Hip Fracture (ការបាក់ឆ្អឹងត្រគាក)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយម​ន័យ

១- អ្វីជាការបាក់ឆ្អឹងត្រគាក?

ការ​បាក់​ឆ្អឹង​ដែល​ច្រើនកើត​ជាង​គេ​ គឺ​ជា​ការ​បាក់​ឆ្អឹង​ត្រគាក ហើយ​បាក់​នៅ​មួយ​ភាគ​បួន​ខាង​លើ​នៅ​ឆ្អឹង​ភ្លៅ។ ភាព​ធ្ងន់​ធ្ងរ​នៃ​ការ​បាក់​ឆ្អឹង​គឺ​អាស្រ័យ​ទៅ​លើ​កម្លាំង​ដែល​បណ្តាល​អោយ​បាក់​ឆ្អឹង។ សម្រាប់​​មនុស្ស​ចាស់ ការ​បាក់ឆ្អឹង​ត្រគាក​អាចថាមិនមែនជារឿង​សាមញ្ញ​ពីព្រោះ​វា​ជា​របួស​ធ្ងន់​ធ្ងរ​ដែល​អាច​ប៉ះ​ពាល់​ដល់​ជីវិត​បាន។ ការ​បាក់​ឆ្អឹង​ត្រគាក​អាច​បន្ថយ​សកម្មភាព​រាង​កាយ​និង​ផ្លាស់​ប្តូរ​ជីវិត​​យ៉ាង​ខ្លាំង។ ប្រហែល​ពាក់​កណ្តាល​នៃអ្នក​ដែល​មាន​ការ​បាក់​ឆ្អឹង​ត្រគាក​មិន​អាច​មាន​លទ្ធភាព​ក្នុង​ការ​រស់​នៅ​ដោយ​ឯក​រាជ្យ​បាន​ទេ។

២- តើការបាក់ឆ្អឹងត្រគាកកើតច្រើនដែលឬទេ?

នៅ​ក្នុង​សហ​រដ្ឋអាមេរិក​អត្រា​នៃ​អ្នក​បាក់​ឆ្អឹង​ត្រគាក​មាន​ប្រហែល​ជា ៣៤១ ០០០ នាក់​ជា​រៀង​រាល់​ឆ្នាំ។ អត្រា​នៃ​ការ​បាក់​ឆ្អឹង​ត្រគាក​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ទ្វេ​ដង​រៀង​រាល់៥ទៅ​៦ ឆ្នាំ​បន្ទាប់​ពី​អាយុ ៦០ឆ្នាំ។

រោគ​សញ្ញា

១- រោគសញ្ញានៃការបាក់ឆ្អឹងត្រគាក

រោគសញ្ញា​នៃ​ការ​បាក់​ឆ្អឹង​ត្រគាក​មាន៖

មិន​អាច​កំរើក​បាន​បន្ទាប់​ពី​ដួល

ឈឺ​ចាប់​ធ្ងន់​ធ្ងរ​នៅ​ត្រង់​ត្រគាក ឬ​ក្រលៀន​

មិន​អាច​ទ្រ​ទម្ងន់​នៅ​លើ​ជើង​​នៅ​លើ​ចំហៀង​ដែល​រង​របួស

មាន​សភាព​រឹង ស្នាម​ជាំ និង​ហើម​នៅ​ជុំវិញ​តំបន់​ត្រគាក​

ប្រវែង​ជើង​មិន​ស្មើ​គ្នា ធម្មតា​ជើង​ដែល​ត្រូវ​របួស​ខ្លី​ជាង​ជើង​ម្ខាង​ទៀត​ដែល​មិន​ត្រូវ​របួស

