backup og meta

Excessive sweating (ការបែកញើសច្រើនហួស)

Excessive sweating (ការបែកញើសច្រើនហួស)

និយមន័យ

១- អ្វីជាការ​បែក​ញើស​ច្រើន​ហួស?

ការ​បែក​ញើស​ច្រើន​ហួស (Excessive sweating) កើត​មាន​នៅ​ពេល​ដែល​យើងមាន​អាការៈ​បែក​ញើស​ច្រើន​ជាង​ការ​រំពឹង​ទុក​ដោយ​ផ្អែក​លើ​សីតុណ្ហ​ភាព​ជុំ​វិញ ឬ​កម្រិត​នៃ​សកម្ម​ភាព ឬ​ភាព​តាន​តឹង​ដែល​យើង​​មាន។ ការ​បែក​ញើស​ច្រើន​ហួសអាច​រំខាន​ដល់​សកម្ម​ភាព​ប្រចាំ​ថ្ងៃ និង​បណ្តាល​ឲ្យ​យើង​មាន​ភាព​តាន​តឹង​ក្នុង​សង្គម ឬ​ធ្វើ​ឲ្យ​យើង​ខ្មាសគេ​ផងក៏ថា​បាន។

ការបែក​ញើស​ច្រើន​ហួសបែបនេះ(Excessive sweatinghyperhidrosis) អាច​ប៉ះ​ពាល់​ដល់​រាង​កាយយើង​ទាំង​មូល ឬ​ពេល​ខ្លះ​គ្រាន់​តែ​ប៉ះ​ពាល់​ដល់​តំបន់​ខ្លះ​នៃ​រាង​កាយ​យើង​​ដូច​ជា​បាត​ដៃ បាត​ជើង ក្រោម​ក្លៀក ឬ​មុខ។ ប្រភេទ​ដែល​ប៉ះ​ពាល់​ដល់​បាត​ដៃ និង​បាត​ជើង​ច្រើន​កើត​មាន​យ៉ាង​តិច​មួយ​ដង​ក្នុង​មួយ​សប្តាហ៍​ក្នុង​អំឡុង​ពេល​ដែលយើងដើរ។

២- តើការ​បែក​ញើស​ច្រើន​ហួសកើតច្រើនដែរឬទេ?

អាការៈ​បែក​ញើសច្រើន​ហួសនេះ​កើត​មាន​ច្រើន វា​អាច​កើត​មាន​ឡើង​ទាំង​ប្រុស​ទាំង​ស្រី​គ្រប់​អាយុ។យើង​អាច​គ្រប់​គ្រង​វា​បាន​ដោយ​កាត់​បន្ថយ​កត្តា​ប្រឈម។ សំរាប់​ព័ត៌មាន​បន្ថែម​យើងគួរ​តែ​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជំ​នាញ។

៣- រោគសញ្ញា

រោគ​សញ្ញា​រួម​មាន៖

ស្រកគីឡូ

គ្រុន​ក្តៅ

ឈឺ​ទ្រូង

– ហត់

បេះ​ដូង​លោត​ញាប់

តឹង​ទ្រូង

បែក​ញើស​យូរ

មូល​ហេតុ

១- មូលហេតុ

មូលហេតុនៃការបែកញើស​​ច្រើន​ហួសនេះមាន​ការ​បែង​ចែក​ជា ប្រភេទ​៖​

Primary hyperhidrosis (ត្រូវ​បាន​ហៅ​ថា focal hyperhidrosis) វា​បណ្តាល​ឲ្យ​មាន​ការ​បែក​ញើស​ច្រើន​លើ​បាត​ដៃ ក្លៀក មុខ និង​បាត​ជើង​ដោយ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់។ ​យើង​​មាន primary hyperhidrosis កើត​ឡើង​ បណ្តាល​មក​ពី​ក្រពេញ​ញើស​មួយ​ដែល​ហៅថា​ក្រពេញ​ញើស eccrine ។ ក្រពេញ​ញើស​នេះ​កើត​មាន​ក្នុង​ខ្លួន​ច្រើន​បំផុត​ដែល​មាន ទៅ លាន​ក្រញេញ​ក្នុង​ខ្លួន​យើង​។

