ខ្យល់ពុល មិនថាចេញមកពីផ្សែងឡាន ម៉ូតូ ឬផ្សែងឡនៃរោងចក្រទេ គឺសុទ្ធសឹងជាប្រភពខ្យល់មិនល្អ បង្កទុក្ខទោសដល់សុខភាព ហើយថែមទាំង ប៉ះពាល់ដល់បញ្ញា និងសមត្ថភាពគិតនៃខួរក្បាលទៀតផង។
ខ្យល់ពុល មិនថាចេញមកពីផ្សែងឡាន ម៉ូតូ ឬផ្សែងឡនៃរោងចក្រទេ គឺសុទ្ធសឹងជាប្រភពខ្យល់មិនល្អ បង្កទុក្ខទោសដល់សុខភាព ហើយថែមទាំង ប៉ះពាល់ដល់បញ្ញា និងសមត្ថភាពគិតនៃខួរក្បាលទៀតផង។

ការសិក្សាមួយ ធ្វើឡើងនៅប្រទេសចិន បានបង្ហាញថា ខ្យល់ពុលពិតជាធ្វើឱ្យមនុស្សថមថយប្រាជ្ញាស្មារតី និងសមត្ថភាពគិតពិចារណា។ ការអះអាងនេះ បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវបានពិនិត្យលើទិន្នន័យ ធ្វើតេស្តសមត្ថភាពគិត ពីមនុស្សជិត២ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់ដែលសម្បូរដោយផ្សែងពុល ពីរោងចក្រ និងផ្សែងយានយន្ត ដែលលទ្ធផលនោះគឺ បង្ហាញថា ការគិតរបស់ពួកគេទទួលបានពិន្ទុតិចបំផុត បើធៀបនឹងអ្នករស់នៅ ក្នុងបរិស្ថានពុំសូវមានផ្សែងពុល។

លោកសាស្រ្តាចារ្យ Xi Chen អ្នកចូលរួមក្នុងការស្រាវជ្រាវខាងលើ បាននិយាយថា៖ “ខ្យល់ពុល អាចធ្វើឱ្យកម្រិតនៃការគិត ពិចារណា ថយចុះ បើយើងគណនាទៅ គឺដូចនឹងការមិនបានហ្វឹកហាត់រៀនសូត្រពេញមួយឆ្នាំ អីចឹង”។
ដោយឡែក បើតាមអ្នកស្រាវជ្រាវនៃវិទ្យាស្ថាន Polytechnic ទីក្រុងហុងកុង លោក Derrick Ho បានបង្ហាញថា ការស្រាវជ្រាវនៅវិទ្យាស្ថានរបស់លោក ក៏បានរកឃើញពីបញ្ហាដូចគ្នានេះដែរ។ លោកបាននិយាយថា៖ “នៅក្នុងខ្យល់ពុល មានសមាសធាតុជាច្រើន ហើយភាគច្រើនអាចធ្វើឱ្យមនុស្សស្រ្តេស រលាកជាលិកាសរសៃប្រសាទ ឬពេលខ្លះថែមទាំងបាត់បង់នូវមុខងាររបស់សរសៃប្រសាទទៀតផង”។
អត្ថបទពាក់ព័ន្ធ៖
ដោយឃើញ ពីផលអវិជ្ជមាន ធ្វើឱ្យខាតបង់ប្រយោជន៍ច្រើនទៅដល់សង្គម ក្រុមអ្នកស្រាវជ្រាវបានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ គួរតែមានវិធានការដោះស្រាយ។ ការស្រាវជ្រាវខាងលើនេះផងដែរបានធ្វើឡើង ដោយក្រុមការងារផ្នែកវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យ Yale សហរដ្ឋអាមេរិក៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Smog in our brains, https://www.apa.org/monitor/2012/07-08/smog#:~:text=Now%2C%20evidence%20is%20mounting%20that,possibly%20even%20contribute%20to%20depression.
How air pollution threatens brain health, https://www.pnas.org/doi/10.1073/pnas.2008940117
Air pollution affects brain development, https://ec.europa.eu/research-and-innovation/en/horizon-magazine/air-pollution-affects-brain-development-when-does-damage-start
កំណែប្រែបច្ចុប្បន្ន
24/01/2023
អត្ថបទដោយ មាន រតនា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