ធុំក្លិនជើងជាបញ្ហាទូទៅមួយដែលយើងតែងជួបប្រទះ។ មូលហេតុចម្បងគឺមកពីមានការបែកញើសច្រើនធ្វើឲ្យមានបាក់តេរីដែលបង្កក្លិនមិនល្អ។ អត្ថបទនេះនឹងបង្ហាញពីវិធីងាយៗដល់គ្នាយើងដើម្បីដោះស្រាយបញ្ហានេះ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ធុំក្លិនជើងជាបញ្ហាទូទៅមួយដែលយើងតែងជួបប្រទះ។ មូលហេតុចម្បងគឺមកពីមានការបែកញើសច្រើនធ្វើឲ្យមានបាក់តេរីដែលបង្កក្លិនមិនល្អ។ អត្ថបទនេះនឹងបង្ហាញពីវិធីងាយៗដល់គ្នាយើងដើម្បីដោះស្រាយបញ្ហានេះ។
ក្លិនមិនល្អនៅនឹងជើងគឺបង្កឡើងដោយបាក់តេរីដែលរស់នៅលើស្បែក និងក្រោមក្រចកជើង។ ដើម្បីកម្ចាត់បាក់តេរីនេះ យើងអាចត្រាំជើងនឹងទឹកអំបិល។ អំបិលអាចបណ្ដេញជាតិសំណើមពីស្បែក និងសម្លាប់បាក់តេរីបាន។ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព យើងអាចលាយទឹកអំបិលដោយមានទឹកខ្មេះបន្តិចលាយជាមួយទឹក និងអំបិលមួយពែង (២៧៣ក្រាម) និងត្រូវត្រាំជាប់គ្នារយៈពេល២សប្ដាហ៍នៅពេលយប់។ ក្រោយពីត្រាំហើយគួរសម្អាតក្រោមក្រចកជើងឲ្យបានស្អាតព្រោះដីអាចនឹងមាននៅជាប់ក្នុងនោះ ទោះយើងបានត្រាំទឹកអំបិលក៏ដោយ។
ស្រោមជើងក្រណាត់អាចនឹងធ្វើឲ្យជើងយើងបែកញើស ដូចនេះហើយគួរងាកមកប្រើស្រោមជើងកប្បាសវិញ។ ស្រោមជើងផលិតពីកប្បាសអាចឲ្យជើងដកដង្ហើមបាន និងកាត់បន្ថយក្លិនរួមទាំងការបែកញើសដែរ។
ដើម្បីការពារស្បែកជើងពីក្លិនមិនល្អ យើងអាចប្រើម្សៅសម្រាប់ស្បែកជើង។ ប៉ុន្តែយើងអាចប្រើម្សៅពោតព្រោះម្សៅពោតអាចស្រូបយកសំណើមបានល្អដែលសំណើមជាប្រភពនៃក្លិននៅស្បែកជើង។ យើងក៏មានជម្រើសផ្សេងទៀតដែរដូចជាម្សៅកូនក្មេងជាដើម។
គ្រឿងខាត់ដោយប្រើស្ករនេះអាចជម្រុះស្បែកងាប់ និងស្បែកក្រិនជាដើម។ គ្រឿងខាត់នេះមានភាពងាយស្រួលក្នុងការលាយដោយប្រើអាល់កុល Isopropyl (>91%) ស្ករបីភាគ និងទឹក១ភាគ។ យើងអាចប្រើស្ករនេះខាត់ជើងបីដងក្នុងសប្ដាហ៍។
របបអាហារជាកត្តារួមចំណែកធំមួយនៃបញ្ហាក្លិនខ្លួនរួមទាំងជើងផងដែរ។ អាហារមួយចំនួនអាចផ្តល់ក្លិនមិនល្អដល់ជើងរបស់យើង។ ប្រសិនជាគ្នាយើងមានបញ្ហាក្លិនខ្លួន គួរដកអាហារប៉ុន្មានប្រភេទពីរបបអាហារមានដូចជាសាច់ក្រហម ខ្ទឹមបារាំង ខ្ទឹមស ផ្កាខាត់ណា កាហ្វេ និងគ្រឿងស្រវឹង។
យើងអាចទិញសាប៊ូដុំប្រឆាំងនឹងផ្សិត ឬបាក់តេរីដើម្បីប្រើសម្អាតជើងជំនួសឲ្យសាប៊ូដុសខ្លួនដែលយើងប្រើសម្អាតរាងកាយ។
ដូចបានលើកឡើងខាងលើហើយថា មូលហេតុដែលបង្កឲ្យមានបាក់តេរីក្នុងស្បែកជើងគឺមកពីការបែកញើស។ ការបែកញើសច្រើនក៏ជាសញ្ញានៃជំងឺ hyperhidrosis (ជំងឺបែកញើសដ៏លើសលប់) ដែលជំងឺនេះត្រូវការការព្យាបាលពីគ្រូពេទ្យ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