ជើង​ដែល​ត្រូវ​របួស​ងាក​ចេញ​ក្រៅ។

រោគសញ្ញា​ទាំង​នេះ​គឺ​កើត​ច្រើន​បំផុត​បន្ទាប់​ពី​ការ​ដួលរងរបួស។ ប៉ុន្តែ​ប្រសិន​បើ​យើង​​មាន​ឆ្អឹង​ស្តើង​បណ្តាល​មក​ពី​ជម្ងឺ​ពុក​ឆ្អឹង ឬ​បញ្ហា​ផ្សេង​ទៀត​យើង​​អាច​នឹង​បាក់​ឆ្អឹង​បាន​ដោយ​គ្មាន​ការ​ដួល។

ប្រសិន​បើ​ការ​បាក់​ឆ្អឹង​ត្រគាក​ហើយ​មិន​អាច​ធ្វើ​ចលនា​បាន​រយៈពេល​យូរ​នោះ​នឹង​មាន​ផល​វិបាក​ដូច​ជា៖

មាន​ឈាម​នៅ​ជើង ឬ​សួត

មាន​ដំបៅ​នៅ​ខ្នង

រលាក​ផ្លូវ​បង្ហូរ​នោម

រលាក​សួត

ថយ​ចុះ​ទំហំ​របស់​សាច់​ដុំ បង្កើន​ហានិភ័យ​នៃ​ការ​ដួល​និង​របួស។

លើស​ពី​នេះ​ទៅ​ទៀត​អ្នក​ដែល​ធ្លាប់​មាន​ការ​បាក់​ឆ្អឹង​ត្រគាក​គឺ​មាន​ការ​កើន​ឡើង​នូវ​ហានិភ័យ​នៃ​ការ​ចុះ​ខ្សោយ​ឆ្អឹង និង​ការ​ដួលដែល​បណ្តាល​ឲ្យ​មាន​ការ​បាក់​ឆ្អឹង​ត្រគាក​ម្តង​ទៀត។ ប្រសិន​បើ​អ្នក​មាន​ចម្ងល់​ ឬ​ការ​ព្រួយបារម្ភ​អ្វី​មួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌​មាន​បន្ថែម។

២- ពេលណាដែលយើង​ត្រូវទៅជួបគ្រូពេទ្យសង្ស័យ​ថា​បាក់ឆ្អឹង​ត្រគាក?

ប្រសិន​បើ​យើង​មាន​រោគសញ្ញា​ណាមួយ​ដែល​បាន​រៀប​រាប់​ខាង​លើ យើង​ត្រូវ​តែ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ យើង​ត្រូវ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់ និង​ព្យាយាម​រក្សា​កំដៅ​ក្នុង​ខ្លួន​នៅ​ពេល​ដែលយើង​​កំពុង​រង់​ចាំ​រថយន្ត។ 

មូល​ហេតុបង្ក

១- មូលហេតុនៃការបាក់ឆ្អឹងត្រគាក

ការ​បាក់​ឆ្អឹង​ត្រគាក​កើត​ឡើង​នៅ​ពេល​ដែល​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ប៉ះ​ចំ​ត្រគាក​ដូច​ជា គ្រោះ​ថ្នាក់​ចរាចរណ៍ ឬ​ការ​ដួល។ ការ​បាក់​ឆ្អឹង​ត្រគាក​អាច​កើត​មាន​លើ​មនុស្ស​គ្រប់​គ្នា តែ​ចំពោះ​មនុស្សវ័យចំណាស់ ​ដោយ​សារ​តែ​ឆ្អឹង​​ខ្សោយពី​ភាព​ចាស់ ដូច្នេះ​ការ​បាក់​ឆ្អឹង​ត្រគាក​អាច​កើត​ដោយ​សារ​ការ​ដួល​។ ចំពោះ​អ្នក​ដែល​មាន​ឆ្អឹង​ខ្សោយ ការ​បាក់​ឆ្អឹង​ត្រគាក​អាច​កើត​ដោយ​គ្រាន់​តែ​ឈរ និង​រមួល។

