តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ចង់ ឬមិនចង់បរិច្ចាគឈាម ត្រូវដឹងរឿងទាំងនេះមុនសិន!

    ចង់ ឬមិនចង់បរិច្ចាគឈាម ត្រូវដឹងរឿងទាំងនេះមុនសិន!

    ជឿថា​មាន​មនុស្ស​មួយ​ចំនួន មិន​ទាន់​ស្គាល់​រសជាតិ​បរិច្ចាគ​ឈាម​នៅ​ឡើយ​ទេ ព្រោះ​ដោយ​សារ ខ្លាច​ បារម្ភ ឬ​ចង់​ដែរ តែ​មិន​ដឹង​បរិច្ចាគ​បាន​តាម​របៀប​ណា។ សម្រាប់​ការ​បរិច្ចាគ​ឈាម លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ផ្នែក​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ការ​បរិច្ចាគ​ឈាម​គឺ​ទង្វើ​សប្បុរស​មួយ​ដែល​អាច​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស​បាន ក៏​ប៉ុន្តែ​មិន​មែន​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​អាច​ធ្វើ​ការ​ផ្តល់​ឈាម​បាន​ទេ គឺត្រូវមានលកខណ្ឌ​របស់​វា​ដូចជា៖

    លក្ខខណ្ឌគួរបរិច្ចាគឈាម៖

    – មានសុខភាព​ល្អ
    – គីឡូ​គ្រប់​គ្រាន់ (អាច​ចាប់ពី៤៥គីឡូ​ឡើង)
    – មិន​មាន​បញ្ហា ឬ​ឈឺ​ជំងឺ​អ្វី​មួយ​
    – មាន​អាយុ​ចាប់​ពី ១៨-៦០​ឆ្នាំ។

    លក្ខខណ្ឌមិន​គួរបរិច្ចាគឈាម៖

    – មាន​​សុខភាព​ខ្សោយ
    – ស្រក​គីឡូ​ខុស​ធម្មតា
    -​ សុខភាព​មិនល្អ មានជំងឺឆ្លងដូចជា អេដស៍ រលាក​ថ្លើម B C និងកាមរោគ
    -មាន​វ័យ​ចំណាស់ អាយុលើ៦០ឆ្នាំ។

    បន្ថែម​ពី​លើ​នេះ លោកវេជ្ជបណ្ឌិត បាន​បន្ត​ថា ផ្តល់ឈាមជួយ​សង្រ្គោះ​ជីវិត​អ្នក​ដែល​ត្រុវ​ការ​ឈាម​ ដែលមានជំងឺស្លេកស្លាំង អ្នកជំងឺបាត់បង់ឈាមភ្លាមៗ ជំងឺឈាមមួយចំនួន និងជំងឺ​មហារីក ជាដើម។ ជាការល្អបំផុតប្រសិនបើយើង​បរិច្ចាគ​ឈាម​ឲ្យ​បាន​ទៀង​ទាត់ អាច​ធ្វើ​ឲ្យរាងកាយ​មាន​សុខភាព​ល្អ កាត់​បន្ថយ​ជំងឺ​មហារីក ជួយ​ដល់​ប្រព័ន្ធ​សរសៃឈាម​បេះដូង និងកាត់​បន្ថយ​ការ​ធាត់​លើស​ទម្ងន់​ជាដើម។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 22/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: