Hypoglycemia (ខ្វះជាតិស្ករក្នុងឈាម)

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 29/01/2019 . អាន 5 នាទី
Share now

និយមន័យ

១- អ្វីជា​ជំងឺ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម?

ជំងឺ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​ ​កើត​ឡើង​ពេល​គ្លុយកូស​ក្នុង​ឈាម​ធ្លាក់​ចុះ​ជាង​កម្រិត​ធម្មតា។ គ្លុយកូស ​ជា​ប្រភព​ថាមពល​ដ៏​សំខាន់​សម្រាប់​សារពាង្គ​កាយ ទទួល​បាន​​ពី​ចំណី​អាហារ។  ​គ្លុយកូស​សម្បូរ​ជាង​គេ ​មាន​ក្នុង​អាហារផ្ទុក​កាបូអ៊ីដ្រាត​ ដូចជា ​​បាយ​ ដំឡូង​បារាំង​ នំ​បុ័ង ទឹក​ដោះ​គោ​​ ផ្លែ​ឈើ ​និង​បង្អែម។

លំពែង​មាន​នាទី​សំខាន់​ ​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ​និង​ជា​អ្នក​ផលិត​អ័រម៉ូន​អាំងស៊ុយលីន​ ដែល​មាន​នាទី​ជួយ​កោសិកា​ប្រើ​ប្រាស់​គ្លុយកូស ជា​​ថាមពល ​និង​បន្ថយ​កម្រិត​គ្លុយកូស​ក្នុង​ឈាម។

មាន​អ័រម៉ូន​សំខាន់​មួយ​ទៀត ​ចូល​រួម​គ្រប់​គ្រង​គ្លុយកូស​ក្នុង​ឈាម​ គឺ​អ័រម៉ូន​គ្លុយកាហ្គុង ​មាននាទី​ធ្វើឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ដូចគ្នា។ ហេតុនេះ​​ពេល​លំពែង​មិន​បាន​ផលិត​អ័រម៉ូន​គ្លុយកាហ្គុង​គ្រប់​គ្រាន់ ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ធ្លាក់​ចុះ​ ​បណ្ដាល​ឲ្យ​កើត​​ជំងឺ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាមតែម្តង។ ​

២- កើត​ឡើង​ញឹកញាប់​ដែរ​ទេ?

ជំងឺ​នេះ​កម្រ​នឹង​កើតលើ​មនុស្សពេញ​វ័យ ឬ​ក្មេង​ជំទង់ ភាគ​ច្រើន​កើត​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ​ព្យាបាល​ដោយ​ចាក់​អាំងស៊ុយលីន​ ឬ​ព្យាបាល​ដោយ​គ្មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ច្បាស់​លាស់។ ករណី​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ក៏​អាច​បណ្ដាល​មក​ពី​ផល​រំខាន ដោយ​ការ​ព្យាបាល​ជំងឺ​មួយ​ចំនួន​ ដូចជាជំងឺ​ខ្វះ​អ័រម៉ូន ​ឬ​ដុំ​មហារីក​ជាដើម។

រោគសញ្ញា

៣- រោគ​សញ្ញាមាន​អ្វី​ខ្លះ?

រោគសញ្ញា មាន​ញ័រ​ វិល​មុខ​ ឈឺ​ក្បាល​ បែក​ញើស​ញឹក​ញ៉ាប់​ ឃ្លាន​ច្រើន​ បេះដូង​លោត​ញ៉ាប់ ស្បែក​ស្លេកស្លាំង ​អាច​កើតអំឡុង​ពេល​គេង ​និង​ធ្វើ​ឲ្យ​យើង​យំ ​ឬ​យល់​សប្ដិ​អាក្រក់។

ដោយ​សារ​ជាតិ​ស្ករមាននាទី​ផ្ដល់​ថាមពល​រាង​កាយ ហេតុ​នេះ​ពេល​ខ្វះ​ជាតិ​ស្ដរ​ក្នុង​ឈាម ​តែង​មាន​អារម្មណ៍​អស់​កម្លាំង ​និង​មិន​សូវ​ស្រួល​ខ្លួន​ ជាងនេះ​​ពេលជាតិ​ស្ករ​ធ្លាក់​ចុះ​ខ្លាំង​ភ្លាម​ៗ នឹងធ្វើឲ្យយើង​សន្លប់ ​ឬ​ប្រកាច់។