​កត្តា​ប្រឈម

១- កត្តាប្រឈមនៃការបាក់ឆ្អឹងត្រគាក

មាន​កត្តា​ជា​ច្រើន​ដែល​បង្កើន​ហានិភ័យ​នៃ​ការ​បាក់​ឆ្អឹង​ត្រគាក​រួម​មាន៖

ស្ត្រី

អាយុ​កាន់​តែ​ច្រើន​កាន់​តែ​ងាយ​បាក់​ឆ្អឹង​ត្រគាក

មាន​ប្រវត្តិ​គ្រួសារ​មាន​រូប​រាង​ស្តើង ឬ​ខ្ពស់ ឬ​មាន​សមាជិក​គ្រួសារ​ដែល​ធ្លាប់​មាន​ការ​បាក់​ឆ្អឹង។

ខ្វះ​កាល់​ស្យូម និង​វីតាមីន D សម្រាប់​ឲ្យ​ឆ្អឹង​រឹង​មាំ។

មិន​សូវ​ធ្វើ​សកម្ម​ភាព លំហាត់​ប្រាណ​ដូច​ជា ការ​ដើរ​អាច​ជួយ​ឱ្យ​ឆ្អឹង​រឹង​មាំ​បាន។

ការ​ជក់​បារី

លក្ខខណ្ឌ​សុខ​ភាព​ខ្លះ​ដែល​បណ្តាល​ឱ្យ​មាន​ការ​វិល​មុខ ឬ​បញ្ហា​ផ្សេង​ទៀត​ដែល​ទាក់​ទង​នឹង​តុល្យភាព ឬ​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ជា ជំងឺ​រលាក​សន្លាក់​ដែល​រំខាន​ដល់​ភាព​ស្ថេរភាព​និង​សុវត្ថិភាព​។

ការ​ប្រើ​ថ្នាំ​មួយ​ចំនួន​ដូច​ជា ការ​ប្រើ​ថ្នាំ ស្តេរ៉ូអ៊ីដ (ថ្នាំប្រឆាំងការរលាក) រយៈពេល​យូរ​ក្នុង​ការ​ព្យាបាល​ជំងឺហឺត ឬ ស្ទះសូតរុាំរៃCOPD

​រោគ​វិនិច្ឆ័យ និងការ​ព្យា​បាល

– រោគវិនិច្ឆ័យនៃការបាក់ឆ្អឹងត្រគាក

ដំបូង​គ្រូពេទ្យ​នឹង​ពិនិត្យ​មើល​ពី​រោគ​សញ្ញា​លើ​រាងកាយ បន្ទាប់​មក​ធ្វើ​តេស្ត​រូបភាព​ដើម្បី​ពិនិត្យ​ពី​ភាព​ធ្ងន់​ធ្ងរ​នៃ​ការ​បាក់​ឆ្អឹង​ត្រគាក​។ ការ​ធ្វើ​តេស្ត​មាន​ដូច​ជា៖

ការ​ថត AnMRI ឲ្យ​រូប​ភាព​ច្បាស់​លើ​ឆ្អឹង និង​ជាលិកា​ទន់

ការ​ស្កេន ACT scan ឲ្យ​ព័ត៌​មាន​មាន​ច្រើន​ជាង​មុន

ការ​ស្កេន​ឆ្អឹង ដោយ​ចាក់​សារធាតុ​ពណ៌​ដើម្បី​បាន​រូប​ភាព​បង្ហាញ​ពី​កន្លែង​ដែល​បាក់។