ក្រពេញ​ញើស Eccrine មាន​ច្រើន​នៅ​លើ​បាត​ជើង បាត​ដៃ មុខ និង​ក្លៀក​។ យើង​​នឹង​មាន hyperhidrosis នៅ​ពេល​ដែល​រាង​កាយ​យើងមាន​កំដៅ​ខ្ពស់​ក្នុង​ខ្លួន ពេល​កំពុង​ធ្វើ​ចលនា ពេល​មាន​អារម្មណ៍​ប្រែ​ប្រួល ឬ​លទ្ធ​ផល​នៃ​អរម៉ូន​ក្នុង​ខ្លួន​ដែល​ភ្ញោច​ដល់​សរសៃ​ប្រសាទ​ក្រពេញ​ញើស ហើយ​វា​កើត​មាន​ឡើង​នៅ​ពេល​ដែល​សរសៃ​ប្រសាទ​ទាំង​នោះ​មាន​ប្រតិកម្ម​ខ្លាំង។ ការ​ថប់​បារម្ភ​ក៏​អាច​ធ្វើ​ឲ្យ​មាន​ការ​បែក​ញើស​ច្រើន​ផង​ដែរ។ វា​គ្មាន​មូល​ហេតុ​ច្បាស់​ទេ​ថា​ហេតុ​អ្វី​បាន​ជា​យើង​មាន primary hyperhidrosis ពេល​ខ្លះ​វា​អាច​បណ្តាល​មកពី​តំណ​ពូជ​ដោយ​ការ​បែក​ញើស​របស់យើង​​អាច​កើត​មាន​ឡើង​តាំង​ពី​នៅ​វ័យ​ជា​កុមារ។

Secondary hyperhidrosis (ត្រូវ​បាន​ហៅ​ថា generalized hyperhidrosis) កើត​ឡើង​បណ្តាល​មក​ពី​មាន​ការ​បែក​ញើស​ច្រើន​លើ​រាង​កាយ​ទាំង​មូល ឬ​ផ្ទៃ​ធំ​ណា​មួយ​នៃ​រាង​កាយ​ដែល​បណ្តាល​មក​ពី​កម្ដៅ​ខ្លាំង​ដូច​ជា​ជំងឺ ឬ​ការ​ប្រើ​ថ្នាំ។ ការ​បែក​ញើស​ពី secondary hyperhidrosis ខុស​ពី primary hyperhidrosis ត្រង់​តំបន់​ដែល​មាន​ការ​បែក​ញើស​ខុសគ្នា។ primary hyperhidrosis ច្រើនមាន​ការ​បែក​ញើស​ក្នុង​អំឡុង​ពេល​គេង ហើយ​ក្នុង​ករណី​មួយ​ចំនួន​គឺ​បណ្តាល​មក​ពី​ស្ថាន​ភាព​សុខ​ភាព ឬ​ការ​ប្រើ​ថ្នាំ។ ស្ថាន​ភាព​សុខ​ភាព​ដែល​អាចបង្ក​ឲ្យ​មាន hyperhidrosis មាន​ដូច​ជា៖

ស្ត្រី​មាន​ផ្ទៃ​ពោះ

អ្នក​ជំងឺទឹក​នោម​ផ្អែម

អ្នក​ជំងឺមានបញ្ហាក្រពេញទីរ៉ូអុីត (Hyperthyroidism)

ស្ត្រី​អស់​រដូវ

អ្នក​ជំងឺធាត់

អ្នក​ជំងឺ Parkinson’s disease

អ្នក​មាន​ជំងឺងឺ​រលាក​សន្លាក់

អ្នក​ជំងឺមហារីកឈាមស (Lymphoma)

ការ​បង្ក​រោគ

លក្ខ​ខណ្ឌ​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​ជា​មូល​ហេតុ​តែង​កើត​មាន​ច្រើន​ដែល​បណ្តាល​ឲ្យ​មានការ​បែកញើសច្រើន​ហួសនេះ។ សូម​ពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិត​សម្រាប់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ។

កត្តា​ប្រឈម

កត្តា​ប្រឈម មាន​ដូច​ជា៖

ប្រវត្តិ​គ្រួសារ​មានការបែកញើសច្រើន

មនុស្ស​វ័យ​ក្មេង

ពេល​វេលា​ត្រូវ​ទៅ​ជួបជាមួយ​នឹង​គ្រូ​ពេទ្យ

១- ពេលណាដែលយើងត្រូវទៅជួបគ្រូពេទ្យ?