អាច​មាន​រោគសញ្ញា​ដទៃ​ទៀត​ដែល​មិន​បាន​រៀប​រាប់​ដូច​ខាង​លើ​ ហេតុ​នេះ​បើ​មាន​ចម្ងល់​​ទាក់​ទង​រោគសញ្ញា​រសូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

ជំងឺ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​តែង​កើត​ភ្លាម​ៗ និង​លឿន​ ហេតុនេះគួរ​ទៅ​ជួប​ជា​មួយ​គ្រូពេទ្យ​ជា​បន្ទាន់​ក្នុង​ករណី៖

– ប្រទះ​រោគសញ្ញា​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​ និងគ្មាន​ជំងឺ​ទឹក​នោម​ផ្អែម
– មានជំងឺ​ទឹក​នោម​ផ្អែម ​វិល​មុខ ​ឬ​សន្លប់​ដោយ​សារ​ខ្វះ​ជាតិ​ស្ករ
– ទឹក​នោម​ផ្អែម​ និង​ខ្វះ​ជាតិ​ស្ករ ​ព្យាបាល​គ្មាន​ប្រសិទ្ធិភាព។

គួរ​ប្រាប់​សមាជិក​គ្រួសារ​ពី​ស្ថានភាព​ជំងឺ​ទឹក​នោម​ផ្អែម​របស់យើង ​និង​ហានិភ័យ​ ​ដើម្បី​ការពារ​ក្នុង​ករណី​យើងបាត់​បង់​ស្មារតី ​ឬ​ប្រកាច់​ពេល​ជាតិ​ស្ករ​ក្នុង​ឈាម​​ធ្លាក់​ចុះ​ខ្លាំង។

មូលហេតុបង្ក

៥- អ្វីខ្លះជាមូលហេតុបង្ក?

ជំងឺ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​ កើតឡើង​ពេល​អាំងស៊ុយលីន​ និង​គ្លុយកាហ្គុង​ បាត់​បង់​តុល្យភាព​ភាគ​ច្រើនបណ្ដាល​មក​ពីកត្តា​មួយចំនួន​ដូចជា៖

– ប្រើ​អាំងស៊ុលីន​ច្រើន ​ឬ​ថ្នាំ​ព្យាបាល​ទឹក​នោម​ផ្អែម​ផ្សេង​ទៀត
– ញ៉ាំ​មិន​គ្រប់​គ្រាន់ ​ឬ​ក្រ​ញ៉ាំ​ចំណី (ចូលគេងយប់ជ្រៅ)
– ហាត់​ប្រាណ​ទាំង​មិន​ញ៉ាំ​អាហារ​​គ្រប់​គ្រាន់
– ញ៉ាំអាហារ​មាន​ជាតិ​កាបូអ៊ីដ្រាតមិន​គ្រប់​គ្រាន់
– ញ៉ាំ​តិច
– ផឹក​ស្រា​ច្រើន​ពេក។

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

 កត្ដា​ប្រឈម​ធ្វើ​ឲ្យ​ខ្វះ​ជាតិ​ស្ដរ​ក្នុង​ឈាម​មាន៖

– កើត​ជំងឺ​ទឹក​នោម​ផ្អែម ​និងប្រើ​ថ្នាំ​ព្យាបាល
– ញៀន​ស្រា
– ព្យាបាល​ជំងឺ​រលាក​ថ្លើម ​ឬ​តម្រង​នោម
– មាន​ដុំពកនាំឲ្យ​ការ​បញ្ចេញ​អាំងស៊ុយលីន​កើនឡើង
– កើត​ជំងឺ​ក្រពេញ​អង់ដូគ្រីន ​ដូច​ជា​ជំងឺ Hypopituitarism ជំងឺ​ Addison’s disease

ក្រៅ​ពី​កត្ដា​ខាង​លើ​នេះ​ អាច​នៅ​មាន​កត្តា​ផ្សេង​ទៀត​ប្រឈម​កើត​ជំងឺ​នេះ ​គប្បី​ទៅ​ពិគ្រោះ​យោបល់​បន្ថែម​ជា​មួយ​គ្រូពេទ្យ។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