– ការព្យាបាលការបាក់ឆ្អឹងត្រគាក

ការ​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ការ​បាក់​ឆ្អឹង​ត្រគាក​គឺ​ការ​វះ​កាត់។ ការ​វះ​កាត់​ត្រូវ​ធ្វើ​ក្នុង​រយៈពេល ២៤ ម៉ោង​ក្រោយ​ពី​ពេល​បាក់​ឆ្អឹង ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ស្នាក់​នៅនៅ​មន្ទីរពេទ្យ ក៏​ដូច​ជា​កាត់​បន្ថយ​ការ​ឈឺ​ចាប់ និង​ផល​វិបាក​ផង​ដែរ។ ប្រសិន​បើ​យើងមាន​បញ្ហា​សុខ​ភាព​ដទៃ​ទៀត ការ​វះ​កាត់​ត្រូវ​ពន្យារ​ពី ទៅ ថ្ងៃ​ដើម្បី​ព្យាបាល​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត​មុន។

បន្ទាប់​ពី​ធ្វើ​ការ​វាយ​តម្លៃ​យ៉ាង​ប្រុង​ប្រយ័ត្ន គ្រូពេទ្យ​នឹង​ជ្រើស​រើស​ការ​ព្យាបាល​ដ៏​ត្រឹម​ត្រូវ​ឲ្យ​យើង​។ ប្រភេទ​នៃ​ការ​វះ​កាត់​គឺ​អាស្រ័យ​លើ​កន្លែង និង​របៀប​នៃការ​បាក់ មាន​ដូច​ជា៖

ការ​វះ​កាត់​ជួស​ជុល​ឆ្អឹង​ត្រគាក៖ គឺ​ជា​ការ​វះ​កាត់តម្រង់​ឆ្អឹង​ឱ្យ​បាន​ត្រឹម​ត្រូវ​ឡើង​វិញ។

ការ​វះ​កាត់​ប្ដូរ​ឆ្អឹង​ត្រគាក៖ ការ​វះ​កាត់​នេះ​ធ្វើ​នៅ​ពេល​ដែល​ការ​វះ​កាត់​តម្រង់​ឆ្អឹង​មិន​អាច​ធ្វើ​បាន។

វា​អាច​ត្រូវ​ការ​ពេល​វេលា​ខ្លះ​សម្រាប់​ការ​ជា​សះ​ស្បើយ​លើ​ការ​បាក់​ឆ្អឹង​ត្រគាក។ យើង​គួរ​ជៀស​វាង​ធ្វើ​សកម្មភាព​ក្នុង​កំឡុង​ពេល​ព្យាបាល ដូច្នេះយើងត្រូវ​ការ​មណ្ឌល​ថែទាំ​សុខភាព ឬ​មជ្ឈមណ្ឌល​នីតិ​សម្បទា​ជា​ជំនួយ។

ការ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ និងការ​ព្យា​បាល​នៅ​ផ្ទះ

១- តើការផ្លាស់ប្តូររបៀបរស់នៅនិងការព្យាបាលនៅផ្ទះអ្វីខ្លះដែលអាចជួយគ្រប់គ្រងការបាក់ឆ្អឹងត្រគាក?

វេជ្ជបណ្ឌិត​នឹង​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ចូល​រួម​ក្នុង​កម្មវិធី​ខ្លះ​ដូច​ជា ការ​ព្យាបាល​ដោយ​រាង​កាយ និង​ការ​ព្យាបាល​ពេល​ធ្វើ​ការ​ងារ។ ឆ្អឹង​របស់​មនុស្ស​គ្រប់​គ្នា​អាច​ខ្សោយ​ទៅ​តាម​វ័យ។ ដូច្នេះ​ យើង​ត្រូវ​រក្សា​សុខភាព​ឲ្យ​ល្អ​ពេលយើង​នៅ​ក្មេង ដើម្បី​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​បាក់​ឆ្អឹង​ត្រគាក។ ដើម្បី​ជៀស​វាងការ​ដួល និង​រក្សា​ឆ្អឹង​ឲ្យ​មាន​សុខ​ភាព​ល្អ​មាន៖