យើង​ត្រូវ​ទាក់​ទង​ជាមួយ​វេជ្ជបណ្ឌិត​ប្រសិន​បើ​យើង​ ឬ​មនុស្ស​ដែល​យើង​ស្រឡាញ់​មានអាការៈ​ដូចជា​៖

មាន​ការ​បែក​ញើស​ច្រើន​ជាង​ធម្មតា​ភ្លាម​ៗ។

មាន​ប្រវត្តិធ្លាប់​បែក​ញើស​ច្រើន​ដែល​រំខាន​ដល់​ទម្លាប់​ប្រចាំ​ថ្ងៃ។

មាន​ប្រវត្តិ​ធ្លាប់​បែក​ញើស​ពេល​យប់​ដោយ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់។

ត្រូវ​ទៅ​រក​ជំនួយ​ខាង​វេជ្ជ​សាស្រ្ត​ភ្លាម​ៗ​ប្រសិន​បើ​ការ​បែក​ញើស​ធ្ងន់​ធ្ងរ​របស់​យើង​មាន​​អម​ដោយ៖

​ញាក់

ចាញ់​ពន្លឺ

ឈឺ​ទ្រូង

ចង្អោរ

សីតុណ្ហា​ភាព​ក្នុង​ខ្លួន ៤០ អង្សាសេ ឬ​ខ្ពស់​ជាង​នេះ

បើ​សិន​ជា​យើង​មាន​រោគ​សញ្ញា​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ។ រាង​កាយ​មនុស្ស​ធ្វើ​ការ​មិន​ដូច​គ្នា​ទេ​ ដូច្នេះ​សូម​ទៅ​ពិគ្រោះ​ជា​មួយ​​គ្រូ​ពេទ្យ​ជំនាញ។

ការ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ និងការ​ព្យា​បាល​នៅ​ផ្ទះ

តើការផ្លាស់ប្តូររបៀបរស់នៅនិងការព្យាបាលនៅផ្ទះអ្វីខ្លះដែលអាចជួយគ្រប់គ្រងលើ បញ្ហានេះ?

របៀប​រស់​នៅ និង​ការ​ព្យាបាល​តាម​ផ្ទះ​ខាង​ក្រោម​អាច​ជួយ​អ្នកការ​ពារ​ពីអាការៈបែកញើស​ច្រើន​ហួស​នេះបាន៖

ត្រូវ​ប្រើ​ថ្នាំ​បំបាត់​ការ​បែក​ញើស (antiperspirant) ។ នៅ​ពេល​ដែល​យើងលាប antiperspirant លើ​ស្បែក​វា​នឹង​បិទ​រន្ធ​ញើស​។ ថ្នាំ antiperspirant ត្រូវ​បាន​លក់​រួម​គ្នា​ជាមួយ​នឹង​ថ្នាំ deodorant ដែល​វា​អាច​បញ្ឈប់​ការ​បែក​ញើស និង​ជួយ​យើង​​គ្រប់​គ្រង​លើ​ក្លិន​ដែល​ចេញ​ពី​ញើស។ អ្នក​អាច​ប្រើ​ថ្នាំ Antiperspirants នៅ​ក្រោម​ក្លៀក និង​នៅ​កន្លែង​ផ្សេង​ទៀត​ដែល​យើងបែក​ញើស​ដូច​ជា​ដៃ និង​ជើង​ជា​ដើម ពេល​ខ្លះ​​យើង​អាច​ប្រើ​វា​បាន​នៅ​តាម​ជើង​សក់។ យើង​មិន​ត្រូវ​លាប ឬ​បាញ់​ថ្នាំ antiperspirant/deodorant តែ​នៅ​ពេល​ព្រឹក​ប៉ុណ្ណោះ​ទេ យើង​ក៏​ត្រូវ​ប្រើ​វា​នៅ​ពេល​យប់​មុន​ពេល​អ្នក​ចូល​គេង​ផង​ដែរ វា​នឹង​ជួយ​រក្សា​ឲ្យ​ស្បែក​យើង​​ស្ងួត។