រោគសញ្ញា​ទាំងអស់ ​ជា​តម្រុយ​ដើម្បី​​ប្រាប់​ថា យើង​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​ ឬ​អត់ ប៉ុន្តែ​ក្នុង​ករណី​យើង​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពេទ្យ​ គ្រូពេទ្យ​នឹង​ធ្វើ​តេស្ដ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ មុន​ញ៉ាំអាហារ ​និង​តេស្ដ​ឈាម​ដទៃ​ទៀត ​ដើម្បី​ឲ្យ​ដឹង​ថា ​ពិត​ជា​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​ ឬ​យ៉ាងណា។

៨- ព្យាបាល​ដោយ​វិធី​ណា?

ដើម្បី​ធ្វើ​ឲ្យ​តុល្យភាព​រវាង​អាំងស៊ុយលីន ​និង​គ្លុយកូស ប្រក្រតី​វិញ ​គួរ​ផ្ដល់​ជាតិ​ស្ករ​ដល់​រាង​កាយ​​ភ្លាម​ៗ​តាម​រយៈ៖

– ថ្នាំ​គ្រាប់​គ្លុយកូស
– ទឹក​ផ្លែ​ឈើ​ច្របាច់
– ស្ករ​គ្រាប់

បន្ទាប់​ពី​ ១៥-២០​ នាទី ​បើ​កម្រិត​ជាតិ​ស្ករ​នៅ​តែ​មិនប្រក្រតី ​គួរញ៉ាំ​ចំណី​សិន ចាំ​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ម្ដង​ទៀតចន្លោះ ១៥​-២០​ នាទីក្រោយ។ ករណីបាត់​បង់​ស្មារតី ​ឬ​ប្រកាច់​ដោយ​សារ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ​ត្រូវ​ចាក់​អ័រម៉ូនគ្លុយកាហ្គុង​ភ្លាម​ៗ។

ផ្លាស់​ប្ដូរ​របៀប​រស់នៅ​​

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាបូអ៊ីដ្រាត​ឲ្យបានទៀងទាត់ ណែ​នាំ​ដោយ​គ្រូពេទ្យ ​ឬ​អ្នក​ជំនាញ​ខាង​ចំណី​អាហារ។ គួរញ៉ាំ​កាបូអ៊ីដ្រាត​ ឲ្យ​បាន​គ្រប់​គ្រាន់​មុន​ហាត់​ប្រាណ​ និង​ចំណី​ខ្លះ​ទៀតអំឡុង​ពេល​ហាត់​ប្រាណ។

– ញ៉ាំ​អាហារឲ្យ​បាន​លឿន​ បើ​កម្រិត​ជាតិ​ស្ករ​​ធ្លាក់​ចុះ​ខ្លាំង

– ពន្យល់​ប្រាប់អ្នក​​រស់​នៅ​ និងធ្វើ​​ការ​ជា​មួយយើង ពី​ស្ថានភាព​​ជំងឺ​របស់​យើង និង​របៀប​ចាក់​គ្លុយកាហ្គុង​ ពេល​ណា​យើង​សន្លប់។

– ពិនិត្យ​មើល​កម្រិត​ជាត់​ស្ករ​ក្នុង​ឈាម ទៅ​តាម​កាលវិភាគ​គ្រូពេទ្យ​កំណត់​ឲ្យ​អ្នក។

– ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​អាការៈ ខ្វះ​ជាតិ​ស្ករ ​ឬ​ទទួល​ការ​ព្យាបាល​​ព្រោះ​អាច​បណ្ដាល​ឲ្យសន្លប់ និង​ខូច​ខាត​​ខួរ​ក្បាល។

– កុំ​ទាន់​អស់​សង្ឃឹម​បើ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​ ១ ​ត្រូវ​ការ​ពេល​ដើម្បី​ឲ្យ​អាំងស៊ុយលីន​យើង​បន្សាំ​ខ្លួន ​ដោយ​ព្យាយាម​ហាត់​ប្រាណ​ទៀតទាត់។

