home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ចេះរបៀបក្រោកពីគេងត្រឹមត្រូវនេះ ដឹងតែបាន​ផល​ល្អច្រើន​ដល់​សុខភាព​​

ចេះរបៀបក្រោកពីគេងត្រឹមត្រូវនេះ ដឹងតែបាន​ផល​ល្អច្រើន​ដល់​សុខភាព​​

ក្រោក​ពី​គេង​សម្រាប់​គ្នា​យើង​​គឺ​ជា​រឿង​ធម្មតា គ្រាន់​តែ​បើក​ភ្នែក រួច​ងើប​ចេញ​ពី​គ្រែ​គេង ជា​ការ​ស្រេច​។ យ៉ាង​ណា​មិញ អ្នក​​ស្រាវជ្រាវ​​វិទ្យាសាស្រ្ត​ផ្នែក​សុខភាព បាន​ឱ្យ​ដឹង​ថា ការ​ក្រោក​ពី​គ្រែ​គេង ដែល​ត្រឹម​ត្រូវ​ មិន​ត្រឹម​តែ​ ផ្តល់​អារម្មណ៍​ស្រស់​ស្រាយ​ប៉ុណ្ណោះ​ទេ តែ​​ផ្តល់​ឱ្យ​​នូវ​ថាម​ពល​ចល័ត​ពេញ​រាង​កាយ និង​បង្ការ​​កុំ​ឱ្យ​ឆាប់​ឈឺ​​ផ្នែក​មួយ​ចំនួន​នៃ​រាង​កាយ​ទៀត​ផង​។

ដោយ​ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុម​អ្នក​វិទ្យាសាស្រ្ត​​នៃ​ប្រទេស​ឥណ្ឌា រួម​ទាំង​​ការ​ពិនិត្យ​​ពី​អ្នក​វិទ្យាសាស្រ្ត​​នៃ​បណ្តា​ប្រទេស​ជា​ច្រើន​លើ​ពិភព​លោក បាន​លើក​ឡើង​​នូវ​ចំណុច​រួម​ដូច​ខាង​ក្រោម​នេះ ដែល​ជា​រឿង​ត្រឹម​ត្រូវ​ គួរ​ធ្វើ​​នៃ​ការ​ក្រោក​ពី​គេង៖

១. ក្រោក​​តាម​សម្រួល​ មិន​ប្រញាប់

អ្នក​​វិទ្យាសាស្រ្ត​បាន​លើក​ឡើង​ថា ការ​ក្រោក​យឺត​ៗ មិន​ត្រឹម​តែ​​ជួយ​​ទុក​ពេល​ឱ្យ​រាង​កាយ​​បន្ស៊ាំ​​​នឹង​​ភាព​ដឹង​ខ្លួន ថែម​ទាំង​បង្ការ​មិន​ឱ្យ​ឈឺ​ខ្នង​​ទៀត​ផង។ បន្ថែម​ពី​ការ​ក្រោក​យឺត​ៗ អ្នក​អាច​​ពត់​ពែន​​តម្រង់​ខ្លួន នឹង​ទទួល​ជួយ​ឱ្យ​ថាម​ពល​​​ចល័ត​សព្វ​រាង​កាយ ធ្វើ​ឱ្យ​អារម្មណ៍យើងស្រស់​ថ្លា​បាន។

អត្ថបទពាក់ព័ន្ធ៖

២. ប្រើ​ប្រអប់​ដៃ​ជួយ​ឱ្យ​សម្រួលការ​ក្រោក​ឡើង

ពេល​​ភ្ញាក់​ពី​គេង ប្រើ​ដៃ​​​របស់​អ្នក​​ជួយ​រុញ​ខ្លួន​ឯង ឱ្យ​ក្រោក​ឡើង​យឺត​ៗ ក្នុង​ឥរិយាបថ​អង្គុយ។ វិធី​នេះ នឹង​​កុំ​ឱ្យ​យើងដាក់​សម្ពាធ​​ទៅ​លើ ក និង​​ខ្នង​​របស់យើង។

អត្ថបទពាក់ព័ន្ធ៖

៣. សម្រាក​បន្តិច​ មុន​នឹង​ក្រោក​ឡើង

ក្រោយ​ពេល​យើងអនុវត្ត​ដល់​ចំណុច​ទី​២​ខាង​លើ (ឥរិយាបថ​អង្គុយ) បន្ទាប់​នោះ​យើង​អាច​ចំណាយ​ពេល​បន្តិច ត្រឹម​៥​នាទី សម្រាក ស្មឹង​ស្មាធ ដើម្បី​ទទួល​បាន​អារម្មណ៍​ស្រស់​ស្រាយ មុន​នឹង​ក្រោក​ចេញ​ពី​គ្រែ​គេង​​របស់​យើង។

បន្ទាប់​ពី​អនុវត្ត​ការ​​ក្រោក​ពី​គេង​បែប​នេះ អ្នក​ស្រាវជ្រាវ​​សុខភាព​ក៏​បាន​ណែ​នាំ​​បន្ថែម​ដូច​ៗ​គ្នា ថា​គួរ​ញ៉ាំទឹក​​​​​​​បន្តិច (មួយ​កែវ) ធ្វើ​ចលនា​បន្តិច​បន្តួច (ហាត់​ប្រាណ) មុន​នឹង​ចាប់​ផ្តើម​​ថ្ងៃ​ថ្មី​៕ ​​​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 11/05/2020
ត្រួតពិនិត្យដោយ ទូច សុខា