– ទទួល​ទាន​កាល់​ស្យូម និង​វីតាមីន D ឱ្យ​បាន​គ្រប់​គ្រាន់។ បុរស​និង​ស្ត្រី​ដែល​មាន​អាយុ​លើស​ពី ៥០ ឆ្នាំ​ត្រូវ​ទទួល​ទាន​កាល់​ស្យូម ១ ២០០ មីលីក្រាម​ក្នុងមួយ​ថ្ងៃ​និង​វីតាមីន D ចំនួន ៦០០IU​/​ថ្ងៃ។

ហាត់​ប្រាណ​ដើម្បី​ពង្រឹង​ឆ្អឹង និង​បង្កើន​តុល្យភាព​រាង​កាយ។ ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​អាច​ជួយយើងបង្កើន​កម្លាំង​និង​តុល្យភាព​ ហើយ​ក៏​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ដួល​ដែរ។

ជៀស​វាង​ការ​ជក់​បារី ឬ​ផឹក​ស្រា​ហួស​ប្រមាណ។ ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់ និងស្រា​អាច​បន្ថយ​ដង់ស៊ីតេ​របស់​ឆ្អឹង។ ការ​ផឹក​ស្រា​ច្រើន​ពេក​អាច​បន្ថយ​តុល្យភាព​ និង​ធ្វើ​ឱ្យ​អ្នក​ងាយ​នឹង​ដួល។

រៀប​ចំ​ផ្ទះ​​របស់យើង​ឲ្យ​ជៀស​ផុតពី​​គ្រោះថ្នាក់​ដោយសា​រ ​ព្រំ ខ្សែ​អគ្គិសនី​​នៅ​លើ​ជញ្ជាំង និង​សម្អាត​គ្រឿង​សង្ហារឹម​ផ្សេងៗទៀត ហើយ​ត្រូវ​ប្រាកដ​ថា​គ្រប់​បន្ទប់ និង​ផ្លូវ​មាន​ពន្លឺ​ភ្លឺ​ច្បាស់។

ត្រូវ​ធ្វើ​ការ​ពិនិត្យ​ភ្នែក​។ ត្រូវ​ធ្វើ​ការ​ពិនិត្យ​ភ្នែក​ជា​រៀង​រាល់​ឆ្នាំ ឬ​ច្រើន​ជាង​នេះ​ប្រសិន​បើ​យើង​មាន​ជំងឺទឹក​នោម​ផ្អែម ឬ​ជំងឺភ្នែក​ផ្សេង​ទៀត។

ប្រុង​ប្រយ័ត្ន​ពី​ការ​ប្រើ​ថ្នាំ។ ការ​មាន​អារម្មណ៍​ទន់​ខ្សោយ និង​វិល​មុខ​អាច​ជា​ផល​វិបាក​នៃ​ការ​ប្រើ​ថ្នាំ​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ដួល​បាន។ ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​អំ​ពី​ផល​ប៉ះ​ពាល់​ដែល​បណ្តាល​មក​ពី​ថ្នាំ​។

ត្រូវ​ក្រោក​ឈរ​ឡើង​យឺត​ៗ។ ការ​ក្រោក​ឡើង​លឿន​ពេក​អាច​បណ្តាល​ឱ្យ​សម្ពាធ​ឈាម​​ធ្លាក់​ចុះ និង​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​មិន​ស្រួល។

ប្រើ​ឈើ​ច្រត់​ពេល​ដើរ។ ប្រសិន​បើ​យើង​​មាន​អារម្មណ៍​មិន​ត្រង់​នៅ​ពេល​ដែល​អ្នក​ដើរ សូម​សួរ​វេជ្ជបណ្ឌិត​ ឬ​អ្នក​ជំនាញ​ខាង​វះ​កាត់​ដើម្បី​ជា​ជំនួយ​ដល់​យើង។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​ដើម្បី​ស្វែង​យល់​ពី​ដំណោះ​ស្រាយ​របស់​អ្នក។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 10, 2020 | កែសម្រួលចុងក្រោយ ខែ​មករា 13, 2020

ប្រភព