– ពិនិត្យ​ឲ្យ​បាន​ច្រើន​ដង​ និង​ទៀង​ទាត់​ តាមដាន​ការវិវត្តនៃ​ជំងឺ និង​ស្ថានភាព​សុខភាព។

– គោរព​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ ​សូម​កុំ​ប្រើ​ ឬ​ឈប់​ប្រើ​ប្រាស់​ថ្នាំ​ដោយ​ខ្លួន​ឯង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាល​ជូនទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
ប្រភព

អ្នកអាចចូលចិត្ត

ស្រីៗពពោះ ប្រើថ្នាំ​ប្រឆាំង​ជំងឺបាក់​ទឹក​ចិត្ត​ កូនកើតមកអាចប្រឈមជំងឺអូទីស្សឹម

អូទីស្សឹម - ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា​ ស្រ្តី​មាន​ផ្ទៃ​ពោះ​​ដែល​​ប្រើ​​ថ្នាំ​​ប្រឆាំង​​ជំងឺ​បាក់​ទឹក​ចិត្ត ជាពិសេស​នៅ​​ចុង​ត្រី​មាសទី​២

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ Chamnan Amrith
សុខភាពម្ដាយ, ពពោះ 11/08/2020 . អាន 3 នាទី

ក្រោយនាំចូលជនជាតិចិន ១៣ នាក់​ផ្ទុក COVID-19 កម្ពុជាផ្អាកជើងហោះហើរមកពីហ្វីលីពីន

COVID-19-តាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង បាន​ប្រកាស​នៅ​លើ​ផេក​ហ្វេសប៊ុក​ផ្លូវការ​ថា កម្ពុជា​សម្រេច​ផ្អាក​ជើង​ហោះហើរ​មក​ពី​ប្រទេស​ហ្វីលីពីន​មួយ​...

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី

លោកជំទាវ ឱ វណ្ណឌីន បកស្រាយករណីអ្នកលាប់ឡើងវិញ តែមិនប្រកាសឲ្យដឹង

COVID-19 - នៅ​ថ្ងៃ​នេះ​ក្រសួង​បាន​ឲ្យ​ដឹង​ថា ពិតជា​មាន​ករណី​លាប់ COVID-19 ឡើង​វិញ​មែន ជា​បុរស​អាយុ ២៩ឆ្នាំ រស់​នៅ​ខេត្ត​ត្បូង​ឃ្មុំ...

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី

អ្នកប៉ះពាល់ជាមួយបុរសលាប់ពី COVID-19 នៅត្បូងឃ្មុំ ទាំង ៤៧នាក់ លទ្ធផលតេស្ដអវិជ្ជមានទាំងអស់

COVID-19 -​ ចំពោះ​អ្នក​ដែល​បាន​ប៉ះពាល់​ជាមួយ​បុរស​ខាង​លើ​ទាំង​ប៉ុន្មាន​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក និង​ត្រូវ​បាន​ប្រមូល​យក​សំណាក​យក​ទៅ​...

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ នាង សុខុមដាលីញ៉ា

អត្ថបទគួរអាន

ឫសដូងបាត

ជិះកង់ធ្វើឲ្យឫសដូងបាតកាន់តែធ្ងន់ធ្ងរឬយ៉ាងណា?

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 11/08/2020 . អាន 2 នាទី
អាហារសម្រាប់កូន

បន្លែ ផ្លែឈើទាំងនេះ​ល្អ​ខ្លាំងសម្រាប់អូនៗ ពិសេសពេលម៉ាក់ៗចាប់ផ្ដើមផ្ដាច់ដោះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ Chamnan Amrith
ចេញផ្សាយថ្ងៃទី 11/08/2020 . អាន 3 នាទី
ទ្វារមាស

ស្រីៗ​សម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែ​បើសម្អាតដោយវិធីនេះនឹង​គ្រោះធំមិនខាន

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 11/08/2020 . អាន 3 នាទី
ចង្អោរ

ក្រោយ​ញ៉ាំ​អាហារ​ហើយ​ចេះ​តែ​ចង្អោរ អាច​​មក​ពី​កត្តា​ទាំង​ប៉ុន្មាន​នេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 11/08/2020 . អាន 2 នាទី