កុំ​ស្លៀក​សម្លៀក​បំពាក់​ក្រាស​ៗ​ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​បែក​ញើស​ច្រើន យើង​ត្រូវ​ជំនួស​ដោយ​ស្លៀក​សម្លៀក​បំពាក់​ដែល​ស្តើង មាន​ខ្យល់​អាច​ចេញ​ចូល​បាន​ដូច​ជា​សំឡី និង​សូត្រ។ យើង​ត្រូវ​យក​សំលៀក​បំពាក់​បន្ថែម​នៅ​ពេល​ដែល​ចេញ​​ចេញ​ទៅ​ហាត់​ប្រាណ ឬ​ចេញ​ក្រៅ​ក្រោម​កំដៅ​ថ្ងៃ​ដែល​ក្តៅ។ ជើង​ក៏​អាច​បែក​ញើស​ផង​ដែរ​ដូច្នេះ​ត្រូវ​ពាក់​ស្រោម​ជើង​ដែល​មាន​ផ្តល់​សំណើម (Merino wool និង polypro គឺ​ជា​ជម្រើស​ដ៏​ល្អ) ។

ត្រូវ​ងូត​ទឹក​ជា​រៀង​រាល់​ថ្ងៃ​ដោយ​ប្រើ​ប្រាស់​សាប៊ូ​កំចាត់​បាក់​តេរី​ដើម្បី​គ្រប់​គ្រង​បាក់​តេរីដែល​បណ្តាល​ឲ្យ​ស្បែក​យើង​​បែក​ញើស និង​មាន​ក្លិន។ លាង​សម្អាត​ខ្លួន​យើង​មុន​ពេល​ប្រើ​ថ្នាំ​បញ្ឈប់​ការ​បែក​ញើស។

ប្រើ​ក្រណាត់​ទន់ និង​ទ្រនាប់​ជើង​ដើម្បី​ស្រូប​យក​ញើស​ដើម្បី​កុំ​ឲ្យ​ប្រលាក់​សម្លៀក​បំពាក់​ ឬ​មាន​ក្លិន។

កុំ​កុម្ម៉ង់ double jalapeno burrito ជា​មួយ​នឹងស្រា margarita នៅ​ក្នុង​ភោជនីយ​ដ្ឋាន​ម៉ិច​ស៊ិចកូ​ដែល​យើង​ចូល​ចិត្ត ពីព្រោះ​អាហារ​ដែល​ហឹរ និង​ជាតិ​អាល់​កុល​អាច​ធ្វើឲ្យ​យើង​បែក​ញើស ក៏​ដូច​ជាភេសជ្ជៈ​ដែល​ក្តៅ​ដូច​ជា​តែ និង​កាហ្វេ។

អត្ថបទពាក់ព័ន្ធNight Sweats (បែកញើសពេលយប់)

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​ដើម្បី​ស្វែង​យល់​ពី​ដំណោះ​ស្រាយ​របស់​អ្នក។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hyperhidrosis Treatments. https://www.cedars-sinai.org/programs/thoracic-surgery/hyperhidrosis/treatments.html. Accessed December 24, 2018.

Excessive sweating. https://www.mayoclinic.org/symptoms/excessive-sweating/basics/when-to-see-doctor/sym-20050780. Accessed December 24, 2018.

Excessive Sweating: Treatment Tips. https://www.webmd.com/skin-problems-and-treatments/hyperhidrosis-treatment-11#1. Accessed December 24, 2018.

Hyperhidrosis Disorder (Excessive Sweating). https://www.healthline.com/health/hyperhidrosis. Accessed December 24, 2018.

កំណែ​ប្រែបច្ចុប្បន្ន

17/06/2021

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ការជក់បារី បង្កផលប៉ះពាល់ច្រើនដល់សុខភាពស្បែក

ហេតុអ្វីស្រ្តីពពោះនិងក្មេងៗចាំបាច់ត្រូវប្រើទឹកលាងដៃសម្លាប់មេរោគពិសេសលើសធម្មតា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jun 17, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម