​ប្រថុយ​នឹង​ប្រតិកម្ម​ធ្ងន់ធ្ងរ​។ ​​​៣. សញ្ញា និង​រោគ​សញ្ញា​ប្រតិកម្ម​នឹង​ថ្នាំលាប​សក់​ ប្រតិកម្ម​ទៅ​នឹង​សារធាតុ​PPD​ អាច​មាន​ពី​កម្រិត​រលាក​ស្រាល​នៅ​ស្បែក​ក្បាល ទៅ​ជា​ប្រតិកម្ម​អាលែកហ្ស៊ី ដែល​អាច​ភ្ញោច​ឲ្យ​មាន​រោគ​សញ្ញា​ប្រតិកម្ម​ធ្ងន់ធ្ងរ​ពេញ​ទាំង​រាង​កាយ​។ ការ​រំខាន​កម្រិត​ស្រាល​ បើសិនជា​​យើង​មាន​ផល​រំខាន​ពី​សារធាតុ​PPD យើង​នឹង​ឃើញ​ថា​ស្បែក​ក្បាល ក ថ្នាស ត្រចៀក និង​ត្របក​ភ្នែក នឹង​មាន​បញ្ហា​​ដូច​ជា​ទើស​ៗ និង​មាន​ការ​រលាក​បន្ទាប់ពី​ប្រើ​ថ្នាំ​លាប​សក់​។ សម្រាប់​ស្បែក​ដែល​ប៉ះ​នឹង​សារធាតុ​PPD នឹង​ប្រែ​ជា​ក្រហម ហើម ឡើង​កន្ទួល ស្ងួត គ្រើម និង​ប្រេះ​។ ក្រៅ​ពី​នេះ យើង​ក៏​អាច​មាន​អារម្មណ៍​ថា​ស្បែក​ដូច​ជា​ក្ដៅផ្សា ផង​ដែរ​។ រោគ​សញ្ញា​ទាំង​នេះ​ជា​ធម្មតា​អាច​កើត​មាន​ក្នុង​រង្វង់​៤៨​ម៉ោង តែ​បើ​ថ្នាំលាប​សក់​មាន​ផល​រំខាន​ខ្លាំង អាច​នឹង​ចេញ​ប្រតិកម្ម​លើ​ស្បែក​ភ្លាម​ៗ​ដែរ​។ ប្រតិកម្ម​អាលែក​ហ្ស៊ី​ ប្រសិន​បើ​យើង​​អាលែកហ្ស៊ី​នឹង​សារធាតុ​PPD នោះ​ស្បែក​ក្បាល និង​មុខ​របស់​យើង​អាច​នឹង​ចាប់ផ្ដើម​រមាស់ និង​ហើម ហើយ​ដងខ្លួន​យើង​វិញ​ក៏​អាច​ឡើង​រមាស់ […]

x